ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អ្នកម្តាយ​​ដែល​ហើមជើង​ក្នុង​ពេល​ពោះធំ អាច​សាកល្បង​ធ្វើ​បែប​នេះ​បាន

1 ឆ្នាំ មុន

ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីក្នុងការជួយធ្វើឲ្យអ្នកម្តាយបាត់អាការៈហើមជើង។

ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីក្នុងការជួយធ្វើឲ្យអ្នកម្តាយបាត់អាការៈហើមជើង។ តើមានអ្វីខ្លះទៅ?

អ្នកគួរតែបន្ធូលអារម្មណ៍ខ្លះ ដោយក្រោយពេលដែលអ្នកពិសារបាយរួច អ្នកគួរតែសម្រាកចំនួនកន្លះម៉ោង ហើយថ្ងៃត្រង់អ្នកគួរតែគេងឲ្យបាន២ម៉ោង។ ជាពិសេស អ្នកគួរតែគេងឲ្យបានគ្រប់ពី៩ទៅ១០ម៉ោង។

ម្យ៉ាងទៀត ក្រោយបាយថ្ងៃត្រង់រួច អ្នកអាចលើកជើងដាក់លើកៅអី ដើម្បីបំបាត់អាការៈហើមជើងនេះបាន។ដើម្បីធ្វើឲ្យអាការៈហើមជើងនេះធូលស្រាល អ្នកម្តាយមិនគួរដើរយូរ ឬអង្គុយយូរឡើយព្រោះអាចធ្វើឲ្យឈាមដើរមិនស្រួល។

ជាពិសេស អ្នកក៏មិនគួរអង្គុយតងទាក់ខ្លាផងដែរ ព្រោះអាចធ្វើឲ្យជើងអ្នកហើយយ៉ាងងាយ។អ្នកម្តាយមិនគួរពាក់ស្បែកជើងដែលចង្អៀតពេក ឬស្រោមជើងដែលតូចពេកនោះទេ ព្រោះសុទ្ធតែអាចធ្វើឲ្យជើងអ្នកហើមយ៉ាងងាយ។

ដូចនេះ អ្នកគួរតែជ្រើសរើសស្បែកជើងដែលល្មមនឹងជើងអ្នក ទើបងាយស្រួលពាក់ មិនធ្វើឲ្យអ្នកហើមជើង។ពេលដែលអ្នកអង្គុយ អ្នកគួរតែលើកជើងឡើងឲ្យខ្ពស់បន្តិច ទើបអាចធ្វើឲ្យអ្នកបាត់អាការៈហើមជើងនេះបាន។ ដូចនេះ អ្នកគួរតែប្រើវិធីទាំងនេះ ដើម្បីធ្វើឲ្យអាការៈហើមជើងអ្នកបានធូលស្រាលជាងមុន ដោយមិនហើមខ្លាំង៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ