ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហាសេដ្ឋីអាយុ៩៣ឆ្នាំ រៀបការជាលើកទី៥

3 អាទិត្យ មុន

(អាមេរិក)៖ កាសែត The Guardian បានរាយការណ៍ថា មហាសេដ្ឋីប្រព័ន្ធផ្សព្វផ្សាយលោក Rupert Murdoch បានរៀបការជាលើកទីប្រាំហើយ ដែលលើកនេះជាមួយប្រពន្ធអាយុ…

(អាមេរិក)៖ កាសែត The Guardian បានរាយការណ៍ថា មហាសេដ្ឋីប្រព័ន្ធផ្សព្វផ្សាយលោក Rupert Murdoch បានរៀបការជាលើកទីប្រាំហើយ ដែលលើកនេះជាមួយប្រពន្ធអាយុ ៦៧ឆ្នាំមានឈ្មោះ Elena Zhukova ។

មហាសេដ្ឋីអាយុ ៩៣ឆ្នាំរូបនេះបានរៀបការនៅថ្ងៃទី២ ខែមិថុនានៅឯចម្ការទំពាំងបាយជូរ Moraga របស់គាត់ក្នុងរដ្ឋកាលីហ្វ័រញ៉ា។ រូបថតដែលចុះផ្សាយដោយ The Sun ដែលជាកាសែតអង់គ្លេសគ្រប់គ្រងដោយ លោក Murdoch ផ្ទាល់ បង្ហាញគូស្នេហ៍វ័យចំណាស់នេះកំពុងញញឹមក្បែរគ្នា ខណៈដែលកូនកំលោះពាក់ក្រវ៉ាត់កពណ៌លឿង ខណៈដែលកូនក្រមុំស្លៀករ៉ូបពណ៌សដៃវែង។

មហាសេដ្ឋី Murdoch បានជួបជាមួយភរិយានៅឯការជួបជុំគ្រួសារដ៏ធំមួយហើយបានភ្ជាប់ពាក្យនៅខែមីនា ឆ្នាំ២០២៤នឹះ។ សូមរំលឹកថា មហាសេដ្ឋី Murdoch បានលែងលះជាមួយប្រពន្ធទីបួនរបស់គាត់ដែលជាតារាសម្តែងនិងជាតារាម៉ូដែល Jerry Hall ដែលមានអាយុ ៦៧ឆ្នាំក្នុងឆ្នាំ២០២២។​​

យោងតាម ទស្សនាវដ្តី Forbes ទ្រព្យសម្បត្តិសុទ្ធរបស់មហាសេដ្ឋី Murdoch គឺប្រហែល ១៩.៥ពាន់លានដុល្លារ។ លោក Murdoch គឺជាម្ចាស់ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក និងអន្តរជាតិរាប់រយ រួមទាំងកាសែត និងស្ថានីយ៍ទូរទស្សន៍ល្បីៗដូចជា Wall Street Journal, New York Post និង Fox News (សហរដ្ឋអាមេរិក), The Sun និងស្ថានីយ៍ទូរទស្សន៍ The Times (អង់គ្លេស)៕ ប្រភព៖ Fox News

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ