ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្យូងជិត៤តោនបម្រុងឆ្លងដែនទៅវៀតណាមត្រូវអាវុធហត្ថស្រុកព្រះស្ដេចចាប់ឃាត់បាន

4 ខែ មុន
  • ព្រៃវែង

ព្រៃវែង ៖ រថយន្ត​សាំ​យ៉ុ​ង​ចំនួន ២​គ្រឿង ដែល​ផ្ទុក​ធ្យូង សរុប​ប្រមាណ​ជិត ៤ តោន​បម្រុង​ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ព្រះស្ដេច ឆ្មក់​បង្ក្រាប​បាន…

ព្រៃវែង ៖ រថយន្ត​សាំ​យ៉ុ​ង​ចំនួន ២​គ្រឿង ដែល​ផ្ទុក​ធ្យូង សរុប​ប្រមាណ​ជិត ៤ តោន​បម្រុង​ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ព្រះស្ដេច ឆ្មក់​បង្ក្រាប​បាន រួច​ប្រគល់​ទៅ​ឲ្យ​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ ចាត់ការ​បន្ត​ទៅ​តាម​នីតិវិធី ។

សកម្មភាព​ចុះ​បង្ក្រាប​ការ​នាំ​ចេញ​ធ្យូង ដោយ​ខុសច្បាប់​នេះ​បាន​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៩ ឧសភា នៅ​ចំណុច​ភូមិ​អន្លង់​ចា ឃុំ​ព្រះស្ដេច ស្រុក​ព្រះស្ដេច ខេត្តព្រៃវែង ។

រថយន្ត​ដែល​ត្រូវ​បាន​កម្លាំង​អាវុធហត្ថ​ស្រុក​ព្រះស្ដេច​ចាប់​ឃាត់ មាន​ចំនួន ២ គ្រឿង ដោយ​ទី​១ រថយន្ត​ម៉ាក​សាំ​យ៉ុ​ង ពណ៌​ខៀវ​លាយ​បៃតង គ្មាន​ស្លាក​លេខ បើកបរ​ដោយ​ឈ្មោះ អាន អឿ​ន ភេទ​ប្រុស អាយុ​៣១​ឆ្នាំ រស់នៅ​ភូមិ​មជ្ឈិមភាគ ឃុំ​អ​ញ្ជើ​ម ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ និង​អ្នក​រួម​ដំណើរ​ម្នាក់​ឈ្មោះ ណូ​ន ពៅ ភេទ​ប្រុស អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​.​ឃុំ​ខាងលើ​ជាមួយ​គ្នា ដឹក​ធ្យូង​ទម្ងន់​២៧០០​គីឡូក្រាម ។ ទី​២ រថយន្ត​ម៉ាក​សាំ​យ៉ុ​ង ក្បាល​ពណ៌​សលាយ​ខៀវ ទ្រុង​ពណ៌​បៃតង អត់​ស្លាក​លេខ បើកបរ​ដោយ​ឈ្មោះ ឆឺ​ត វាសនា ភេទ​ប្រុស អាយុ ៣៣​ឆ្នាំ រស់នៅ​ភូមិ​កូន​ត្មាត ឃុំ​អ​ញ្ចើ​ម​ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ។

និង​អ្នក​រួម​ដំណើរ​ឈ្មោះ ទូច ជ័យ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ចក ឃុំ​អ​ញ្ចើ​ម ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ។ ដឹក​ធ្យូង​ម្ង​ន់​១១០០​គីឡូក្រាម ។

ប្រភព​ព័ត៌មាន​ពី​មន្ត្រី​អាវុធហត្ថ​ស្រុក​ព្រះស្ដេច បាន​ឲ្យ​ដឹង​ថា ក្រោយ​ពេល​ចាប់​ឃាត់​រថយន្ត​ទាំង​ពីរ​គ្រឿង​នេះ សួរនាំ​រក​ឯកសារ​ពាក់ព័ន្ធ​ក្នុង​ការ​ដឹក​ជញ្ជូន ប៉ុន្តែ​រថយន្ត​ទាំង​ពីរ​គ្រឿង​នេះ អត់​មាន​ឯកសារ​អ្វី​ទាំងអស់ ទើប​មន្ត្រី​ជំនាញ​អាវុធហត្ថ​ស្រុក​ព្រះស្ដេច ចាប់​ឃាត់​រថយន្ត​ទាំង​ពីរ រួច​ប្រគល់​ទៅ​ឲ្យ​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​បាភ្នំ ចាត់ការ​បន្ត ហើយ​បច្ចុប្បន្ន មនុស្ស​ទាំង​៤​នាក់ រួម​ទាំង​វត្ថុ​តាង ត្រូវ​បាន​ឃាត់​ទុក​នៅ​ស្នាក់​ការ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​បាភ្នំ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ