ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈ្មួញ​អាងខ្នង​កំពុង​កាយ​ដី​ពលរដ្ឋ​នៅ​ទំនប់​អូរ​គ្រាំ​ង​អំបិល គ្មាន​មន្ត្រី​ណា​ជួយ​ទប់ស្កាត់​ទេ

1 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ដី​ដែល​មិន​មាន​ទិន្នន័យ​ក្នុង​ទំនប់​អូរ​ក្រាំង​អំបិល ពេល​នេះ ត្រូវ​បាន​ប្រភព​បង្ហើប​ថា ក្រុម​ឈ្មួញ​កំពុង​សំរុក​កាយ​អាចម៍ដី​ទៅ​ចាក់ តែ​មិន​មាន​ប្រភព​បញ្ជាក់​ថា គេ​ចាក់​ដើម្បី​យក​ធ្វើ​អ្វី​នោះ​ទេ ។ ក្រុម​គ្រឿងចក្រ​ដែល​កំពុង​ធ្វើ​សកម្មភាព​នោះ…

ខេត្តកំពង់ស្ពឺ ៖ ដី​ដែល​មិន​មាន​ទិន្នន័យ​ក្នុង​ទំនប់​អូរ​ក្រាំង​អំបិល ពេល​នេះ ត្រូវ​បាន​ប្រភព​បង្ហើប​ថា ក្រុម​ឈ្មួញ​កំពុង​សំរុក​កាយ​អាចម៍ដី​ទៅ​ចាក់ តែ​មិន​មាន​ប្រភព​បញ្ជាក់​ថា គេ​ចាក់​ដើម្បី​យក​ធ្វើ​អ្វី​នោះ​ទេ ។ ក្រុម​គ្រឿងចក្រ​ដែល​កំពុង​ធ្វើ​សកម្មភាព​នោះ ត្រូវ​បាន​សង្ស័យ​ថា ជា​គ្រឿងចក្រ​របស់​ថៅកែ លឹ​ម ចាន់​ថុ​ល ដែល​មាន​សកម្មភាព​ជីក​កាយ​ស្តា​រអាង​ទំនប់​អូរ​ក្រាំង​អំបិល​នៅ​ជិត​នោះ​ដែរ​។ ករណី​នេះ ធ្វើ​ឲ្យ​មហាជន​មន្ទិល​សង្ស័យ​ថា តើ​មាន​អាថ៌​កំបាំង​អ្វី​នៅ​ពីក្រោយ​រឿង​នេះ​ខ្លះ?

រឿងរ៉ាវ​ជីក​ស្តា​រអាង​ទំនប់​អូរ​ក្រាំង​អំបិល​នៅ​តែ​ជាទី​ចាប់អារម្មណ៍​របស់​ប្រជាពលរដ្ឋ ចង់​ដឹង​ចង់​ឮ​ថា តើ​មន្ទីរ និង​ក្រសួង​ពាក់ព័ន្ធ​អនុញ្ញាតិ​ច្បាប់​ត្រឹមណា? បានជា​ក្រុម​គ្រឿងចក្រ​របស់​ថៅកែ លឹ​ម ចាន់​ថុ​ល ដែល​មាន​ខ្នងបង្អែក​ជា​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ​ដ៏​មាន​ឥទ្ធិពល​មួយ​រូប ជីក​កាយ​ស្ទើរតែ​ពេញ​ផ្ទៃ​អាង​ទំនប់​អូរ​ក្រាំង​អំបិល​ទៅ​ហើយ​នោះ ។

ប្រជាពលរដ្ឋ​ដាក់​ការ​សង្ស័យ​ថា ថៅកែ លឹ​ម ចាន់​ថុ​ល ជីក​កាយ​ស្តា​រអាង​ទំនប់​អូរ​ក្រាំង​អំបិល​នេះ​លើស​ច្បាប់​កំណត់ និង​ខុស​ទីតាំង ។ រឿង​នេះ ពាក់ព័ន្ធ​ជាមួយ​មន្ត្រី​ទទួល​បន្ទុក​ជំនាន់​ណាខ្លះ ជា​ពិសេស គឺមន្ទីរ​ធនធានទឹក និង​រ៉ែ​ថាមពល​តែ​ម្តង ។

តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុងភូមិ​ស្លារ ភូមិ​អូរ​ក្រាំង​អំបិល និង​ភូមិ​ត្បិះ បាន​បង្ហើប​ឱ្យ​ដឹង​ថា ពួក​គាត់​មាន​ដី​អាស្រ័យ​ផល​ម្នាក់​បន្តិច​ៗ​នៅ​ក្នុង​អាង​ទំនប់​អូរ​ក្រាំង​អំបិល​នោះ ហើយដោយ​រដ្ឋ​គេ​ថា​ត្រូវការ​អភិវឌ្ឍន៍ ក៏​បង្ខំចិត្ត​យក​ដី​ពួក​គាត់​ដែល​បាន​អាស្រ័យ​ផល ដោះ​ស្រាយ​​គោ​លន​យោ​បាល​ត្រឹម​១​ម៉ែត្រការ៉េ​បាន​៨​កាក់​ដុល្លារ ។

ធ្វើ​ឱ្យ​ពួក​គាត់​មិន​សប្បាយចិត្ត​នូវ​អ្វី​ដែល​ពួក​គាត់​ចង់បាន​នោះ​ឡើយ បើ​រដ្ឋ​ត្រូវការ​អភិវឌ្ឍន៍​មិន​អី​នោះ​ទេ ប៉ុន្តែ​នេះ គឺជា​លេស​របស់​នាយទុន (​ថៅកែ​គ្រឿងចក្រ​រកស៊ី​សោះ​) ដែល​យក​លេស​ជីក​ស្តា​រអាង​ទំនប់​ទឹកអូរ​ក្រាំង​អំបិល ដើម្បី​បាន​ទឹក​សម្រាប់​ប្រើប្រាស់ និង​អាស្រ័យ​ផល​ស្រោចស្រព​ដំណាំ ។ ប៉ុន្តែ​អ្វី​ដែល​ធ្វើ​ឱ្យ​ពួក​គាត់​ហួសចិត្ត​នោះ​គឺ ក្រុម​ថៅកែ​គ្រឿងចក្រ បាន​ឃុបឃិត​ជាមួយ​មន្ត្រី​ជំនាញ​ខិលខូច យក​លេស​ជីក​ស្តារ​អូរ​ក្រាំង​អំបិល ដើម្បី​យក​អាចម៍ដី​ទៅ​ចាក់​បំពេញ​ដី​ដែល​មាន​ប្លង់​រឹង​ខ្លះ​និង​ដី​ក្នុង​ទំនប់​អូរ​ក្រាំង​អំបិល​នេះ ។

ចំណែក​ដី​ដែល​កំពុង​ចាក់​ក្នុង​គោលបំណង​សាងសង់​ធ្វើ​ជា​រោងចក្រ (​ចាក់​អត់​ច្បាប់​) ពេល​នេះ អ្វី​ដែល​គេ​ឃើញ​ដឹក​យក​ទៅ​ចាក់​បំពេញ​ដី​នៅ​ខាងកើត​ឆៀង​ខាងជើង​ក្បែរ​វត្ត​រលាំង​កំពូល​ដើម្បី​សាងសង់​រោងចក្រ​។ ចំពោះ​ដី​ប្រជាពលរដ្ឋ​ដែល​ធ្លាប់​ប្រកប​របរ​ធ្វើស្រែ​ចំការ និង​ដំណាំ​ផ្សេង​ៗ​កន្លង​មក​នោះ​គឺ ថៅកែ​ជីក​កាយ អស់​ទៅ​ហើយ​មិន​អាច​ធ្វើ​អ្វី​បាន​ទៀត​ទេ ក្លាយជា​រណ្តៅ​ជ្រៅ​ទៅ​ហើយ ។

កត្តា​នេះ​ហើយ ទើប​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ដាក់​ការ​សង្ស័យ​ថា​ការ​ជីក​កាយ​ស្តា​រអាង​ទំនប់​អូរ​ក្រាំង​អំបិល​របស់ ថៅកែ លឹ​ម ចាន់​ថុ​ល ដែល​អាង​អំណាច​បងថ្លៃ​ជា​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ​មួយ​រូប​ដ៏​មាន​ឥទ្ធិពល​មហិមា​នេះ ជីក​កាយ​លើ​ដី​ដែល​អត់​ច្បាប់ ហើយ​យក​ទៅ​ចាក់​ដី​ចំណី​អូរ​ដែល​សេសសល់​នោះ ក៏​ពុំ​មានច្បាប់​អនុញាតិ​ដែរ ។ គេ​ពុំ​ឃើញ​វត្តមាន​របស់​មន្ទីរ​ក្រសួង​ជំនាញ​ណា​ម្នាក់​ចុះ​ទៅ​ត្រួតពិនិត្យ​ឡើយ​។​

ដោយសារ​កត្តា​នេះ​ហើយ ប្រជាពលរដ្ឋ​ដែល​មិន​ទាន់​បាន​ទទួល​សំណង​លើ​ការ​អាស្រ័យ​ផល​លើក​ជា​សំណួរ​ថា តើ​មាន​មន្ត្រី​ជំនាញ​ណាខ្លះ​ពាក់ព័ន្ធ​ក្នុង​រឿង​នេះ ហើយ​មាន​អាថ៌​កំបាំង​អ្វីខ្លះ ទើប​ការ​ជីក​ស្តារ​ពាសពេញ​ផ្ទៃ​អាង​ទំនប់​អូរ​ក្រាំង​អំបិល​ស្រេច​តែ​អំពើ​ចិត្ត​បែប​នេះ​ទៅ​ហើយ​នោះ បែរជា​មិន​មាន​មន្ត្រី​ជំនាញ​ចុះ​ទៅ​ពិនិត្យ និង​ហាមឃាត់ ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា លោក​ថៅកែ លឹ​ម ចាន់​ថុ​ល នេះ បាន​ធ្វើការ​សុំ​ច្បាប់​ធ្វើ​អាជីវកម្ម​ជីក
ស្តា​រអាង​ទំនប់​ទឹកអូរ​ក្រាំង​អំបិល​មាន​ទំហំ​ជិត​១០​ហិ​កតា ធ្វើការ​ជីក​កាយ​មាន​រយៈពេល​២​ឆ្នាំ​តែ​ប៉ុណ្ណោះ​។ ប៉ុន្តែ​ពេល​នេះ សង្ស័យ​ថៅកែ​រូប​នោះ ធ្វើ​ខុស​ទីតាំង​ច្បាប់​អនុញាតិ​។

ជាក់ស្តែង កាលពី​ថ្ងៃ​ទី​៣០ ខែឧសភា ឆ្នាំ​២០២៤ ម្សិលមិញ​នេះ ថៅកែ លឹ​ម ចាន់​ថុ​ល បាន​យក​គ្រឿងចក្រ​ជីក​កាយ​មក​ខាងកើត​ចំ​កណ្តាល​ផ្ទៃ​ទំនប់​អូរ​ក្រាំង​អំបិល ទើប​ប្រជាពលរដ្ឋ​ដាក់​ការ​សង្ស័យ​ថា ផុត​ព្រំប្រទល់ និង​លើស​ច្បាប់​កំណត់ ដោយ​អាង​អំណាច​បងថ្លៃ​ជា​ប៉េ​អឹ​ម​ហើយ​មើលទៅ ទើប​ហ៊ាន​ធ្វើ​បែប​នេះ​បាន ។

ពាក់ព័ន្ធ​នឹង​ការ​លើក​ឡើង​ខាងលើ របស់​ប្រជាពលរដ្ឋ​សង្ស័យ​ថៅកែ លឹ​ម ចាន់​ថុ​ល ជីក​កាយ​ស្តា​រអាង​ទំនប់​អូរ​ក្រាំង​អំបិល​លើស​ច្បាប់​កំណត់​នេះ​ដែរ អ្នក​យក​ព័ត៌មាន​យើង​បាន​ទាក់ទង​ទៅ​លោក ញ៉ា​ញ់ ជាប​ហ៊​ង ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តកំពង់ស្ពឺ តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម​ដើម្បី​សួរនាំ ប៉ុន្តែ​លោក​ចូល​មើល​ហើយ មិន​ឆ្លើយ​តប ។

ដោយឡែក លោក ប៊ិ​ន ថេ​ត ប្រធាន​ការិយាល័យ​រ៉ែ និង​ថាមពល​ខេត្តកំពង់ស្ពឺ​បានឱ្យ​ដឹង​តាម​ទូរស័ព្ទ​ថា ថ្ងៃមិញ ជំនាញ​លោក​បាន​ចុះ​ទៅ​ពិនិត្យ​វាស់វែង​រួច​ហើយ​មិន​ខុស​ទីតាំង​អី​ទេ ។ ហើយ​ខាង​ណា​ដែល​និយាយ​ថា​ខុស​ទីតាំង​នោះ សូម​ឱ្យ​ជួយ​ចុះ​ពិនិត្យ​ទាំងអស់​គ្នា​ក្រែ​លោ​សង្ស័យ​អី ពីព្រោះ​គាត់​មាន​អាជ្ញាប័ណ្ណ​ពី​ក្រសួង​រ៉ែ និង​ថាមពល ដូច​ជា​ទំហំ​ជាង​៨​ហិ​កតា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ