ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូន​ឈឺ​ម្តាយ​​យក​ទៅ​ព្យាបាល​នៅ​ពេទ្យ​និង​គ្រូខ្មែរ ត្រឡប់​មក​ផ្ទះ​វិញ​កូន​ធ្វើ​រឿង​នេះ​ទៅ​វិញ​

4 ខែ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ​ម្តាយ​ខំ​យក​កូនស្រី​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ព្យាបាល​ជំងឺ​ និងនាំទៅមើលគ្រូ​ខ្មែរ ដោយ​ខ្លាចក្រែង​ត្រូវ​អំពើ​គេ ពេល​ត្រឡប់​មក​ផ្ទះ​វិញ បែរជា​កូនស្រី​បាន​ធ្វើ​រឿង​នេះ​បង្ក​ការ​ភ្ញាក់ផ្អើល ។ ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​៤​រសៀល​ថ្ងៃ​៣១ ខែឧសភា…


ខេត្តបន្ទាយមានជ័យ ៖ ​ម្តាយ​ខំ​យក​កូនស្រី​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ព្យាបាល​ជំងឺ​ និងនាំទៅមើលគ្រូ​ខ្មែរ ដោយ​ខ្លាចក្រែង​ត្រូវ​អំពើ​គេ ពេល​ត្រឡប់​មក​ផ្ទះ​វិញ បែរជា​កូនស្រី​បាន​ធ្វើ​រឿង​នេះ​បង្ក​ការ​ភ្ញាក់ផ្អើល ។ ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​៤​រសៀល​ថ្ងៃ​៣១ ខែឧសភា ឆ្នាំ ២០២៤ ស្ថិត​នៅ​ភូមិ​ទ្រ​លោក​ត្បូង ឃុំភ្នំ​លៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ​។

នគរបាល​ស្រុក​ព្រះនេត្រព្រះ​បាន​ឲ្យ​ដឹង​ថា​ ​​នារី​រង​គ្រោះ​ឈ្មោះ អាត អយ អាយុ​២៦​ឆ្នាំ នៅ​ភូមិ​ទ្រ​លោក​ត្បូង ឃុំ ភ្នំ​លៀប ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។ នគរបាល​បាន​បញ្ជាក់​ថា​ ​ឆ្លង​តាម​ការ​បំភ្លឺ ឈ្មោះ លៃ លឿ​ត អាយុ​៥៧​ឆ្នាំ ត្រូវជា​ម្តាយបង្កើត​ បាន​បញ្ជាក់​ថា កូនស្រី​របស់​គាត់​ធ្លាប់​មាន​ជំងឺឈាមសស៊ីឈាមក្រហម​(​ឈាមស​ឡើង​ខ្ពស់​)​ ហើយ​ធ្លាប់​បាន​ទៅ​ដេក​ព្យាបាល​នៅ​មន្ទី​បង្អែក​ស្រុក ក្រឡាញ់​កាលពី​អំឡុង​ខែមេសា តែ​នៅ​តែ​មិនជា​សះស្បើយ ។

​ដោយ​ខ្លាច​កូន​ត្រូវ​អំពើ​គ នៅ​ថ្ងៃ​ទី ២៧​ ឧសភា ឆ្នាំ​២០២៤ គាត់​ក៏​នាំ​កូន​ទៅ​មើលគ្រូ​ខែ្ម​រ​នៅ​ឯ ភូមិ​កំបោ រយៈពេល​៤​ថ្ងៃ​ដោយ​គ្រូខ្មែរ​បាន​ស្រោច​ទឹក​និង​ដាក់​ខ្សែ​ចង្កេះ រហូត​ដល់​ថ្ងៃ​ទី ៣១ ខែឧសភា ឆ្នាំ ២០២៤ គ្រូខ្មែរ​ប្រាប់​ថា កូនស្រី​របស់​គាត់​ជា​ហើយ​និង​ស្រស់ស្រាយ​វិញ​ហើយ ក៏​បាន​នាំ​កូន​មក​ផ្ទះ​វិញ ។​

លុះ​មក​ដល់​ផ្ទះ ​គាត់​បាន​ទៅ​ដាក់​បាយ​ជ្រូក​នៅ​ឯ​ចុង​ភូមិ ដោយ​អោយ​កូន(ជន​រង​គ្រោះ)​នៅពីរ​នាក់​បងប្រុស​បង្កើត ឈ្មោះ អាត អៃ អាយុ៣២​ឆ្នាំ​ ។ លុះ​វេលា​ម៉ោងប្រហែល១៦:០០​នាទី ថ្ងៃ​ដដែល​ស្រាប់តែ​ឈ្មោះ អាត អៃ បាន​ទៅ​ប្រាប់​គាត់​ថា ជន​រង​គ្រោះ​បាន​ចង.ក​សម្លាប់​ខ្លួន​នៅ​លើ​ផ្ទះ​ហើយ ពេល​នោះ​គាត់​បាន​មក​មើល ស្រាប់តែ​ឃើញ​ជន​រង​គ្រោះ​ស្លាប់​បាត់​ទៅ​ហើយ ។

នគរបាល​បាន​បញ្ជាក់​ទៀត​ថា​​ ​ឆ្លង​តាម​ការ​បំភ្លឺ​របស់​ឈ្មោះ អាត អៃ ភេទប្រុស អាយុ៣២ឆ្នាំ ត្រូវជា​បងប្រុស​បង្កើត​របស់​សាកសពបាន​បញ្ជាក់​ប្រាប់​ថា នៅ​វេលា​ម៉ោង ប្រហែល ១៥:០០​នាទី ៣១​ខែឧសភា ឆ្នាំ​២០២៥ គាត់​បានឃើញ​ជន​រង​គ្រោះ​ឡើង​ទៅ​ដេក​នៅ​លើ​ផ្ទះ ម្នាក់ឯង​ហើយ​មើល​ទូរស័ព្ទ​ធម្មតា ហើយ​គាត់​មិន​បាន​ចាប់​អារ​ម្មរណ៍​ទេ គាត់​ក៏​ឡើង​ទៅ​ដេក​ដែរ ​តែ​ដេក​ឆ្ងាយ​ពី​ជន​រង​គ្រោះ ប្រហែល​៥​ម៉ែត្រ ។

ពេល​ន គាត់​ដេក​លក់​វេលា​ម៉ោង​ប្រហែល ១៥:៣៥​នាទី​គាត់​បាន​ភ្ញាក់ ហើយ​បាត់​ប្អូនស្រី​មិនដឹង​ទៅ​ណា គាត់​រក​មើល​លើ​ផ្ទះ​មិនឃើញ ក៏​ទៅ​រក​មើល​ក្រោមផ្ទះ​ក៏​មិនឃើញ ។ ស្រាប់តែ​គាត់​ឡើង​លើ​ផ្ទះ​ម្តងទៀត​ទៅ​វែកវាំងនន​មើល​​ ​ស្រាប់តែ​ឃើញ​ប្អូនស្រី​បាន​ចងក​និង​ក្រណាត់​អាវ​ព​ណ៍​ផ្កាឈូក ភ្ជាប់​និង​ផ្លាន​តាក ហើយ​គាត់​ក៏​ស្ទុះ​ទៅ​លើក​ជន​រង​គ្រោះ​ទម្លាក់​មក​ក្តា​លើ​ផ្ទះ ហើយរ​ត់ទៅ​ប្រាប់​ម្តាយ​ដែល​កំពុង​ដាក់​បាយ​ជ្រូក​នៅ​ឯ​ចុង​ភូមិ ។ ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ