ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឱ​!​ទំនប់​អូរ​ក្រាំង​អំបិល​អើយ​…​ថៅកែ​ដី​លឹ​ម ចាន់​​​ថុ​ល ឈ្លានពាន​ដល់​ម៉ឹង​ហើយ គ្មាន​អាជ្ញា​ធរ​ណា​មើលឃើញ​សោះ

1 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ មហាជន​កំពង់​រង់ចាំ​សង្កត​មើល​ថា តើ​ហេតុ​អ្វី​បាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម និង​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តកំពង់ស្ពឺ មិន​កំណត់​ព្រំ​ឱ្យ​បាន​ច្បាស់លាស់​ក្នុង​ការ​ជីក​ស្តារ​ដី​អាង​ទំនប់​អូរ​ក្រាំង​អំបិល​របស់​ថៅកែ លឹ​ម ចាន់​ថុ​ល ខណៈ​លេចឮ​ថា​មិន​ទាន់​ដោះស្រាយ​សំណង​ផល​ប៉ះពា​លើ​ដី​អាស្រ័យ​ផល​ជាមួយ​ប្រជាពលរដ្ឋ​ដាច់ស្រេច​នៅឡើយ…

ខេត្តកំពង់ស្ពឺ ៖ មហាជន​កំពង់​រង់ចាំ​សង្កត​មើល​ថា តើ​ហេតុ​អ្វី​បាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម និង​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តកំពង់ស្ពឺ មិន​កំណត់​ព្រំ​ឱ្យ​បាន​ច្បាស់លាស់​ក្នុង​ការ​ជីក​ស្តារ​ដី​អាង​ទំនប់​អូរ​ក្រាំង​អំបិល​របស់​ថៅកែ លឹ​ម ចាន់​ថុ​ល ខណៈ​លេចឮ​ថា​មិន​ទាន់​ដោះស្រាយ​សំណង​ផល​ប៉ះពា​លើ​ដី​អាស្រ័យ​ផល​ជាមួយ​ប្រជាពលរដ្ឋ​ដាច់ស្រេច​នៅឡើយ ។ តើ​ហេតុ​អី​នាំ​គ្នា​ស្ងាត់​មាត់​ដូច​គេ​យក​អ្វី​មក​ចុក?

រឿង​ជីក​ស្តា​រអាង​ទំនប់​ទឹកអូរ​ក្រាំង​អំបិល​របស់​លោក​ថៅកែ លឹ​ម ចាន់​ថុ​ល នៅ​តែ​ជាទី​ចាប់​អារម្មណ៍​របស់​មហាជន ក៏​ព្រោះតែ​គេ​បានឃើញ​គ្រឿងចក្រ​បាន​ជីក​កាយ​ស្ទើរតែ​ពេញ​ផ្ទៃ​អាង​ទំនប់​អូរ​ក្រាំង​អំបិល​នេះ ។ ប្រជាពលរដ្ឋ​ដាក់​ការ​សង្ស័យ​ថា មន្ទីរ​ធនធានទឹក​និង​ឧតុនិយម និង​មន្ទីរ រ៉ែ​និង​ថាមពល​ខេត្តកំពង់ស្ពឺ​មិន​បាន​កំណត់​ព្រំ និង​បោះបង្គោល​ព្រំ​ឱ្យ​ពិតប្រាកដ​ច្បាស់លាស់​នៅឡើយ​ទេ ទោះបី​ក្រសួង​ចេញ​ច្បាប់​ទំហំ​៩​ហិ​កតា​៩៦​អា​ក៏​ដោយ ។

អ្វី​ដែល​រឹតតែ​ចាប់អារម្មណ៍​ទៅ​នោះ ពេល​ឮ​ថា មិន​ទាន់​ដោះស្រាយ​ជាមួយ​ប្រជាពលរដ្ឋ​ដែល​អាស្រ័យ​ផល​នៅឡើយ​ទេ ។ ដោយ​គេ​សង្កេត​ឃើញ​ថា បន្ទាប់​ពី​កោះសន្តិភាព​ធ្វើការ​ផ្សព្វផ្សាយ​រឿង​ដី​អូរ​ក្រាំង​អំបិល​នេះ គេ​បានឃើញ​ក្រុម​ថៅកែ លឹ​ម ចាន់​ថុ​ល កំពុង​តែ​ដុតដៃដុតជើង ហៅ​ប្រជាពលរដ្ឋ​ម្ចាស់​ដី​មក​ជួប​នៅ​សាលាឃុំ​វល្លិ​សរ ដើម្បី​សម្របសម្រួល​កុំឱ្យ​ផ្ទុះ​រឿង​កាន់តែ​ធំ​ទៅ​ៗ ។

បើ​តាម​ប្រភព​ព័ត៌មាន​បាន​បង្ហើប​ឱ្យ​ដឹង​ថា កាលពី​រសៀល​ថ្ងៃ​សៅរ៍ ទី​០១ ខែមិថុនា ឆ្នាំ​២០២៤ គេ​បានឃើញ​មនុស្ស​មួយ​ក្រុម​ប្រមាណ​៣​ទៅ​៤​នាក់ បាន​កាន់​លុយ​មួយ​បាច់​ធំ ចូល​ទៅ​ក្នុង​សាលាឃុំ​វល្លិ​សរ ដោយ​មាន​វត្តមាន​លោក​មេឃុំ​វល្លិ​ស​ផង​ដែរ ព្រមទាំង​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​១០​នាក់ ដើម្បី​ជួប​ចរចារ​និង​ដោះស្រាយ​គោលនយោបាយ​រឿង​ផល​ប៉ះពាល់​ដី​អាស្រ័យ​ផល ដោយ​ក្នុង​ម្នាក់​ទទួល​បាន​ជាង​១០​លាន​រៀល ជា​ថ្នូរ​មិន​រករឿង​និង​ដាក់​ពាក្យបណ្តឹង និង​ឈប់​ធ្វើការ​តវ៉ា​ទៀត ។ ប៉ុន្តែ​តាម​ប្រភព​ព័ត៌មាន​មួយ​ផ្សេង​ទៀត​បាន​បង្ហើប​ឱ្យ​ដឹង​ថា ការ​កោះហៅ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុងភូមិ​ស្លារ ឃុំ​វល្លិ​សរ ដែល​មាន​ដី​អាស្រ័យ​ផល​នៅ​ក្នុង​អាង​ទំនប់​អូរ​ក្រាំង​អំបិល​កាលពី​រសៀល​រហូត​ដល់​ល្ងាច​ថ្ងៃ​ទី​០១ ខែមិថុនា ឆ្នាំ​២០២៤ នៅ​សាលាឃុំ​វល្លិ​សរ​នោះ ប្រជាពលរដ្ឋ​មិន​ទាន់​ព្រមយក​លុយ​គោលនយោបាយ​នោះ​ទេ ។

ដោយ​សម្របសម្រួល​គ្នា​មិន​ត្រូវ ក្រុម​ថៅកែ​គ្រឿងចក្រ​ហ៊ាន​ឱ្យ​តម្លៃ​៨​កាក់​ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ តែ​មិន​ត្រូវរ៉ូវ​គ្នា​។ ដូច្នេះ ប្រជាពលរដ្ឋ​មិន​ព្រម​តាម​ការ​សម្របសម្រួល​របស់​ក្រុម​មនុស្ស​ទាំងនោះ​និង​លោក​មេឃុំ​វល្លិ​សរ ដែល​ជា​អ្នកសម្របសម្រួល​ក្នុង​ឱកាស​នោះ​ឡើយ​។ ប្រភព​បង្ហើប​ថា ក្នុង​រង្វង់​ដី​ប៉ះពាល់​ជាង​១០​ហិ​កតា ប្រជាពលរដ្ឋ​២៧​គ្រួសារ​នោះ ទាល់តែ​បាន​តាម​អ្វី​ដែល​ជា​ការ​ស្នើ​សុំ​ទើប​ពួក​គាត់​ព្រម​ទទួលយក និង​បញ្ចប់រឿង​។

បើ​តាម​ប្រជាពលរដ្ឋ​បង្ហើប​ថា ប្រសិនបើ​ការ​សម្របសម្រួល​ដោះស្រាយ​មិន​ចប់​ទេ​នោះ ពួក​គាត់​នឹង​ដាក់​ពាក្យបណ្តឹង​ទៅ​តុលាការ​ដើម្បី​ជួយ​រក​យុត្តិធម៌​ហើយ​។ ដោយសារ​តែ​ពេល​កន្លង​មក​ក្រុម​មនុស្ស​ទាំងនោះ​បាន​កក់​លុយ​លើ​ដី​ដែល​ជីក​កាយ​ស្តារ​បន្តិចបន្តួច​ហើយ​ដាក់​គ្រឿងចក្រ​ជីក​កាយ​ព្រំ ដោយ​មិន​ទាន់​ឱ្យ​លុយ​គ្រប់​នៅឡើយ កន្លង​ទៅ​ពួក​គាត់​ផ្ទុះ​ការ​តវ៉ា​ម្តង​ហើយ​ពេល​នោះ​គេ​ឱ្យ​នៅ​ស្ងៀម​សិន​ចាំ​គេ​ទូទាត់​ឲ្យ ទើប​ស្ងាត់​រហូត​មក​ដល់​ពេល​នេះ​។

ប្រភព​ច្បាស់ការ​ថា គ្រឿងចក្រ​ថៅកែ លឹ​ម ចាន់​ថុ​ល សុំ​ច្បាប់​ពី​ក្រសួង​ជិត​១០​ហិ​កតា​មែន ប៉ុន្តែ​ជីក​កាយ​បាន​មួយ​ចំនួន​ប៉ុណ្ណោះ បើ​កាយ​ប៉ះ​ដី​ពលរដ្ឋ​ដែល​អាស្រ័យ​ផល​នឹង​ផ្ទុះ​រឿង​ទៀត ពីព្រោះ​ថា មិន​ទាន់​ឱ្យ​លុយ​ប្រជាពលរដ្ឋ​គ្រប់​ចំនួន​នៅឡើយ​ទេ ។ ចំពោះ​ការ​កំណត់​ព្រំ​មន្ទីរ​រ៉ែ និង​ខាង​មន្ទីរ​ធនធានទឹក​មិន​ទាន់​ចុះ​កំណត់​ឲ្យ​បាន​ត្រឹមត្រូវ​ព្រោះ​ថាបើ​ចុះ​កំណត់​ព្រំ​ឲ្យ​បាន​ច្បាស់លាស់​នោះ​ប្រជាពលរដ្ឋ​នឹង​មើលឃើញ​ថា​គ្រប​លើ​ដី​អាស្រ័យ​ផល​របស់​ពួក​គាត់​ដែល​មិន​ទាន់​បាន​ទទួល​សំណង​ផល​ប៉ះពាល់​លើ​ដី​អាស្រ័យ​ផល​ហើយ​ប្រជាពលរដ្ឋ​នឹង​ផ្ទុះ​ការ​តវ៉ា​ទើប​គេ ចេះ​តែបើ​កដៃ​បណ្ដែតបណ្ដោយ​ឲ្យ​ក្រុម​គ្រឿងចក្រ​ធ្វើ​អ្វី​តាម​អំពើ​ចិត្ត​បែប​នេះ ។

ពាក់ព័ន្ធ​រឿង​ខាងលើ​នេះ អ្នក​យក​ព័ត៌មាន​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​លោក​ថៅកែ លឹ​ម ចាន់​ថុ​ល ម្ចាស់​អាជីវកម្ម​រណ្តៅ​ដី​អូរ​ក្រាំង​អំបិល​បាន​ទេ ដោយ​គ្មាន​លេខ​ទូរស័ព្ទ​ធ្វើការ​ទំនាក់ទំនង​។ ដោយឡែក លោក នៅ ឌឹ​ម មេឃុំ​វល្លិ​សរ មិន​អាច​សុំ​ការ​ធ្វើ​អត្ថាធិបាយ​បាន​ទេ​កាលពី​ល្ងាច​ថ្ងៃ​ទី​០២ ខែមិថុនា ឆ្នាំ​២០២៤​នេះ បើ​មាន​ព័ត៌មាន​ប្លែក​យើង​នឹង​ផ្សាយ​ជូន​បន្ត​ទៀត ។ ព័ត៌មាន​បន្ថែម​មាន​ផ្សាយ​ជូន​លើ​កាសែត​កោះសន្តិភាព ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ