ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លូវការ! Kylian Mbappé សម្រេចចិត្តទៅយក ២២៥លានអឺរ៉ូពីស្តេចស Real Madrid

3 អាទិត្យ មុន

ប្រទេសអេស្ប៉ាញ ៖ នៅទីបំផុតអ្វីៗពិតជាដូចការរពឹងទុកមែន បន្ទាប់ពីក្លិបស្តេចស Real Madrid

ប្រទេសអេស្ប៉ាញ ៖ នៅទីបំផុតអ្វីៗពិតជាដូចការរពឹងទុកមែន បន្ទាប់ពីក្លិបស្តេចស Real Madrid កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ បានប្រកាសជាផ្លូវការអំពីការចុះហត្ថលេខាលើកីឡាករ Kylian Mbappé ដែលជាការផ្ទេរដោយគ្មានតម្លៃខ្លួន (Free Agent) និងបិទបញ្ចប់ការរង់ចាំអស់រយៈពេលជាច្រើនឆ្នាំរបស់ក្លិបយក្សអេស្ប៉ាញមួយនេះ សម្រាប់ការចូលរួមរបស់ខ្សែប្រយុទ្ធបារាំងរូបនេះ។

ប្រភពពីសារព័ត៌មាន BBC, CNN និង ESPN បានរាយការណ៍ថា Kylian Mbappé នឹងផ្លាស់ទៅកាន់កីឡដ្ឋាន Santiago Bernabéu តាមរយៈការចុះហត្ថលេខាលើកុងត្រារយៈពេល៥ឆ្នាំជាមួយក្លិប Real Madrid នៅពេលដែលកុងត្រាជាមួយក្លិប PSG របស់កីឡាកររូបនេះ ផុតសុពលភាពនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ខាងមុខនេះ។ ខ្សែប្រយុទ្ធកំពូលល្បឿន ដែលជួយមាន់គកបារាំងឈ្នះពានរង្វាន់ World Cup ឆ្នាំ ២០១៨ នឹងទទួលបានថ្លៃនឿយហត់ចំនួន ១៥លានអឺរ៉ូក្នុង១រដូវកាល ស្មើនឹង ១៦.៣លានដុល្លារអាមេរិក បន្ទាប់ពីកាត់ពន្ធរួច បូករួមនឹងប្រាក់បន្ថែម ១៥០លានអឺរ៉ូផ្សេងទៀត ឬស្មើនឹង ១៦៣.៦លានដុល្លារអាមេរិក ដែលក្លិប Real Madrid ត្រូវបង់ក្នុងកុងត្រារយៈពេល៥ឆ្នាំ លើសិទ្ធិផ្សព្វផ្សាយពាណិជ្ជកម្ម និងរូបភាព។

កីឡាករ Kylian Mbappé បានបញ្ជាក់នៅក្នុងការបង្ហោះលើគេហទំព័របណ្តាញទំនាក់ទំនងសង្គម X ផ្លូវការរបស់ខ្លួនយ៉ាងដូច្នេះថា «សុបិនបានក្លាយជាការពិត ភាពរីករាយ និងមោទនភាពក្នុងការចូលរួមក្លិបនៃក្តីសុបិនរបស់ខ្ញុំ។ គ្មាននរណាម្នាក់អាចយល់បានទេថា ខ្ញុំរំភើបយ៉ាងណានៅពេលនេះ។ ខ្ញុំមិនអាចរង់ចាំបានទេ ដើម្បីជួបអ្នក ហើយអរគុណសម្រាប់ការគាំទ្រដ៏មិនគួរឱ្យជឿរបស់អ្នក»។

គួរបញ្ជាក់ថា កីឡាករ Kylian Mbappe បានផ្លាស់ពីក្លិប AS Monaco មកចូលរួមជាមួយក្លិប PSG កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨ នៅក្នុងតម្លៃ ១៨០លានអឺរ៉ូ។ ខ្សែប្រយុទ្ធបារាំងរូបនេះបង្ហាញខ្លួនសរុប ៣០៨ប្រកួត និងស៊ុតបញ្ចូលទីបាន ២៥៦គ្រាប់ ដោយបានជួយ PSG ឈ្នះជើងឯកលីគកំពូលបារាំងចំនួន ៦ ដង Coupe de France ៤ ដង Coupe de la Ligue ២ដង និង French Super Cup ៣ ដង ផងដែរ៕ (ប្រភព ៖ BBC, CNN និង ESPN រូបភាព ៖ BeSoccer)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ