ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​ធិ​បតី ជំរុញ​ឲ្យ​រៀបចំ​ព្រឹត្តិការណ៍​នៃ​ការ​ប្រកួត​យុទ្ធ​គុន​ខ្មែរ

4 ខែ មុន
  • ភ្នំពេញ

សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​ជំរុញ​ឲ្យ​អ្នក​ដែល​ពាក់ព័ន្ធ​រួម​គ្នា​បង្កើត ឲ្យ​បាន​នូវ​ព្រឹត្តិការណ៍​នៃ​ការ​ប្រកួត​យុទ្ធ​គុន​ខ្មែរ​មួយ​ឡើង

សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​ជំរុញ​ឲ្យ​អ្នក​ដែល​ពាក់ព័ន្ធ​រួម​គ្នា​បង្កើត ឲ្យ​បាន​នូវ​ព្រឹត្តិការណ៍​នៃ​ការ​ប្រកួត​យុទ្ធ​គុន​ខ្មែរ​មួយ​ឡើង ។

សម្តេច​ធិ​បតី បាន​បញ្ជាក់​នៅ​ក្នុង​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី «​អ្នក​ស្នង​មរតក​» ក្រោម​ទិស​ស្លោក «​រក្សា​ចាស់ បង្កើត និង​អភិវឌ្ឍ​ថ្មី​» ថា អ្នក​ដែល​ពាក់ព័ន្ធ​គួរតែ​រួម​គ្នា​រៀបចំ​ព្រឹត្តិការណ៍ ប្រកួត​យុទ្ធ​គុន​ខ្មែ​សេរី​នេះ​ឡើង​ឲ្យ​បាន ។

សម្តេច​បាន​សង្កត់ធ្ងន់​ថា «​ព្រឹត្តិការណ៍​នោះ គួរតែ​បង្កើត​ឲ្យ​បាន តែ​អនុញ្ញាត​ឲ្យ​ចូល​ប្រកួត​តែ​យុទ្ធ​គុន​ខែ្ម​រ​ទេ គឺ​អ្នក​ណា​ចេះ​អី ចូល​មក​ប្រកួត​ហ្នឹង​ចម្រុះ​» ។

សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​បញ្ជាក់​ថា កម្ពុជា​មាន​ក្បាច់គុន​ច្រើន​ណាស់ មិនមែន​មាន​តែ គុន​ខ្មែរ​ល្បុ​ក្ត​តោ នោះ​ទេ គឺ​នៅ​មាន គុន​ខម ស្រ​ង៉ែ​ពេន ជាដើម ។

សម្តេច​បាន​បន្ត​ថា យើង​ត្រូវ​តែ​រក​វិធី​គាស់​ឡើង​វិញ ដើម្បី​អភិរក្ស ប្រសិនបើ​មិន​ដូច្នេះ​ទេ វា​នឹង​បាត់បង់​អស់ហើយ ។ យើង​ត្រូវ​គិតគូរ និង​ស្រាវជ្រាវ​ឡើង​មក ដើម្បី​យើង​អភិរក្ស ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ