ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកត្រាំ​ត្រូវ​តុលាការ​រក​ឃើញ​ថា​មាន​ទោស​ព្រហ្ម​ទណ្ឌ​ចំនួន​៣៤​ករណី

5 ខែ មុន

ទី​ក្រុង​ញូយ៉ក៖ នៅ​ទី​បំផុត​ លោក​ត្រាំ​ក្លាយ​ជា​អតីត​ប្រធានា​ធិបតី​អាមេរិក​ដំបូង​គេ​នៅ​ក្នុង​ប្រវត្តិ​សាស្ត្រ​​​ដែល​ត្រូវ​តុលាការ​រក​ឃើញ​ថា​មាន​ទោស​ព្រហ្ម​ទណ្ឌ​។ ក្រុម​ប្រឹក្សា​វិនិច្ឆ័យ​​​​នៅ​ទី​ក្រុ​ង​ញូយ៉ក​រក​ឃើញ​ថា​លោក​​មាន​កំហុស​ដូច​ការ​ចោទ​ប្រកាន់​គ្រប់​រឿង​ទាំង​អស់​រាប់​ចាប់​តាំង​ពី​ការ​សូក​លុយ​ទៅ​​ឱ្យ​​តារា​វីឌីអូ​អាស​អាភាស​ និង​ការ​ក្លែង​ឯក​សារ​ដើម្បី​រួច​ផុត​ពី​កាតព្វ​កិច្ច​​បង់​ពន្ធ​។ សេចក្ដី​សម្រេច​នេះ​ធ្វើ​ឡើង​តែ​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ​មុន​ការ​បោះ​ឆ្នោត​ប្រ​ធានា​ធិបតី​​អាមេរិក​នា​ខែ​វិច្ឆិកា ឆ្នាំ​២០២៤​។​ យោង​តាម​សេចក្ដី​សម្រេច​របស់​ក្រុម​ប្រឹក្សា​វិនិច្ឆ័យ​​​, លោក​ត្រាំ​មាន​ទោស​ចំនួន​៣៤​ករណី។ ក្នុង​នោះ​ក៏​មាន​​ទោស​ពី​បទ​​ធ្វើ​របាយ​ការណ៍​ភូត​ភូរ​ថា​គាត់​រក​ស៊ី​ខាត​ដើម្បី​រួច​ផុត​ពី​ការ​បង់​ពន្ធ​​…

ទី​ក្រុង​ញូយ៉ក៖ នៅ​ទី​បំផុត​ លោក​ត្រាំ​ក្លាយ​ជា​អតីត​ប្រធានា​ធិបតី​អាមេរិក​ដំបូង​គេ​នៅ​ក្នុង​ប្រវត្តិ​សាស្ត្រ​​​ដែល​ត្រូវ​តុលាការ​រក​ឃើញ​ថា​មាន​ទោស​ព្រហ្ម​ទណ្ឌ​។ ក្រុម​ប្រឹក្សា​វិនិច្ឆ័យ​​​​នៅ​ទី​ក្រុ​ង​ញូយ៉ក​រក​ឃើញ​ថា​លោក​​មាន​កំហុស​ដូច​ការ​ចោទ​ប្រកាន់​គ្រប់​រឿង​ទាំង​អស់​រាប់​ចាប់​តាំង​ពី​ការ​សូក​លុយ​ទៅ​​ឱ្យ​​តារា​វីឌីអូ​អាស​អាភាស​ និង​ការ​ក្លែង​ឯក​សារ​ដើម្បី​រួច​ផុត​ពី​កាតព្វ​កិច្ច​​បង់​ពន្ធ​។ សេចក្ដី​សម្រេច​នេះ​ធ្វើ​ឡើង​តែ​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ​មុន​ការ​បោះ​ឆ្នោត​ប្រ​ធានា​ធិបតី​​អាមេរិក​នា​ខែ​វិច្ឆិកា ឆ្នាំ​២០២៤​។​

យោង​តាម​សេចក្ដី​សម្រេច​របស់​ក្រុម​ប្រឹក្សា​វិនិច្ឆ័យ​​​, លោក​ត្រាំ​មាន​ទោស​ចំនួន​៣៤​ករណី។ ក្នុង​នោះ​ក៏​មាន​​ទោស​ពី​បទ​​ធ្វើ​របាយ​ការណ៍​ភូត​ភូរ​ថា​គាត់​រក​ស៊ី​ខាត​ដើម្បី​រួច​ផុត​ពី​ការ​បង់​ពន្ធ​​ និង​ការ​លាក់​បាំង​​ថា​គាត់​មិន​បាន​សូក​លុយ​​​ឱ្យ​​អ្នក​ស្រី​ស្ទ័ម​​មី ​ដានីញែល (Stormy Daniels)។ ក្រុម​អ្នក​ច្បាប់​យល់​ថា​គ្រាន់​តែ​សំណុំ​រឿង​ទាំង​២​នេះ​អាច​ឱ្យ​លោក​​ជាប់​ពន្ធ​នា​គារ​៤​ឆ្នាំ​នៅ​ក្នុង​សំណុំ​រឿង​នី​មួយ​ៗ​។ ប៉ុន្តែ​លោក​មិន​ចាំ​បាច់​ជាប់​ពន្ធ​នា​គារ​ឥឡូវ​នេះ​ទេ​។ លោក​អាច​​​​ដាក់​ពាក្យ​ស្នើ​សុំ​នៅ​ក្រៅ​ឃុំ​។ ​

​លោក​ត្រាំ​​បាន​​ក្លាយ​ជា​ពិរុទ្ធ​ជន​​ម្នាក់​​យ៉ាង​ពិត​ប្រាកដ​​នៅពេល​នេះហើយ​​។ នេះ​ជា​ព្រឹត្តិ​ការណ៍​ដ៏​ល្បី​ជា​​​​ប្រវត្តិ​សាស្ត្រ​ព្រោះ​​​ពុំ​ដែល​មាន​​​​​​​​អតីត​ប្រ​ធា​នា​ធិបតី​អាមេរិករូប​ណា​​​​​​ត្រូវ​សមត្ថ​កិច្ច​នាំ​ខ្លួន​ឡើង​តុលាការ​ និង​រក​ឃើញ​ពិរុទ្ធ​ភាព​បែប​នេះ​ទាល់​តែ​សោះ​​​។ គ្រាន់​តែ​ថា​តុលាការ​មិន​ទាន់​ដក​ហូត​សិទ្ធិ​របស់​លោក​មិន​ឱ្យ​ឈរ​ឈ្មោះ​​បោះ​ឆ្នោត​​​ប្រធានា​ធិប​តិ​នៅ​​​ខែ​វិច្ឆិកា​ខាង​មុខ​នេះ​​តែ​ប៉ុណ្ណោះ​​។ ប្រធានា​ធិបតី​អាមេរិក​ត្រូ​វគេ​ចាត់​ទុក​ជា​មនុស្ស​ដែល​មាន​ឥទ្ធិ​ពល​ និង​អំណាច​​ផុត​លេខ​នៅ​ក្នុង​លោក​។​

​​លោក​ត្រាំ​នៅ​តែ​ចាត់​ទុក​​ខ្លួន​លោក​ជា​មនុស្ស​ស្លូត​ត្រង់​​ដែល​មិន​បាន​ធ្វើ​អ្វី​ខុស​ឆ្គង​ទេ​​។ ​នៅ​ចំពោះ​មុខ​អ្នក​សារ​ព័ត៌​មាន​, លោក​ថ្លែង​​ថា​យើ​ងត្រូវ​រង់​ចាំ​អ៊ុត​លទ្ធផល​ពិត​ប្រាកដ​នៅ​ក្នុង​ថ្ងៃ​បោះ​ឆ្នោតដែល​ជា​ថ្ងៃ​អនុស្សា​នៃ​ការ​កាត់​សេចក្ដី​​ផ្ទាល់​ពី​ប្រជា​ជន​​។ លោក​ចង់​មាន​ន័យ​ថា​បើ​លោក​ចាញ់​ឆ្នោត​ចាំ​និយាយ​គ្នា​ទៀត​។ ប៉ុន្តែ​បើ​លោក​ឈ្នះ​ឆ្នោត​នៅ​អាណត្តិ​ថ្មី​មាន​ន័យ​ថា​លោក​ដើរ​នៅ​លើ​ផ្លូវ​ត្រូវ​។

ក្រុម​​របស់​លោក​បៃដិន​​ចេញ​សេចក្ដី​ថ្លែង​ការណ៍​ថា​ការ​កាត់​សេចក្ដី​ទៅ​លើ​លោក​ត្រាំ​នេះ​ជា​ការ​បង្ហាញ​ថា​គ្មាន​នរណា​ម្នាក់​ស្ថិត​នៅ​លើ​ច្បាប់​ទេ​។ ឬ​និយាយ​ភាសា​សាមញ្ញ​ថា​គ្មាន​នរណា​ម្នាក់​អាច​យក​ច្បាប់​មក​ទ្រាប់​អង្គុយ​បាន​ឡើយ​។ ពួក​គេ​យល់​ថា​លោក​ត្រាំ​បាន​បង្ក​ការ​គំរាម​កំហែង​ចំពោះ​លទ្ធិ​ប្រជា​ធិប​តេយ្យ​នៅ​ប្រទេស​អាមេរិក​ខ្លាំង​ជាង​ពេល​ណា​ៗ​ទាំង​អស់​។

ឥឡូវ​នេះ បន្ទាប់​ពី​ក្រុម​ប្រឹក្សា​វិនិច្ឆ័យ​សម្រេច​ឱ្យ​លោក​ត្រាំ​មាន​ទោស​រួច​ហើយ ចៅ​ក្រម​ជំនុំ​ជម្រះ​នឹង​កំណត់​យក​ថ្ងៃ​ទី​១១ ខែ​កក្កដា​​ដើម្បី​សម្រេច​ថា​តើ​លោក​ត្រាំ​ត្រូវ​មាន​ទោស​កម្រិត​ណា​។ សូម​រំលឹក​ថា​មុន​នឹង​ឈាន​ដល់​​ការ​កំណត់​ថា​លោក​ត្រាំ​មាន​ទោស​នេះ ក្រុម​ប្រឹក្សា​វិនិច្ឆ័យ​ដែល​មាន​សមាជិក​១២​រូប​​បាន​ពិភាក្សា​គ្នា​យ៉ាង​តឹង​សរ​សៃ​ក​រយៈ​ពេល​២​ថ្ងៃ​សរុប​ពេល​វេលា​ស្មើ​នឹង​ជាង​១១​ម៉ោង​។ ពួកគេ​មូល​មតិ​គ្នា​ជា​ឯកច្ឆន្ទ​ថា​លោក​ត្រាំ​ពិត​ជា​មាន​ទោស​កំហុស​ដូច​ការ​ចោទ​ប្រកាន់​មែន (guilty)។

សូម​ជម្រាប​​ថា​សំណុំ​រឿង​ដ៏​ល្បី​មួយ​របស់​លោក​ត្រាំ​គឺ​ពាក់​ព័ន្ធ​នឹង​ការ​សូក​លុយ​ទៅ​ឱ្យ​តារា​វីឌីអូ​អាស​អាភាស​ អ្នក​ស្រី​ស្ទ័ម​មី ដានីញែល (Stormy Daniels)។ សារ​ព័ត៌​មាន​វ៉ល​ស្ទ្រីត​ជើ​ណល​ចុះ​ផ្សាយ​ថា​ព្រឹត្តិ​ការណ៍​សូក​លុយ​នោះ​​កើត​ឡើង​នៅ​ឆ្នាំ​២០១៦​នៅ​ពេល​ជិត​បោះ​ឆ្នោត​ប្រធានា​ធិបតី​។ មេធាវី​របស់​លោក​ត្រាំ​កាល​ពី​ជំនាន់​នោះ​គឺ​លោក​ម៉ៃឃើល ខូហឹន (Michael Cohen) ​បាន​ផ្ដល់​ប្រាក់​១៣​ម៉ឺន​ដុល្លារ​ទៅឱ្យ​​អ្នកស្រី​ស្ទ័ម​មី​ដើម្បី​បំបិទ​មាត់​ករណី​ដែល​លោក​ត្រាំ​ធ្លាប់​គេង​ជា​មួយ​អ្នក​ស្រី៕​

លោក​មេធាវី​ម៉ៃឃើល ខូហឹន (Micheal Cohen) ធ្លាប់​ជាប់​ពន្ធ​នា​គារ​ដោយ​សារ​សូក​លុយ​អ្នក​ស្រី​ស្ទ័ម​មី​ ដានីញែល​ដើម្បី​បំបិត​មាត់​កុំ​ឱ្យ​និយាយ​ថា​អ្នក​ស្រី​ធ្លាប់​គេង​ជា​មួយ​លោក​ត្រាំ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ