ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​បៃដិន​ផ្ដល់​សញ្ញា​ភ្លើង​ខៀវ​ឱ្យ​អ៊ុយ​ក្រែន​បា.ញ់​ចូល​ទឹក​ដី​រុស្ស៊ី​ហើយ

11 ខែ មុន

ទីក្រុង​វ៉ាស៊ីនតោន៖ តើ​ប្រទេស​រុស្ស៊ី​នឹង​ឆ្លើយ​តប​យ៉ាង​ណា​​នៅ​ពេល​ក្រុម​ប្រទេស​ផ្ដល់​ជំនួយ​យោ​ធា​ទៅ​ឱ្យ​អ៊ុយ​ក្រែន​ចាប់​ផ្ដើម​​ផ្ដល់​សញ្ញា​ភ្លើង​ខៀវ​ឱ្យ​អ៊ុយ​ក្រែន​​​ប្រើ​ប្រាស់​អាវុធ​ជំនួយ​​ទាំង​នេះ​​​បាញ់​ចូល​ទឹក​ដី​រុស្ស៊ី? ​​កាល​ពី​ពេល​កន្លង​មក ​អ៊ុយ​ក្រែន​ធ្លាប់​បាញ់​ចូល​ទឹក​ដី​រុស្ស៊ី​​​ម្ដង​ម្កាល​ដែរ​។ ជា​ពិសេស​បាញ់​ចូល​តំបន់​ជិត​ៗ​ព្រំ​ដែន​ដូច​ជា​ទី​ក្រុង​បែល​ហ្គោរ៉ូត​ (Belgorod) ជា​ដើម​។ បើ​វាយ​ប្រហារ​ផ្លូវ​ឆ្ងាយ​ចូល​ទឹក​ដី​រុស្ស៊ី​, អ៊ុយ​ក្រែន​ច្រើន​ប្រើ​ប្រាស់​យន្ត​ហោះ​ដ្រូន​។ ក៏​ប៉ុន្តែ​អ៊ុយ​ក្រែន​សូម​បញ្ជាក់​ថា​អាវុធ​ទាំង​នោះ​ជា​អាវុធរបស់​ខ្លួន​ផ្ទាល់​។…

ទីក្រុង​វ៉ាស៊ីនតោន៖ តើ​ប្រទេស​រុស្ស៊ី​នឹង​ឆ្លើយ​តប​យ៉ាង​ណា​​នៅ​ពេល​ក្រុម​ប្រទេស​ផ្ដល់​ជំនួយ​យោ​ធា​ទៅ​ឱ្យ​អ៊ុយ​ក្រែន​ចាប់​ផ្ដើម​​ផ្ដល់​សញ្ញា​ភ្លើង​ខៀវ​ឱ្យ​អ៊ុយ​ក្រែន​​​ប្រើ​ប្រាស់​អាវុធ​ជំនួយ​​ទាំង​នេះ​​​បាញ់​ចូល​ទឹក​ដី​រុស្ស៊ី? ​​កាល​ពី​ពេល​កន្លង​មក ​អ៊ុយ​ក្រែន​ធ្លាប់​បាញ់​ចូល​ទឹក​ដី​រុស្ស៊ី​​​ម្ដង​ម្កាល​ដែរ​។ ជា​ពិសេស​បាញ់​ចូល​តំបន់​ជិត​ៗ​ព្រំ​ដែន​ដូច​ជា​ទី​ក្រុង​បែល​ហ្គោរ៉ូត​ (Belgorod) ជា​ដើម​។ បើ​វាយ​ប្រហារ​ផ្លូវ​ឆ្ងាយ​ចូល​ទឹក​ដី​រុស្ស៊ី​, អ៊ុយ​ក្រែន​ច្រើន​ប្រើ​ប្រាស់​យន្ត​ហោះ​ដ្រូន​។ ក៏​ប៉ុន្តែ​អ៊ុយ​ក្រែន​សូម​បញ្ជាក់​ថា​អាវុធ​ទាំង​នោះ​ជា​អាវុធរបស់​ខ្លួន​ផ្ទាល់​។ មាន​ន័យ​ថា​ខ្លួន​មិន​ដែល​ប្រើ​អាវុធ​ជំនួយ​ទៅ​វាយ​ប្រហារ​ចូល​ទឹក​ដី​រុស្ស៊ី​ទេ​។​

​​នៅ​ដំណាក់​កាល​ចុង​ក្រោយ​នេះ ប្រទេស​ខ្លះ​ចាប់​ផ្ដើម​​​ចូល​ខ្លួន​ពាក់​ព័ន្ធ​កាន់​តែ​ជ្រៅ​​នៅ​ក្នុង​សង្គ្រាម​អ៊ុយ​ក្រែន​។ ឧទាហរណ៍ ប្រធានា​ធិបតី​បារាំង​ធ្លាប់​​និយាយ​ជា​ច្រើន​ដង​ថា​លោក​​មិន​បដិសេធ​ទេ​​​លទ្ធ​ភាព​នៃ​ការ​បញ្ជូន​កង​ទ័ព​ទៅ​អ៊ុយ​ក្រែន​។​ រដ្ឋ​មន្ត្រី​ការ​បរទេស​អង់គ្លេស​ក៏​បើក​ដៃ​ឱ្យ​អ៊ុយ​ក្រែន​​​ប្រើ​ប្រាស់​អាវុធ​អង់គ្លេស​បាញ់​ចូល​ទឹក​ដី​រុស្ស៊ី​​ផង​ដែរ​។ ប៉ុន្មាន​ថ្ងៃ​មុន​នេះ ក្រុម​អ្នក​តំណាង​រាស្ត្រ​អាមេរិក​​​​យល់​ឃើញ​ថា​លោក​បៃដិន​គួរ​ណាស់​ដក​ចេញ​​នូវការ​​​ដាក់​កំហិត​​​​​ឱ្យ​អ៊ុយ​ក្រែន​ប្រើ​អាវុធ​ជំនួយ​របស់​អាមេរិក​តែ​នៅ​លើ​ទឹក​ដី​អ៊ុយ​ក្រែន​។ ចង់​មាន​ន័យ​ថា​លោក​បៃដិន​គួរ​ណាស់​​បណ្ដោយ​ឱ្យ​អ៊ុយ​ក្រែន​បាញ់​ចូល​​ទឹក​ដី​រុស្ស៊ី​ខ្លះ​ទៅ​។

ចំណុច​​សំខាន់​​នៅ​ត្រង់​ថា​​ថ្វី​ដ្បិត​​​សង្គ្រាម​អ៊ុយ​ក្រែន​ផ្ទុះ​ឡើង​ជាង​២​ឆ្នាំ​មក​ហើយ​ក្ដី ប៉ុន្តែ​​ប្រទេស​ទាំង​២​​ពុំ​ដែល​ប្រកាស​សង្គ្រាម​ដាក់​គ្នា​ម្ដង​ណា​ឡើយ​។ លោក​ពូទីន​​​ចាត់​ទុកត្រឹម​តែ​​ថា​នេះ​ជា​ប្រតិ​បត្តិ​ការ​ពិសេស​តែ​ប៉ុណ្ណោះ​​​។ ​​​បើ​រុស្ស៊ី​​ប្រកាស​សង្គ្រាម​ មាន​ន័យ​ថា​សង្គ្រាម​នេះ​មិន​មែន​តូច​តាច​​ទេ​។ ដូច្នេះ ពិភព​លោក​កំពុង​រង់​ចាំ​អ៊ុត​​​ចំណុច​នេះ​ទាំង​អស់​គ្នា​។ អ្នក​ខ្លះ​​បារម្ភ​ថា​ប្រទេស​មហា​អំណាច​មិន​គួរ​និយា​យពន្យុះ​ឱ្យ​​អ៊ុយ​ក្រែន​បាញ់​ចូល​រុស្ស៊ី​ទេ​។ ​ក្រែង​លោ​រុស្ស៊ី​ប្រើ​​​ដៃ​ធ្ងន់​នាំ​ឱ្យ​ពិបាក​ខ្លួន​​។​

ទោះ​ជា​យ៉ាង​ណា​ក្ដី ប្រទេស​អាមេរិក​ដែល​ជា​អ្នក​រៀម​ច្បង​គេ​នៅ​ក្នុង​ក្រុម​សម្ព័ន្ធ​មិត្ត​របស់​អ៊ុយ​ក្រែន​​​ចាប់​ផ្ដើម​ផ្ដល់​សញ្ញា​ភ្លើង​ខៀវ​ទៅ​អ៊ុយ​ក្រែន​ហើយ​។ លោក​បៃដិន​បាន​អនុញ្ញាត​ឱ្យ​អ៊ុយ​ក្រែន​ប្រើ​ប្រាស់​អាវុធ​របស់​អាមេរិក​​ដើម្បី​បាញ់​ចូល​ទឹក​ដី​រុស្ស៊ី​​ហើយ​។ ប៉ុន្តែ​ការ​អនុញ្ញាត​នេះ​ធ្វើ​ឡើង​ជា​សម្ងាត់​។ ​នេះបើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទស្សនា​វដ្ដី​ប៉ូលីទីកូ (Politico) ដែល​ដក​ស្រង់​ប្រភព​មិន​បញ្ចេញ​ឈ្មោះ​​រហូត​ដល់​ទៅ​បី​​នាក់​សុទ្ធ​តែ​និយាយ​ដូច​ៗ​គ្នា​។​​​

សូម​បញ្ជាក់​ត្រង់​ចំណុច​នេះ​ថា​លោក​បៃដិន​អនុញ្ញាត​ឱ្យ​បាញ់​ចូល​ទឹក​ដី​រុស្ស៊ី​នៅ​ក្បែរ​ទី​ក្រុង​ខាគីវ​តែ​ប៉ុណ្ណោះ​​ព្រោះ​លោក​​សម្លឹង​ឃើញ​ថា​ទី​ក្រុង​ធំ​លំដាប់​ទី​២​របស់​អ៊ុយ​ក្រែន​នេះ​មិន​អាច​បណ្ដោយ​ឱ្យ​រុស្ស៊ី​វាយ​យក​បាន​ដោយ​ងាយ​ស្រួល​ពេក​ទេ​។ ​​មន្ត្រី​ដែល​ស្នើ​សុំ​បញ្ចេញ​ឈ្មោះ​ខាង​លើ​​នោះ​​បង្ហើប​ឱ្យ​ដឹង​ថា​លោក​បៃដិន​បាន​ណែ​នាំ​ឱ្យ​ក្រុម​​ការ​ងារ​របស់គាត់​ធ្វើ​យ៉ាង​ណា​ឱ្យ​អ៊ុយ​ក្រែន​អាច​ប្រើ​អាវុធ​អាមេរិក​វាយ​បក​វិញ​ទៅ​លើ​កង​ទ័ព​រុស្ស៊ី​នៅ​ខាគីវ​ ហើយ​វាយ​​​រុញ​ច្រាន​​ពួក​គេ​​ឱ្យ​ថយ​​ក្រោយវិញ​​។​​

​បើ​អ៊ុយ​ក្រែន​មិន​ទាន់​សម្រេច​ចិត្ត​ធ្វើ​ដូច្នេះ​ទេ​ ពួកគេ​ក៏​អាច​ត្រៀម​ខ្លួន​បាញ់​កាំ​ភ្លើង​របស់​អាមេរិក​ជា​បណ្ដើរ​ៗ​ចាប់​ពី​ពេល​នេះទៅ​ក៏​បាន​ដែរ​​។ មន្ត្រី​ដដែល​នេះ​សូម​បញ្ជាក់​ថា​លោក​បៃដិន​ឱ្យ​ធ្វើ​ដូច្នេះ​មែន​ ប៉ុន្តែ​លោក​នៅ​តែ​រក្សា​ជំហរ​មិន​គាំទ្រ និង​មិន​លើក​ទឹក​ចិត្ត​ឱ្យ​អ៊ុយ​ក្រែន​ប្រើ​ប្រាស់​អាវុធ​ដែល​អាច​បាញ់​បាន​ឆ្ងាយ​ៗ​ ឧទាហរណ៍​ដូច​ជា​គ្រាប់​មីស៊ីល​ ឬ​យន្ត​ហោះ​ចម្បាំង​វាយ​ប្រហារ​ចូល​ជ្រៅ​ពេក​ទៅ​ក្នុង​ទឹក​ដី​រុស្ស៊ី​ទេ​។ មាន​ន័យ​ថា​លោក​​បន្ត​​រក្សា​ទុក​គោល​នយោបាយ​នេះ​នៅ​ជា​ធរ​មាន​ដដែល​។​

​ទស្សនាវដ្ដីប៉ូលីទីកូ​មិន​បាន​បញ្ជាក់​​ឱ្យ​​​ច្បាស់​ថា​តើ​លោក​បៃដិន​អនុញ្ញាត​ឱ្យ​អ៊ុយ​ក្រែន​ធ្វើ​ដូច្នេះ​តាំង​ពី​ពេល​ណា​មក​​។ គួរ​កត់​សម្គាល់​ថា​ប្រទេស​អាមេរិក​ធ្លាប់​បាន​និយាយ​ជា​ហូរ​ហែ​ថា​ខ្លួន​មិន​លើក​ទឹក​ចិត្ត​ ឬ​ជំរុញ​ឱ្យ​​អ៊ុយ​ក្រែន​ប្រើ​អាវុធ​របស់​អាមេរិក​បាញ់​ចូល​ទឹក​ដី​រុស្ស៊ី​ទេ​។ ប៉ុន្តែ​ប្រមុខ​ការ​ទូត​អាមេរិក​ លោក​ប្លីង​ខិន (Blinken) នៅ​ពេល​អ្នក​សារ​ព័ត៌មាន​​ស្នើ​សុំ​ឱ្យ​លោក​បញ្ជាក់​ជំហរ​ឡើង​វិញ លោក​ថា​គោល​នយោបាយ​របស់​អាមេរិក​មិន​ប្រាកដ​ជា​រឹង​ត្អឹង​នៅ​មួយ​កន្លែង​ទេ​។ ជួន​កាល​អាច​បត់​បែន​ចុះ​ឡើង​ៗ​អាស្រ័យ​ទៅ​លើ​កាលៈ​ទេសៈ និង​សភាព​ការណ៍​ជាក់​ស្ដែង​។​

យោង​តាម​​​កាសែត​ដឹ​ញូយ៉ក​ថាមស៍ ​(The New York Times)​ ប្រទេស​ផ្ដល់​ជំនួយ​យោធា​ទៅ​​ឱ្យ​អ៊ុយ​ក្រែន​​​មាន​សិទ្ធិ​កំណត់​លក្ខ​ខណ្ឌ​ថា​អ៊ុយ​ក្រែន​អាច​ប្រើ​ប្រាស់​បាន​កម្រិត​ណា​។ មាន​ន័យ​ថា​អ៊ុយ​ក្រែន​អាច​ប្រើ​ប្រាស់​កាំ​ភ្លើង​​កម្រិត​ណា ឬ​បែប​ណា​ស្រេច​​លើ​បុព្វ​សិទ្ធិ​របស់​ម្ចាស់​ជំនួយ​។ ​ប្រទេស​​គាំទ្រ​​ឱ្យ​អ៊ុយ​ក្រែន​ប្រើ​អាវុធ​ជំនួយរបស់​ខ្លួន​​​វាយ​ចូល​​ទឹក​ដី​​រុស្ស៊ី​​មាន​ដូច​ជា​​​កាណាដា​ អង់គ្លេស សាធារណ​រដ្ឋ​ឆេក អេស្តូនី ហ្វាំង​ឡង់ បារាំង អាល្លឺម៉ង់ ឡាតវី លីទុយ​អានី ហូឡង់​ ស៊ុយ​អែត​ និង​ប៉ូឡូញ។

​អ្នក​ដែល​និយាយ​សម្ដី​ខែង​ និង​ចិត្ត​សឿង​ខ្លាំង​ជាង​គេ​គឺ​អង់គ្លេស​តាម​រយៈ​ប្រមុខ​ការ​ទូត​របស់​ខ្លួន​​នៅ​ទី​ក្រុង​កៀវ​កាល​ពី​ថ្ងៃ​ទី​៣ ខែ​ឧសភា។ លោក​និយា​យផូងៗ​ដោយ​ឥត​សំចៃ​មាត់​ថា​រុស្ស៊ី​វាយ​ប្រហារ​អ៊ុយ​ក្រែន​​​ដោយ​ឥត​បន្ធូរ​ដៃ​។ ដូច្នេះ អ៊ុយ​ក្រែន​អាច​ប្រើ​ប្រាស់​ការ​គិត​តាម​ការ​គួរ​ថា​តើ​ខ្លួន​គួរ​វាយ​បក​ទៅ​រុស្ស៊ី​វិញ​ ឬ​យ៉ាង​ណា​។ លោក​ចាត់​ទុក​ថា​នេះ​ជា​សិទ្ធិ​ស្វ័យ​សម្រេច​របស់​អ៊ុយ​ក្រែន​ និង​ជា​ការ​ទទួ​លខុស​ត្រូវ​ផ្ទាល់​របស់​អ៊ុយ​ក្រែន​ក្នុង​​ការ​ប្រើ​ប្រាស់​សិទ្ធិ​ការ​ពារ​ខ្លួន​។

ពាក្យ​សម្ដី​នេះ​ធ្វើ​ឱ្យ​មេ​ដឹក​នាំប្រទេស​សម្ព័ន្ធ​មិត្ត​ដទៃ​ទៀត​ចាប់​ផ្ដើម​មាន​ចិត្ត​ក្លាហាន​ជាង​មុន​។ ឥឡូវ​នេះ ប្រធានា​ធិប​តី​បារាំង​ លោក​ម៉ាក្រុង​កំពុង​និយាយ​បញ្ចុះ​បញ្ចូល​អធិការ​បតី​អាល្លឺម៉ង់​ លោក​អូឡាហ្វ​ សូល ​(Olaf Scholz) ​ដើម្បី​ឱ្យ​លោក​កែ​ប្រែ​គោល​ជំហរ​ឡើង​វិញ​​។ លោក​ម៉ាក្រុង​ថ្លែង​នៅ​ចំពោះ​មុខ​លោក​សូល​ថា​បើ​យើង​នៅ​តែ​ធ្វើ​បែប​នេះ​ត​ទៅ​ទៀត​មិន​ខុស​ពី​ការ​និយាយ​ពាក្យ​មួយ​ឃ្លា​ទៅ​អ៊ុយក្រែន​ថា​ «យើង​ផ្ដល់​អាវុធ​ជូន​ទៅ​អ្នក​។ ប៉ុន្តែ​សូម​​អ្នក​​កុំបាញ់​អាវុធ​ទាំង​នេះ​ឱ្យ​សោះ​​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ