ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បំបែកសំណុំរឿង​ឃា.តកម្ម ចា.ក់​សម្លា.ប់​បុរស​ម្នាក់​​មុខ​វត្ត​ស្ទឹង​មាន​ជ័យ ចាប់​បាន​​ជន​ដៃដល់​និង​បក្ខពួក​៤​នាក់

2 នាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ករណី​ឃាតកម្ម​ដែល​បង្ក​ឡើង​ដោយ​ជន​ដៃដល់​ម្នាក់ និង​បក្ខពួក​១​ក្រុម ប្រដាប់​ដោយ​កូនកាំបិត​ចុង​ស្រួច ជិះ​ម៉ូតូ ២​គ្រឿង បាន​ធ្វើ​សកម្មភាព​ដក​កូនកាំបិត​ចាក់​ទៅ​លើ​ជន​រង គ្រោះ​ ​ជា​ច្រើន​កាំបិត​បណ្តាល​ឲ្យ​ដេក​ស្លាប់​ក្នុង​ថ្លុកឈាម នៅ​ចំណុច…

រាជធានី​ភ្នំពេញ ៖ ករណី​ឃាតកម្ម​ដែល​បង្ក​ឡើង​ដោយ​ជន​ដៃដល់​ម្នាក់ និង​បក្ខពួក​១​ក្រុម ប្រដាប់​ដោយ​កូនកាំបិត​ចុង​ស្រួច ជិះ​ម៉ូតូ ២​គ្រឿង បាន​ធ្វើ​សកម្មភាព​ដក​កូនកាំបិត​ចាក់​ទៅ​លើ​ជន​រង គ្រោះ​ ​ជា​ច្រើន​កាំបិត​បណ្តាល​ឲ្យ​ដេក​ស្លាប់​ក្នុង​ថ្លុកឈាម នៅ​ចំណុច សួនច្បារ​មុខ​វត្ត​ចង្ក្រាន​តា​ព្រហ្ម ហៅ​វត្ត​ស្ទឹង​មាន​ជ័យ ផ្លូវ ២១៧ ភូមិ​មាន​ជ័យ​១ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០២៥ វេលា​ម៉ោង​ប្រមាណ ២៣​និង​៣០ នាទី ពេល​ធ្វើ​សកម្មភាព​រួច​ក្រុម​ជន សង្ស័យ​បាន​នាំ​គ្នា​ជិះ​ម៉ូតូ​គេចខ្លួន​ដោយ​សុ​វត្តិភាព ។ គួររំលឹកថា ក្រោយ​មាន​ទំ​នា​.​ស់ ចា​.​ក់​បុរស​ម្នាក់​ស្លា​.​ប់​យ៉ាង​រន្ធ​.​ត់​ក្បែរ​របង​វត្ត​ស្ទឹង​មាន​ជ័យ

បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ខាងលើ​នេះ កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ សហការ​ជាមួយ​កម្លាំង​ជំនាញ​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌមានជ័យ បាន​បើក​ការ​ស៊ើបអង្កេត និង​ស្រាវជ្រាវ ជា​បន្តបន្ទាប់ រហូត​ដល់​ថ្ងៃ​ទី​០២ ខែកក្កដា ឆ្នាំ​២០២៥ វេលា​ម៉ោង​ប្រមាណ១៤​និង៣០​នាទី កម្លាំង​ជំនាញ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ធ្វើការ​ពន្លាត​សមត្ថកិច្ច​ដែនដី ដោយ​សហការ​ជាមួយ​កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​ខេត្តកំពង់ចាម និង​មូលដ្ឋាន​អាវុធ ហត្ថ​ស្រុក​ស្រី​សន្ធរ បាន​ឈាន​ទៅ​ដល់​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​និង​បន្ត​ឃាត់ខ្លួន​៣ នាក់ បន្ថែម​ទៀត នៅ​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ នាំ​មក​កាន់​ការិយាល័យ​ព្រហ្មទណ្ឌ នៃ​មន្ទីរ​ស្រាវជ្រាវ និង បង្ក្រាប​បទល្មើស កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី ។

ជន​ទាំង​០៤ នាក់​មាន ៖ ១-​ឈ្មោះ ងៀប សា​ដ​ទី​រ៉ា ភេទ​ប្រុស អាយុ​៣៦ ឆ្នាំ (​ជន​ដៃដល់​) ២-​ឈ្មោះ សេង អៀម​សៀ ភេទ​ប្រុស អាយុ​២៦ ឆ្នាំ ៣-​ឈ្មោះ មាស ពេជ្រ ភេទ​ប្រុស អាយុ​៣៦ ឆ្នាំ ៤- ឈ្មោះ ហ៊ា​ង សីហៈ ហៅ ម៉ៅ ភេទ​ប្រុស អាយុ​៤៦ ឆ្នាំ ។

ក្រោម​វិធានការ​ជំនាញ​ជនសង្ស័យ​ឈ្មោះ ងៀប សា​ដ​ទី​រ៉ា (​ជន​ដៃដល់​) បាន​សារភាព​ឱ្យ​ដឹង​ថា ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត​អំពើ​ឃាតកម្ម ដោយ​បាន​យក​កាំបិត​ចាក់​ទៅ​លើ​ជន​រង​គ្រោះជា​ច្រើន​កាំបិត​បណ្ដាល​ឱ្យ​ស្លាប់​ប្រាកដ​មែន មូលហេតុ​ដោយសារ​ខ្លួន​មាន​ជម្លោះ​ជាមួយ​ជន​រង​គ្រោះ ។ ចំណែកឯ​ជនសង្ស័យ​៣ នាក់​ទៀត បាន​ឆ្លើយ​សារភាព​ឱ្យ​ដឹង​ដូច​ៗ គ្នា​ថា ពួក​គេ​ពិតជា​មាន​ពាក់​ពន្ធ​ក្នុង​អំពើ​ឃាតកម្ម​ខាងលើ ហើយ​ក៏​ជា​មុខសញ្ញា​ប្រើប្រាស់​ដោយ​ខុស ច្បាប់​នូវ​សារធាតុ​ញៀន និង​ក៏​ធ្លាប់​ជាប់ពន្ធ​នាគា​រពាក់​ពន្ធ​ករណី​គ្រឿងញៀន​ផង​ដែរ ។​ 

បច្ចុប្បន្ន​ ជនសង្ស័យ​ទាំង​៤ នាក់ ត្រូវ​បាន​ការិយាល័យ​ជំនាញ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កសាង​សុំ​ណុំ​រឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ចំណែក​ជនសង្ស័យ​ដែល​ជា​បក្ខពួក​នៅ​សេសសល់ ពាក់​ពន្ធ​ករណី​ខាងលើ​ហើយ​កំពុង​រត់គេច​ខ្លួន សមត្ថកិច្ច​អាវុធហត្ថ​រាជធានី​ភ្នំពេញ ធ្វើការ​ស្រាវជ្រាវ​ដើម្បី​ឃាត់ខ្លួន​បន្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ