ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សារភាពហើយ…ស្រីស្នេហ៍ក្លាយជាឃា.ត.ក.រ.ដ៏សាហា.វ

1 ខែ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្ត​រ​មានជ័យ ៖ ទីបំផុត ​ស្ត្រី​ជា​ឃាតករ​ដៃ​ឆៅ បាន​សារភាព​ប្រាប់​សមត្ថកិច្ច​ជំនាញ​អាវុធហត្ថ​ខេត្តឧត្តរមានជ័យ​ឲ្យ​ដឹង​ពី​ការ​ចាក់​សម្លាប់​ថៅកែ​លក់​គ្រឿងសំណង់ នៅ​ក្នុង​លំនៅ​ឋាន ក្នុងភូមិ​គោក​រំដួល សង្កាត់​សំរោង ក្រុង​សំរោង ខេត្តឧត្តរមានជ័យ…

ខេត្តឧត្ត​រ​មានជ័យ ៖ ទីបំផុត ​ស្ត្រី​ជា​ឃាតករ​ដៃ​ឆៅ បាន​សារភាព​ប្រាប់​សមត្ថកិច្ច​ជំនាញ​អាវុធហត្ថ​ខេត្តឧត្តរមានជ័យ​ឲ្យ​ដឹង​ពី​ការ​ចាក់​សម្លាប់​ថៅកែ​លក់​គ្រឿងសំណង់ នៅ​ក្នុង​លំនៅ​ឋាន ក្នុងភូមិ​គោក​រំដួល សង្កាត់​សំរោង ក្រុង​សំរោង ខេត្តឧត្តរមានជ័យ កាលពី​យប់​ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ​២០២៤ វេលា​ម៉ោង​៤​ទៀប​ភ្លឺ​កន្លង​ទៅ គឺ​ដោយសារ​ខ្វះខាត​លុយកាក់​ដោះស្រាយ​ក្នុង​គ្រួសារ ទើប​ដាច់​ចិត្ត​ចាក់​សម្លាប់​ប្រុស​ស្នេហ៍ ​ដើម្បី​ប្លន់​យក​លុយកាក់ និង​គ្រឿងអលង្ការ​របស់​ថៅកែ​លក់​គ្រឿងសំណង់ ក្រោយ​ពី​ថៅកែ​រូប​នេះ​ណាត់ជួប​នាង​ទៅ​រួមរ័ក​មេត្រី ។ គួររំលឹកថា ៖ ចាប់បានហើយ! ក្រុមចោរចា.ក់សម្លា.ប់ថៅកែគ្រឿងសំណង់ ប្រមូលយកទ្រព្យ​ និងឡាន

លោក​អនុ​សេនី​យ៏​ឯក ប៊ុត សា​វុ​ទ្ធ ប្រធាន​ការិយាល័យ​ព្រហ្មទណ្ឌ​នៃ​កងរាជអាវុធហត្ថ​ខេត្ត បាន​បញ្ជាក់​ប្រាប់​ឲ្យ​ដឹង​នៅ​ល្ងាច​ថ្ងៃ​ទី​២៨ ខែឧសភា ឆ្នាំ​២០២៤ ថា ពាក់ព័ន្ធ​ករណី​ឃាតកម្ម​នេះ ឆ្លង​តាម​ការ​សាកសួរ​ចម្លើយ​ជន​ដៃដល់​ឈ្មោះ ទ្រី សុខ​ជា ភេទ​ស្រី អាយុ​២៨​ឆ្នាំ គឺ​បាន​សារភាព​សកម្មភាព​ចាក់​សម្លាប់​ទៅ​លើ​ប្រុស​ស្នេហ៍​ឈ្មោះ សួ​ស សិ​ត្ថា អាយុ​៥៥​ឆ្នាំ ដែល​ជា​ថៅកែ​លក់​គ្រឿងសំណង់​តែ​ម្នាក់ឯង​នោះ​ទេ ។ ក្រោយ​ធ្វើ​សកម្មភាព​ហើយ ក៏​បាន​បើករថយន្ត​ម៉ាក toyota corola cross ពណ៌​ស ពាក់​ផ្លា​ក​លេខ ឧត្តរមានជ័យ ២C.១១១២ យក​ទៅ​ចត​ទុក​ចោល​នៅ​ក្បែរ​មាត់បឹង​ស្នោ រួច​គេចខ្លួន​ទៅ​ខេត្តសៀមរាប ។ ដោយឡែក​ ម្នាក់​ទៀត​ឈ្មោះ អ៊​ន ប៊ុ​ន​ឡុ​ង ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជា​សិស្សសាលា ដែល​ត្រូវជា​ក្មួយ​ប្រុស​របស់​ស្រី​ឃាតករ​នោះ ពុំ​មាន​ពាក់ព័ន្ធ​ករណី​ឃាតកម្ម​នោះ​ទេ ។

សមត្ថកិច្ច​ជំនាញ​កងរាជអាវុធហត្ថ​ខេត្ត​បាន​អះអាង​បន្ត​ថា ក្រោយ​ពេល​កើតហេតុ ការ​សង្ស័យ គឺ​មាន​តែ​ស្ត្រី​ជា​ឃាតករ​នេះ ដោយសារ​មាន​ទំនាក់​ទំនងជា​ស្រី​កំណាន់ ដោយសារ​បាត់​មុខ​ស្ត្រី​នេះ ក៏​ឈាន​ទៅ​ឃាត់ខ្លួន​ក្មួយ​ប្រុស​ឈ្មោះ អ៊​ន ប៊ុ​ន​ឡុ​ង ជា​សិស្ស ដែល​ធ្លាប់​ឃើញ​ជិះ​ម៉ូតូឌុប​ស្ត្រី​ដៃដល់​រូប​នេះ ទើប​ឈាន​ដល់​ការ​ឃាត់ខ្លួន​ស្ត្រី​ខាងលើ​បាន​នៅ​ថ្ងៃ​ទី​២៦ ខែឧសភា​នៅ​ភូមិ​ប្រាសាទបាគង ខេត្តសៀមរាប តែ​ម្តង ។

ចំណែក​បុរស​ម្នាក់​ដែល​ឃាត់ខ្លួន​ជា​ជន​ទី​៣ គឺជា​អតីត​ប្តី​ស្ត្រី​រូ​ន​នេះ បន្ទាប់​ពី​សាកសួរ​រួច គឺ​ពុំ​មានការ​ពាក់ព័ន្ធ​ករណី​ចាក់​សម្លាប់​ថៅកែ​លក់​គ្រឿងសំណង់​នោះ​ទេ ហើយ​ការ​ឈាន​ទៅ​ចាប់ខ្លួន​អតីត​ប្ដី​នេះ ដោយសារ​ស្ត្រី​រូប​នេះ​ចេះ​តែ​ឆ្លើយ​បង្វែងដាន​សមត្ថកិច្ច​តែ​ប៉ុណ្ណោះ ។

គួរ​រំលឹក​ថា ការ​ចាក់​សម្លាប់​ថៅកែ​លក់​គ្រឿងសំណង់ ស្ថិត​នៅ​ត្រង់​ចំណុច​ខាងលើ​នេះ​ដែរ បើ​យោង​តាម​ការ​រៀបរាប់​ពី​កម្លាំង​ជំនាញ​អាវុធហត្ថ​បាន​បង្ហើប​ឱ្យ​ដឹង​ថា ជុំវិញ​រឿងរ៉ាវ​ចាក់​សម្លាប់​នេះ ដោយសារ​ស្ត្រី​មាន​ទំនាក់ទំនង​ស្នេហា​ចង់​ប្លន់​យក​លុយកាក់ និង​ទ្រព្យសម្បត្តិ ដែល​មានឱកាស​រួមរ័ក​ស្នេហា​ក្នុងផ្ទះ​តែ​២​នាក់ ក៏​មានគំនិត​សម្លាប់​ដើម្បី​ប្លន់​តែ​ម្ដង ។ វត្ថុ​តាង​ដែល​បាន​ដកហូត​មក​វិញ​មាន ខ្សែ​ក ចិញ្ចៀន ទូរស័ព្ទ និង​លុយ​ដុល្លារ​មួយ​ចំនួន ។

ករណី​ឃាតកម្ម​នេះ ជន​ដៃដល់​មាន​តែ​ម្នាក់ឯង​គត់ គឺ​ស្ត្រី​ស្នេហ៍​រូប​នេះ​ដែល​បាន​ចាក់​សម្លាប់​ថៅកែ​លក់​គ្រឿងសំណង់​នោះ​ដោយ​ផ្ទាល់​ដៃ ចំណែក​ក្មួយ​ប្រុស និង​អតីត​ប្តី​អត់​បាន​ធ្វើ​សកម្មភាព​ទេ ។
ចំពោះ​ការ​នាំ​ខ្លួន​ស្ត្រី​ជា​ឃាតករ​ទៅ​ធ្វើ​ត្រាប់​ពី​ការ​សម្លាប់​ជន​រង​គ្រោះ​នោះ នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ឧសភា ត្រូវ​បាន​លុប​ចោល​វិញ ដោយសារ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​មិន​ចង់ឱ្យ​មានការ​ប៉ះពាល់​ដល់​កិត្តិយស​គ្រួសារ​បន្ត​ទៀត ។

ទោះជា​បែប​ណា ស្ត្រី​ជា​ឃាតករ​ត្រូវ​បាន​នាំ​ខ្លួន​មក​កាន់​សាលាដំបូង​ខេត្ត​តាម​នីតិវិធី និង​ត្រូវ​បាន​ឃុំខ្លួន​នៅ​ពន្ធនាគារ រង់ចាំ​បើក​សវនាការ​នា​ពេល​ខាង​មុខ​នេះ ៕​ គួររំលឹកទៀតថា៖ ក្រុមចោរគាស់ទ្វារចូលចា.ក់សម្លា.ប់​ម្ចាស់​ផ្ទះ​ប្រមូល​យក​​ទ្រព្យសម្បត្តិ​ និងឡាន១គ្រឿងទៅបាត់​ដោយសុវត្ថិ​ភាព

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ