ខេត្តកំពត ៖ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ជំរុញការអភិវឌ្ឍវិស័យកំពង់ផែព្រោះថា ជាវិស័យអាទិភាពមួយក្នុងចំណោមវិស័យអាទិភាពនានា ដែលរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ជំរុញការអភិវឌ្ឍដោយត្រូវខិតខំបន្តក្នុងការបង្កើននូវថវិកាសម្រាប់ការវិនិយោគ ។
ថ្លែងក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ «កំពង់ផែពហុបំណងកំពត»នាព្រឹកថ្ងៃ ទី៦ ខែមិថុនា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជាបានលើកឡើងថារដ្ឋាភិបាលបានកំពុងតែខិតខំកៀរគរ អ្នកនិវិយោគឲ្យមកធ្វើការវិនិ យោគនៅក្នុងប្រទេស។
សម្តេចធិបតីបានលើកឡើងថា ការពង្រឹងនូវប្រសិទ្ធភាពនៃការប្រើប្រាស់ ដើម្បីបន្តអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធកំពង់ផែឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។ ដោយឡែក កំពង់ផែពហុបំណងនៅខេត្តកំពតដែលបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាថ្ងៃនេះ គឺត្រូវបានចាត់ទុកថា ជាកំពង់ផែទឹកជ្រៅមួយនៅកម្ពុជា និងជាកំពង់ដ៏ទំនើប និងដ៏ មានសារៈសំខាន់ ដែលនឹងជួយ បំពេញបន្ថែមលើមុខងាររបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ រួមទាំងកំពង់ផែស្វយ័ត ភ្នំពេញ ថែមទៀតផង។
សម្តេចធិបតីនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា៖« ប្រទេសយើងត្រូវការការរីកចម្រើន គោលដៅរបស់យើងគឺធំនោះគឺការអភិវឌ្ឍប្រទេសឱ្យក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ដែលជាចំណូលខ្ពស់ជាមធ្យមសម្រាប់ប្រជាពលរដ្ឋ មិនមែនសម្រាប់រដ្ឋទេ។
នេះមានន័ យថា ឆ្នាំ២០៥០គឺយើងចង់ឱ្យប្រជាពលរដ្ឋរបស់យើងមាន ជីវភាពកាន់តែសម្បូ រសប្បាយ ធ្វើយ៉ាងណាឱ្យប្រទេសរបស់យើង ប្រជាជនរបស់យើងជំនាន់កក្រោយ គ្រប់ជំនាន់កាន់តែមាន សក្តានុពល និងមានលទ្ធភាពនៅក្នុងទទួលបាននូវ ផលប្រយោជន៍ពីសន្តិភាព ដែលយើងទទួលបាននៅឆ្នាំ១៩៩៨»។
នៅក្នុងន័យនេះសម្តេចនាយករដ្ឋមន្ត្រីថា ការធានានូវសុខសន្តិភាព ស្ថិរភាព ទាំងស្ថិរភាពនយោបាយ សង្គម និងសេដ្ឋកិច្ច គឺជាកិច្ចការសំខាន់។ ការដាក់ចេញនូវគោ លនយោបាយ ដ៏ត្រឹមត្រូវ គឺជាការចាំបាច់។
សម្តេចបានលើកឡើងថា បើមានគោលនយោបាយត្រឹមត្រូវ តែគ្មានបរិស្ថាន អំណោយ ផល ប្រទេសមានសង្គ្រាម គ្មានលំនឹងសេដ្ឋកិច្ច គឺយើងលំបាកក្នុងការដើរទៅមុខ។ មានលំនឹង សេដ្ឋកិច្ច មានសុខសន្តិភាព តែមានគោលនយោបាយខុសឆ្គង យើងក៏មិន អាចរីកចម្រើន បានដែរ។ អុីចឹងការដាក់ចេញនូវគោលនយោបាយ ចាំបាច់ត្រូវតែពិនិត្យ មើលឱ្យបាន ច្បាស់លាស់។
សម្តេចធិបតីបន្ថែមថាដើម្បីឱ្យប្រទេសកម្ពុជាទាំងមូលមានការរីកចម្រើន វាទាល់តែខេត្ត និងរាជធានីនីមួយៗរីកចម្រើន។ បើយើងចង់ឱ្យប្រទេសរីកចម្រើនជារួម ដែលយើងមានភូមិ ឃុំ សង្កាត់ និងស្រុកជាច្រើននៅក្នុងទូទាំង២៥ រាជធានីខេត្ត វាទាល់តែកោសិកានី មួយៗមានការ រីកចម្រើន នោះទើបប្រទេសជាតិរបស់យើ ងទាំងមូលមានការរីកចម្រើនទៅបាន ហើយដើម្បីឱ្យ ប្រទេសរបស់យើងក្លាយជាប្រទេសដែលមានចំណូលកម្រិតខ្ពស់ ទាល់តែចំណូលរបស់រាជធា នីខេត្តនីមួយៗមានកម្រិតខ្ពស់ ដែលនេះគឺជាគោលដៅធំនៃគោល នយោបាយរបស់រាជរដ្ឋា ភិបាល ដែលត្រូវធ្វើឱ្យកម្ពុជាក្លាយជាប្រទេស មានចំណូលខ្ពស់នៅ ឆ្នាំ២០៥០ដែល មានន័យ ថាធ្វើឱ្យប្រជាពលរដ្ឋនៅគ្រប់រាជធានីខេត្តទាំងអស់មានចំណូលខ្ពស់នៅឆ្នាំ២០៥០ទៅតាមគោលដៅរបស់យើង។
សម្តេចបវរធិបតីនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ដើម្បីដាក់ចេញគោលនយោបាយ ឱ្យបានត្រឹមត្រូវសម្រាប់រាជធានីខេត្តនីមួយៗ គឺត្រូវមានការវិភាគឱ្យបានច្បាស់លាស់ថា រាជធានីខេត្តនីមួយៗមានសក្តានុពលអ្វីខ្លះ ដោយយើងមិនអាចដាក់គោលដៅអភិវឌ្ឍន៍វប្បធម៌ ទេសចរណ៍ខ្លាំងនៅខេត្តកំពតនោះទេ ហើយក៏មិនអាចអភិវឌ្ឍន៍គោលដៅកំពង់ផែបែប នេះសម្រាប់ខេត្តសៀមរាបបាននោះដែរ ព្រោះវាមិនត្រូវនឹងសក្តានុពលរបស់ខេត្ត។ ដូច្នេះ យើងត្រូវតែមើលឱ្យច្បាស់ថាតើរាជធានីខេត្តនីមួយៗមានអ្វីខ្លះដែលខ្លាំង ដើម្បីយើង អនុវត្តឱ្យចំសក្តានុពលរបស់រាជធានីខេត្តនោះ ហើយយកមកផ្គុំគ្នា ដើម្បីបានការរីកចម្រើន រួមរបស់ប្រទេសជាតិទាំងមូល។
សូមជម្រាបថាកំពង់ផែពហុបំណងកំពត ដែលសាងសង់រួចរាល់ដំណាក់កាលទី១ តម្លៃប្រមាណ ១៤០លានដុល្លារអាម៉េរិក ជាទុនវិនិយោគដោយផ្ទាល់របស់ក្រុមហ៊ុនកំពតផត ដែលមានទីតាំងស្ថិតនៅភូមិគីឡូ១២ សង្កាត់កោះតូច និងសង្កាត់បឹងទូក ក្រុងបូកគោ ខេត្តកំពត ត្រូវបានរាជរដ្ឋាភិបាលអនុញ្ញាតឱ្យបង្កើតឡើងអំឡុងឆ្នាំ២០០៥ និងត្រូវបានក្រសួងសា ធារណការ និងដឹកជញ្ជូនអនុញ្ញាតឱ្យអភិវឌ្ឍសាងសង់ហេដ្ឋារចនាសម្ព័ន្ធកំពង់ផែ នៅ អំឡុងឆ្នាំ២០១២ លើផ្ទៃដីទំហំសរុប ២០៧ហិកតា ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនកំពតផត ៕
ចែករំលែកព័តមាននេះ