ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់បានហើយ! ក្រុមចោរចា.ក់សម្លា.ប់ថៅកែគ្រឿងសំណង់ ប្រមូលយកទ្រព្យ​ និងឡាន

6 ខែ មុន
  • ឧត្តរមានជ័យ

ខេត្តសៀមរាប ៖​ កង​កម្លាំងអាវុធហត្ថខេត្តឧត្តរមានជ័យ ​បាន​សហការជាមួយកម្លាំងអាវុធហត្ថខេត្តសៀមរាបចុះធ្វើការស្រាវជ្រាវវែកមុខក្រុមចោរ ដោយ​ឃាត់ខ្លួនបានជនសង្ស័យ​ប្រុសស្រីចំនួន២នាក់ ពាក់ព័ន្ធករណីប្ល.ន់ចា.ក់សម្លា.ប់ថៅកែគ្រឿងសំណង់នៅខេត្តឧត្តរមានជ័យ រត់គេច​មក​​លាក់ខ្លួន​ក្នុងខេត្ត​សៀមរាប ។ គួររំលឹកថា ក្រុម​ចោរ​គាស់​ទ្វារ​ចូល​ចា​.​ក់ស​ម្លា​.​ប់​ម្ចាស់ផ្ទះ​ប្រមូល​យក​ទ្រព្យសម្បត្តិ…

ខេត្តសៀមរាប ៖​ កង​កម្លាំងអាវុធហត្ថខេត្តឧត្តរមានជ័យ ​បាន​សហការជាមួយកម្លាំងអាវុធហត្ថខេត្តសៀមរាបចុះធ្វើការស្រាវជ្រាវវែកមុខក្រុមចោរ ដោយ​ឃាត់ខ្លួនបានជនសង្ស័យ​ប្រុសស្រីចំនួន២នាក់ ពាក់ព័ន្ធករណីប្ល.ន់ចា.ក់សម្លា.ប់ថៅកែគ្រឿងសំណង់នៅខេត្តឧត្តរមានជ័យ រត់គេច​មក​​លាក់ខ្លួន​ក្នុងខេត្ត​សៀមរាប ។ គួររំលឹកថា ក្រុម​ចោរ​គាស់​ទ្វារ​ចូល​ចា​.​ក់ស​ម្លា​.​ប់​ម្ចាស់ផ្ទះ​ប្រមូល​យក​ទ្រព្យសម្បត្តិ និង​ឡាន​១​គ្រឿង​ទៅ​បាត់​ដោយ​សុវត្ថិភាព

ប្រតិបត្តិការ​ចុះ​បង្ក្រាប និង​ឃាត់ខ្លួនជនសង្ស័យទាំង​​២នាក់​ខាងលើ បានធ្វើឡើង​កាលពី​វេលាម៉ោង ៨យប់​ថ្ងៃទី២៦ ខែឧសភា ឆ្នាំ ២០២៤ នៅចំណុចភូមិស្ពានក្អែក ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្ត​សៀម​រាប ។

បើតាមប្រភពពី​កម្លាំងការិយា​ល័យព្រហ្មទណ្ឌអាវុធហត្ថខេត្តសៀមរាប និងមូលដ្ឋាន​អាវុធ​ហត្ថ​ស្រុកប្រាសាទ​បាគង បានសហការជាមួយកម្លាំងព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្តឧត្តរ​មានជ័យ តាមបទបញ្ជា​របស់លោកឧត្តម​សេនីយ៍ត្រី ប៉ោ វណ្ណនិត មេបញ្ជាកាអាវុធ​ហត្ថខេត្តសៀមរាប និង​ដោយមា​ន​ការ​សម្របសម្រួលពី​លោក មាស ចន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀម​រាប បានធ្វើការឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ប្រគល់ឱ្យ​កងរាជអាវុធហត្ថ​ខេត្ត​ឧត្តរមានជ័យ​យកទៅសួរនាំ​បន្ត។

​តាម​ប្រភពបន្ថែមថា ជនសង្ស័យ ប្រុស​ស្រី​ទាំង​២​នាក់ រួម​មាន ៖ ១-ឈ្មោះ ទ្រី សុជា ភេទស្រី អាយុ២៨​ឆ្នាំ មុខបរ​មិនពិតប្រាកដ​ រស់នៅភូមិលលៃ ស្រុកប្រាសាទបាគង ខេត្ត​សៀមរាប និង​២-ឈ្មោះ អ៊ន់ ប៊ុនឡុង ភេទ​ប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្ស រស់នៅភូមិស្ពានក្អែក ឃុំកណ្តែក ស្រុកប្រាសាទ បាគង ខេត្តសៀមរាប។

ក្នុងប្រតិបត្តិការខាងលើ​នេះ ក្រៅពីឃាត់ខ្លួនជនសង្ស័យ ប្រុស ស្រី បានពីរនាក់រួចមកសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តសៀមរាប បានដកហូតវត្ថុតាង រួមមាន ១-​លោហ​ធាតុពណ៌លឿង ខ្សែករ១ខ្សែ ២-ទូរសព្ទ២​គ្រឿង ៣-លោហធាតុពណ៌លឿងចិញ្ជៀន២វង់ និង៤-ម៉ូតូម៉ាក ហុងដាឃ្លីក ១គ្រឿង។

បច្ចុប្បន្នកម្លាំងការិយាល័យជំនាញបានបញ្ជូនជនសង្ស័យ​ប្រុស​ស្រី​ទាំង២​នាក់ និង​វត្ថុតាងប្រគល់ជូនការិយាល័យជំនាញ អាវុធហត្ថខេត្តឧត្តរមានជ័យ ដើម្បីបន្តនីតិវិធី។

សូមបញ្ជាក់ថា មានករណីក្រុមចោរធ្វើសកម្មភាពគាស់ទ្វារផ្ទះចូលទៅដល់ក្នុងបន្ទប់ដេក ដោយប្រើប្រាស់កាំបិ.តចា.ក់សម្លា.ប់ម្ចាស់ផ្ទះជាថៅកែគ្រឿងសំណង់ ចំនួន៤កាំបិ.ត បណ្តាលឱ្យស្លា.ប់បាត់បង់ជីវិតក្នុងថ្លុ.កឈា.ម ។

ក្រោយពីចាក់ម្ចាស់ផ្ទះស្លា.ប់រួចហើយ ក្រុមចោរប្រមូលយកទ្រព្យសម្បត្តិរួមមាន ចិញ្ចៀនមាស១តម្លឹងនិង៥ជី ខ្សែកមួយខ្សែទម្ងន់៥តម្លឹងនិង៥ជី ទូរសព្ទiPhone12pro មួយគ្រឿង និងរថយន្តមួយគ្រឿងម៉ាកtovota corolla Cross ពណ៌ស ពាក់ស្លាកលេខ ឧត្តរមានជ័យ ២C-១១១២ បើកចេញពីកន្លែងកើតហេតុដោយសុវត្ថិភាព។

ហេតុការណ៍ខាងលើនេះបានបង្កការភ្ញាក់ផ្អើលកើតឡើងកាលពីថ្ងៃទី២៥ ឧសភា ឆ្នាំ២០២៤ នៅចំណុចផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិគោករំដួល សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។

តាមប្រភពពីអ្នកភូមិនៅកន្លែងកើតហេតុបានរៀបរាប់ឱ្យដឹងថា ជនរងគ្រោះឈ្មោះសួស ទិត្យថា ភេទប្រុស អាយុ៥៥ឆ្នាំ មានមុខរបរលក់គ្រឿងសំណង់ រស់នៅភូមិសង្កាត់កើតហេតុខាងលើ ។

តាមប្រភពដដែលបានបន្តថា មុនពេលកើតហេតុ គេបានឃើញជនរងគ្រោះនៅផ្ទះ២នាក់ជាមួយនឹងកម្មកររបស់ខ្លួន ។ ដោយឡែកម្ចាស់ផ្ទះជាជនរងគ្រោះដេកមួយបន្ទប់ កម្មករដេកមួយបន្ទប់ ចំណែកប្រពន្ធនិងកូនៗលុះដេកនៅផ្ទះមួយកន្លែងទៀតនៅក្នុងភូមិពុល ក្នុងសង្កាត់សំរោង ។ លុះនៅវេលាម៉ោងប្រមាណ៤ទៀបភ្លឺ មានម៉ូយសាច់ជ្រូកជិះម៉ូតូយកទៅដាក់ឱ្យជារៀងរាល់ថ្ងៃសម្រាប់ធ្វើម្ហូបអាហារបានទូរសព្ទមិនចូល ហើយហៅមិនឮឆ្លើយ ក៏មានការសង្ស័យនាំគ្នាចូលទៅមើល ស្រាប់តែឃើញជនរងគ្រោះដេកស្លាប់ក្នុងថ្លុកឈាមលើលើគ្រែ ដោយមានស្នាមចាក់ចំនួន៤កាំបិ.តចំចុងដង្ហើម១កាំបិត ចំក១មួយកាំបិត និងចំឆ្អឹងខ្នង២កាំបិត ។

ទាក់ទិននឹងករណីខាងលើនេះ កោះសន្តិភាពបានទូរសព្ទជួបលោកហម ភិរម្យអធិការក្រុងសំរោងកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤នេះ លោកបានឱ្យដឹងថា ករណីក្រុមចោរលួចគាស់ផ្ទះចូលទៅចាក់សម្លា.ប់ម្ចាស់ផ្ទះ និងប្រមូលយកទ្រព្យសម្បត្តិ រួមទាំងរថយន្តមួយគ្រឿងបើកចេញពីផ្ទះកន្លែងកើតហេតុផ្ទះជនរងគ្រោះ ហើយជនសង្ស័យបានយកមកផ្លុងចោលនៅក្បែរបឹងស្នោ នាំគ្នារត់គេចខ្លួន ខណៈនេះសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវវេករកមុខក្រុមចោរ ដើម្បីយកមកផ្តន្ទាទោសតាមនីតិវិធីច្បាប់ ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ