ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមចោរគាស់ទ្វារចូលចា.ក់សម្លា.ប់​ម្ចាស់​ផ្ទះ​ប្រមូល​យក​​ទ្រព្យសម្បត្តិ​ និងឡាន១គ្រឿងទៅបាត់​ដោយសុវត្ថិ​ភាព

6 ខែ មុន
  • បន្ទាយមានជ័យ

ខេត្ត​ឧត្តរមានជ័យ ៖ ​មាន​ករណីក្រុមចោរធ្វើសកម្មភាពគាស់ទ្វារផ្ទះចូលទៅដល់ក្នុងបន្ទប់ដេក

ខេត្ត​ឧត្តរមានជ័យ ៖ ​មាន​ករណីក្រុមចោរធ្វើសកម្មភាពគាស់ទ្វារផ្ទះចូលទៅដល់ក្នុងបន្ទប់ដេក ដោយ​​ប្រើប្រាស់កាំបិ.តចា.ក់សម្លា.ប់ម្ចាស់ផ្ទះចំនួន​៤កាំបិ.ត បណ្តាលឲ្យស្លា.ប់បាត់បង់ជីវិតក្នុងថ្លុ.កឈា.ម ។

ក្រោយពីចាក់ម្ចាស់ផ្ទះស្លា.ប់រួចហើយ​ ក្រុមចោរប្រមូលយកទ្រព្យសម្បត្តិរួមមាន ចិញ្ចៀន​មាស១​តម្លឹង​និង​៥ជី ខ្សែកមួយខ្សែទម្ងន់​៥តម្លឹងនិង​៥ជី ទូស័ព្ទiPhone12pro មួយគ្រឿង និងរថយន្តមួយគ្រឿងម៉ាកtovota corolla Cross ពណ៍ស ពាក់ស្លាកលេខ ឧត្តរមានជ័យ ២C-១១១២ បើកចេញពី​កន្លែងកើតហេតុដោយសុវត្ថិភាព។

ហេតុការណ៍ខាងលើនេះ​បានបង្កការភ្ញាក់ផ្អើល​កើតឡើងកាលពីថ្ងៃទី​២៥ ឧសភា ឆ្នាំ២០២៤ នៅចំណុចផ្ទះជនរងគ្រោះ ស្ថិត​ក្នុងភូមិគោករំដួល សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ​ ។​

​តាមប្រភពពីអ្នកភូមិនៅកន្លែងកើតហេតុបានរៀបរាប់ឲ្យដឹងថា ជនរងគ្រោះឈ្មោះសួស ទិត្យថា ភេទប្រុស អាយុ៥៥ឆ្នាំ មាន​មុខរបរលក់គ្រឿងសំណង់ រស់នៅភូមិសង្កាត់កើតហេតុខាងលើ ។

តាមប្រភពដដែលបានបន្ត​ថា មុនពេលកើតហេតុ គេបានឃើញជនរងគ្រោះនៅផ្ទះ២នាក់ជាមួយនឹងកម្មកររបស់ខ្លួន ។ ដោយឡែកម្ចាស់ផ្ទះជាជនរងគ្រោះដេកមួយបន្ទប់ កម្មករដេកមួយបន្ទប់ ចំណែកប្រពន្ធនិងកូនៗលុះដេកនៅផ្ទះមួយកន្លែងទៀតនៅក្នុងភូមិពុល ក្នុងសង្កាត់សំរោង ។ លុះ​នៅវេលាម៉ោងប្រមាណ៤ទៀបភ្លឺ មានម៉ូយសាច់ជ្រូកជិះ​ម៉ូតូយកទៅដាក់ឲ្យជារៀងរាល់ថ្ងៃសម្រាប់​ធ្វើម្ហូបអាហារបានទូរស័ព្ទមិនចូល ហើយហៅមិនឮឆ្លើយ ក៏មានការសង្ស័យនាំគ្នាចូលទៅមើល ស្រាប់តែឃើញជនរងគ្រោះដេកស្លាប់ក្នុងថ្លុកឈាមលើលើគ្រែ ដោយមានស្នាមចាក់ចំនួន៤​កាំបិ.តចំចុងដង្ហើម​១​កាំបិត​ ចំក១មួយកាំបិត និង​ចំឆ្អឹងខ្នង២កាំបិត ។

ទាក់ទិននឹង​ករណីខាងលើ​នេះ កោះសន្តិភាពបានទូរស័ព្ទជួបលោកហម ភិរម្យ​អធិការក្រុងសំរោងកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤នេះ លោកបានឲ្យដឹងថា ករណីក្រុម​ចោរ​លួចគាស់ផ្ទះចូលទៅចាក់សម្លា.ប់ម្ចាស់ផ្ទះ និងប្រមូលយកទ្រព្យសម្បត្តិ រួមទាំងរថយន្តមួយគ្រឿង​បើក​ចេញពីផ្ទះកន្លែងកើតហេតុផ្ទះជនរងគ្រោះ ហើយជនសង្ស័យបាន​យកមកផ្លុងចោលនៅក្បែរ​បឹង​ស្នោ នាំគ្នារត់គេចខ្លួន ខណៈនេះសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវវេករកមុខក្រុមចោរ​ ដើម្បី​យក​មកផ្តន្ទាទោសតាមនី​តិវិធីច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ