ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អង្គភាពប្រយុ.ទ្ធបរទេសរបស់បារាំង នឹងចូលរួមការពារព្រឹត្តការណ៍កីឡាអូឡាំពិកឆ្នាំនេះ

3 អាទិត្យ មុន

ប្រទេសបារាំង ៖ អង្គភាពប្រយុទ្ធបរទេសរបស់ប្រទេសបារាំង នឹងផ្តោតអារម្មណ៍យ៉ាងខ្លាំង គាំទ្រ

ប្រទេសបារាំង ៖ អង្គភាពប្រយុទ្ធបរទេសរបស់ប្រទេសបារាំង នឹងផ្តោតអារម្មណ៍យ៉ាងខ្លាំង គាំទ្រការពារសន្តិសុខសណ្តាប់ធ្នាប់ក្នុងទីក្រុងប៉ារីស សម្រាប់ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅឆ្នាំ ២០២៤ ដែលនឹងចូលមកដល់នាពេលខាងមុខនេះ។

ប្រភពពីសារព័ត៌មាន Inside The Games កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា អង្គភាពនេះ នឹងធ្វើការរួមជាមួយកងកម្លាំងប៉ូលិស និងកងទ័ពជាតិបារាំង ដើម្បីធានាសុវត្ថិភាពនៃការប្រកួតព្រឹត្តិការណ៍កីឡាអូឡាំពិកក្រុងប៉ារីសឆ្នាំ ២០២៤ ដែលពួកគេគឺជាផ្នែកមួយនៃកងកម្លាំងជាង២ម៉ឺននាក់ ដែលត្រូវទទួលភារកិច្ចការពារនៅក្នុងទីក្រុងប៉ារីស ដែលជារដ្ឋធានីបេះដូងរបស់ប្រទេសបារាំង។

ទាហានឆ្នើមបំផុតនៃអង្គភាពប្រយុទ្ធបរទេសរបស់បារាំង នឹងឈរជើងនៅក្នុងទីក្រុងប៉ារីស អំឡុងការប្រកួតកីឡាអូឡាំពិករដូវក្តៅឆ្នាំនេះ ដែលនឹងចាប់ផ្តើមពីថ្ងៃទី២៦ ខែកក្កដា រហូតដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ ខណៈជាធម្មតាបេសកកម្មរបស់អង្គភាពនេះ ត្រូវបានដាក់ពង្រាយនៅទីតាំងឈរជើងដូចជា តំបន់សាហេល (Sahel) នៃទ្វីបអាហ្វ្រិកដែលមានបញ្ហា។ សមាជិកនៃអង្គភាពដ៏ល្បីល្បាញ ដែលជាអង្គភាពតែមួយគត់អនុញ្ញាតឱ្យទាហានមិនមែនជនជាតិបារាំចូលរួមមួយនេះ កំពុងប្រមូលផ្តុំនៅមូលដ្ឋានយោធាមួយកន្លែង នៅភាគខាងត្បូងប្រទេសបារាំង ដែលមានចម្ងាយរាប់រយគីឡូម៉ែត្រពីទីក្រុងប៉ារីស ដែលពួកគេនឹងត្រូវឈរជើងអស់ពេលជាច្រើនសប្តាហ៍។

លោកអនុសេនីយ៍ទោ Antoine បានថ្លែងទៅកាន់កងទ័ពទាំងអស់ថា «កិច្ចការពារសន្តិសុខ គឺមិនមែនតែនៅប៉មតួអេហ្វែល (Eiffel Tower) ប៉ុណ្ណោះទេ ប៉ុន្តែពួកយើងនឹងនៅក្នុងទីក្រុងប៉ារីសទាំងមូលតែម្តង»។ មិនត្រឹមតែប៉ុណ្ណោះ សមាជិកនៃអង្គភាព នឹងត្រូវប្តូរឈ្មោះ នៅពេលពួកគេបានចូលរួមបេសកម្មការពារ។ នៅតាមហាងកាហ្វេរាប់ពាន់កន្លែងតាមដងផ្លូវនៃទីក្រុងប៉ារីស អង្គភាពពិសេសនេះ នឹងស្វែងរកវត្ថុដែលគួរឱ្យសង្ស័យ ដោយមានជំនួយពីសុនខជំនាញ និងយន្តហោះគ្មានមនុស្សបើក ឬ ដ្រូន។

គួរបញ្ជាក់ជូនថា អង្គភាពប្រយុទ្ធបរទេសរបស់បារាំង គឺជាអង្គភាពវរជនកងទ័ពបារាំង ដែលមានជំនាញពិសេសជាច្រើនដូចជា ទ័ពថ្មើរជើង ទ័ពសេះ វិស្វករ និងទ័ពអាកាស ដែលមានកងទាហានប្រហែល១ម៉ឺននាក់។ អង្គភាពនេះ ត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ ១៨៣១ ដើម្បីអនុញ្ញាតឱ្យជនបរទេសចូលក្នុងជួរកងទ័ពបារាំង និងតម្រូវឱ្យពួកគេប្តូរឈ្មោះនៅពេលចុះឈ្មោះ ហើយអនុញ្ញាតឱ្យពួកគេដាក់ពាក្យសុំសញ្ជាតិបារាំង បន្ទាប់ពីបំពេញតួនាទីជាច្រើនឆ្នាំ ឬឆាប់ជាងនេះ ប្រសិនបើពួកគេបានចូលរួម ការប្រយុទ្ធក្នុងទីតាំងដូចជា ប្រទេសនីហ្សេ (Niger) ដែលជាកន្លែងពួកគេបានប្រយុទ្ធនឹងការបះបោរអ៊ីស្លាម។

អង្គភាពនេះ ត្រូវបានបង្កើតឡើងជាផ្នែកមួយនៃកងទ័ពនៅអាហ្រ្វិក ឬជាភាសាបារាំងថា Armée d’Afrique ដែលជាពាក្យមិនផ្លូវការ ប៉ុន្តែត្រូវបានប្រើប្រាស់ទូទៅសម្រាប់ផ្នែកនៃកងទ័ពបារាំង ដែលឈរជើងនៅអាហ្វ្រិកខាងជើង (ម៉ារ៉ុក អាល់ហ្សេរី និង ទុយនេស៊ី) ចាប់ពីឆ្នាំ ១៨៣០ រហូតដល់ចុងបញ្ចប់នៃសង្រ្គាមអាល់ហ្សេរីឆ្នាំ ១៩៦២៕ (ប្រភព ៖ Inside The Games)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ