ស្តេចប្រដាល់ហ្វីលីពីន មកមើលការប្រកួតគុនខ្មែរ
- ភ្នំពេញ
លោក ម៉ានី ប៉ាគីអាវ ស្តេចប្រដាល់ហ្វីលីពីន បានមកដល់កម្ពុជាហើយ ដើម្បីចូលមើល និង គាំទ្រការប្រកួតគុនខ្មែរនៅកម្ពុជា
លោក ម៉ានី ប៉ាគីអាវ ស្តេចប្រដាល់ហ្វីលីពីន បានមកដល់កម្ពុជាហើយ ដើម្បីចូលមើល និង គាំទ្រការប្រកួតគុនខ្មែរនៅកម្ពុជា
លោក ម៉ានី ប៉ាគីអាវ ស្តេចប្រដាល់ហ្វីលីពីន បានមកដល់កម្ពុជាហើយ ដើម្បីចូលមើល និង គាំទ្រការប្រកួតគុនខ្មែរនៅកម្ពុជា ។
លោកបានអះអាងនៅលើបណ្តាញសង្គមរបស់លោក កាលពីពេលថ្មីៗកន្លងទៅនេះថា លោក នឹងចូលរួមព្រឹត្តិការណ៍នៃការប្រកួតគុនខ្មែរនៅកម្ពុជា នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ ។
លោកបានបញ្ជាក់ថា «សួស្តីពលរដ្ឋកម្ពុជា ខ្ញុំត្រៀមខ្លួនរួចហើយ ដើម្បីចូលរួមព្រឹត្តិការណ៍ ប្រដាល់គុនខ្មែរនៅកោះពេជ្រ នាថ្ងៃទី៣១ ខែឧសភា» ។
នៅក្នុងអំឡុងពេលស្នាក់នៅរាជធានីភ្នំពេញ ស្តេចប្រដាល់រូបនេះ ក៏ទទួលបានការអនុញ្ញាតពីសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ឲ្យចូលជួបសម្ដែងការគួរសម នៅវិមាន៧មករា នៅរសៀលថ្ងៃទី៣០ ខែឧសភា នេះ។
លោក ម៉ានី ប៉ាគីអាវ ក្រៅពីជាកីឡាករប្រដាល់ដ៏មានកេរ្តិ៍ឈ្មោះហើយនោះ លោកក៏ជាអតីតសមាជិកព្រឹទ្ធសភានៅក្នុងប្រទេសហ្វីលីពីនផងដែរ ។
ដោយ ៖ ស ផាន់
ចែករំលែកព័តមាននេះ