FIFA ពិន័.យកីឡាករ Emilio Nsue ដែលលេងឱ្យជម្រើសជាតិហ្គីណេអេក្វាទ័រ ខុសច្បាប់១១ឆ្នាំ
ប្រទេសស្វីស ៖ សហព័ន្ធបាល់ទាត់ពិភពលោក FIFA សម្រេចពិន័យកីឡាករ Emilio Nsue មិនឱ្យចូល
ប្រទេសស្វីស ៖ សហព័ន្ធបាល់ទាត់ពិភពលោក FIFA សម្រេចពិន័យកីឡាករ Emilio Nsue មិនឱ្យចូល
ប្រទេសស្វីស ៖ សហព័ន្ធបាល់ទាត់ពិភពលោក FIFA សម្រេចពិន័យកីឡាករ Emilio Nsue មិនឱ្យចូលរួមប្រកួតអន្តរជាតិរយៈពេល៦ខែ បន្ទាប់ពីការស៊ើបអង្កេតរកឃើញថា ម្ចាស់ពានរង្វាន់ស្បែកជើងមាសព្រឹត្តិការណ៍ជើងឯកទ្វីបអាហ្វ្រីក Africa Cup of Nations ឆ្នាំ ២០២៣ រូបនេះ លេងឱ្យក្រុមជម្រើសជាតិហ្គីណេអេក្វាទ័រ (Equatorial Guinea) រយៈពេល១១ឆ្នាំ ដោយខុសច្បាប់។
យោងតាមប្រភពពីកាសែត The Guardian របស់ចក្រភពអង់គ្លេស កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅ បានរាយការណ៍ថា នៅក្នុងខែធ្នូ ឆ្នាំ ២០១៣ FIFA បានប្រកាសថា ខ្សែការពារស្លាបស្តាំ និងបម្រើស្លាប Emilio Nsue គ្មានសិទ្ធិលេងឱ្យក្រុមជម្រើសជាតិហ្គីណេអេក្វាទ័រឡើយ បន្ទាប់ពីកីឡាករកូនកាត់ហ្គីណេអេក្វាទ័រ និងអេស្ប៉ាញ ដែលកើតនៅទីក្រុង Palma ប្រទេសអេស្ប៉ាញរូបនេះ ធ្លាប់បានលេងឱ្យក្រុមយុវជនអេស្ប៉ាញចាប់ពី U16 រហូតដល់ U21 នៅក្នុងការប្រកួតផ្លូវការ។
ប៉ុន្តែទោះយ៉ាងណាក៏ដោយ Emilio Nsue បែរជាហ៊ានបន្តលេងឱ្យក្រុមជម្រើសជាតិ ហ្គីណេអេក្វាទ័រ ដែលជាប្រទេសនៅអាហ្វ្រិកខាងលិច រហូតបានតំណែងជាប្រធានក្រុម និងបង្ហាញខ្លួន ៤៣ប្រកួត និងស៊ុតបញ្ចូលទីបាន ២២គ្រាប់ថែមទៀត។
ការស៊ើបអង្កេតថ្មីមួយត្រូវបានចាប់ផ្តើម កាលពីខែមីនា ឆ្នាំ ២០២៣ ដោយទុករយៈពេល៦ថ្ងៃ សម្រាប់ Emilio Nsue ធ្វើការឆ្លើយតប ប៉ុន្តែជាក់ស្តែង FIFA ពុំទទួលបានការឆ្លើយតបសពីកីឡាករូបនេះឡើយ។ ដូច្នេះលទ្ធផលកាលពីថ្ងៃទី៣ ខែមិថុនា កន្លងទៅ FIFA បានសម្រេចពិន័យកីឡាករវ័យ៣៤ឆ្នាំរូបនេះ មិនឱ្យចូលរួមប្រកួតអន្តរជាតិរយៈពេល៦ខែ។ ទន្ទឹមជាមួយគ្នានោះ សហព័ន្ធបាល់ទាត់ហ្គីណេអេក្វាទ័រ (Feguifut) ក៏ត្រូវបានពិន័យជាទឹកប្រាក់ចំនួន ១៦៧,០០០ដុល្លារអាមេរិក ផងដែរ។
ដូច្នេះមានន័យថា កីឡាករ Emilio Nsue នឹងមិនអាចបង្ហាញវត្តមានសម្រាប់ហ្គីណេអេក្វាទ័រក្នុងការប្រកួតជម្រុះ World Cup ឆ្នាំ ២០២៦ ប្រចាំទ្វីបអាហ្វ្រីកបានឡើយ ក្រោយគណៈកម្មាធិការវិន័យ FIFA ពន្យល់ថា ការពិន័យគ្រប់ដណ្តប់លើការប្រកួតជម្រុះ World Cup ឆ្នាំ ២០២៦ របស់កីឡាករ Emilio Nsue ប៉ុណ្ណោះ ព្រោះជាការប្រកួតដែលហ្គីណេអេក្វាទ័រមានអំឡុងពេលរយៈពេលពិន័យ។
ជាមួយគ្នានោះ Emilio Nsue ដែលបច្ចុប្បន្នកំពុងប្រកបអាជីពជាមួយក្លិប Intercity នៅលីគលំដាប់ទី ៣ អេស្ប៉ាញ អាចប្តឹងតវ៉ាប្រឆាំងនឹងការវិនិច្ឆ័យតាមរយៈ FIFA ហើយអាចបន្តទៅតុលាការអាជ្ញាកណ្តាលសម្រាប់កីឡា (Cas) ប្រសិនបើមិនទទួលជោគជ័យ៕ (ប្រភព ៖ The Guardian និង Goal.com)
ចែករំលែកព័តមាននេះ