ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ ៖ សាលាដំបូង​រាជធានី​ខេត្ត បាន​ចាត់ការ​លើ​សំណុំរឿង​​ក្មេង​ទំនើង ២​ករណី

4 ខែ មុន

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ បាន​គូសបញ្ជាក់​ថា សាលាដំបូង​រាជធានី​ខេត្ត បាន​ទទួល​ចាត់ការ​លើ​សំណុំរឿង​ពាក់ព័ន្ធ​នឹង​ករណី​ក្មេង​ទំនើង​ចំនួន ២​ករណី ក្នុង​មាន​ជនសង្ស័យ​១៦​នាក់ ។ លោក…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ បាន​គូសបញ្ជាក់​ថា សាលាដំបូង​រាជធានី​ខេត្ត បាន​ទទួល​ចាត់ការ​លើ​សំណុំរឿង​ពាក់ព័ន្ធ​នឹង​ករណី​ក្មេង​ទំនើង​ចំនួន ២​ករណី ក្នុង​មាន​ជនសង្ស័យ​១៦​នាក់ ។

លោក ជិន ម៉ា​លី​ន អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ បាន​ឲ្យ​ដឹង​តាម​ប្រពន្ធ​តេ​ឡេ​ក្រាម​នៅ​ថ្ងៃ​ទី​៦ ខែមិថុនា ឆ្នាំ​២០២៤​ថា កាលពី​នៅ​ថ្ងៃ​ទី​៥ ខែមិថុនា ឆ្នាំ​២០២៤ សាលាដំបូង និង​អយ្យការ​អម​សាលាដំបូង​រាជធានី​ខេត្ត បាន​ទទួល​ចាត់ការ​លើ​សំណុំរឿង​ពាក់ព័ន្ធ​នឹង​ករណី​ក្មេង​ទំនើង​ចំនួន ២​ករណី ដែល​មាន​ជនសង្ស័យ​ចំនួន ១៦​នាក់ ហើយ​តុលាការ បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ ចំនួន​០៩​នាក់ ហើយ​ជនសង្ស័យ ដែល​រត់គេច​ខ្លួន​មាន​ចំនួន​៧​នាក់ ។

អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច ព្រមទាំង​សាលាដំបូង និង​អយ្យការ​អម​សាលាដំបូង​រាជធានី​ខេត្ត ដែល​បាន​ចាត់វិធានការ ក្នុង​ការ​អនុវត្ត​ច្បាប់​យ៉ាង​ម៉ឺងម៉ាត់ ក្នុង​សំណុំរឿង​ពាក់ព័ន្ធ​ករណី​ក្មេង​ទំនើង​ប្រកបដោយ​ស្មារតី​យកចិត្តទុកដាក់ និង​ការ​ទទួលខុសត្រូវ​ខ្ពស់ ដើម្បី​ការ​ការពារ​សន្តិសុខ និង​សុវត្ថិភាព​របស់​សង្គម​ជាតិ ព្រមទាំង​ភាព​សុខសាន្ត​របស់​ប្រជាពលរដ្ឋ ។

បន្ថែម​ពី​នេះ ក្នុង​នាម​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ យើងខ្ញុំ​សូម​អំពាវនាវ​ដល់​ឪពុក​ម្តាយ ព្រមទាំង​អាណាព្យាបាល​ទាំងអស់ ត្រូវ​ខិតខំ​តាមដាន អប់រំ និង​ទូន្មាន​ប្រៀនប្រដៅ​ដល់​កូន​ៗ ឱ្យ​ដើរ​តាម​គន្លង​ត្រឹមត្រូវ​វៀរចាក នូវ​អំពើ​អបាយមុខ ដើម្បី​ក្លាយជា​ពលរដ្ឋ​ល្អ​សម្រាប់​សង្គម​ជាតិ និង​សូម​អំពាវនាវ​ដល់​យុវជន​ទាំងអស់ ដែល​ជា​ទំពាំង​ស្នង​ឫស្សី​របស់​ប្រទេស​ជាតិ សូម​ប្រកាន់ខ្ជាប់​នូវ​វិន័យ សីលធម៌ និង​សេចក្តី​ថ្លៃថ្នូរ ហើយ​សូម​ជៀសវាង​ពី​សកម្មភាព​ទាំងឡាយ​ណា ដែល​បង្ក​អន្តរាយ​ដល់​ខ្លួន គ្រួសារ និង​សង្គម​ជាតិ​។

សូម​ជម្រាប​ថា ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ បន្ទាប់​ប្រមុខ​រាជរដ្ឋាភិបាល បាន​ចេញ​បទបញ្ជា​ឲ្យ​អាជ្ញាធរ​សមត្ថកិច្ច គ្រប់​ជាន់ថ្នាក់​ត្រូវ​តែ​ចាត់វិធានការ​ចំពោះ​ក្មេង​ទំនើង​ឲ្យ​បាន​ម៉ឺងម៉ាត់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ