ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រាក់ទ័រ​ជាន់​មីនតោន ធ្វើ​អោយ​ស្លា​.​ប់​អ្នក​បើក និង​ខ្ទេច​ត្រាក់ទ័រ

4 អាទិត្យ មុន
  • ព្រះវិហារ

មនុស្ស​ម្នាក់​បាន​ស្លា​.​ប់ ហើយ​ត្រាក់ទ័រ​ខូច​ខ្ទេច ដោយសារ​តែ​ជាន់​មីនតោន នៅ​ខេត្តព្រះវិហារ​។

មនុស្ស​ម្នាក់​បាន​ស្លា​.​ប់ ហើយ​ត្រាក់ទ័រ​ខូច​ខ្ទេច ដោយសារ​តែ​ជាន់​មីនតោន នៅ​ខេត្តព្រះវិហារ​។

លោក ហេង រតនា អគ្គនាយក​ស៊ី​ម៉ាក បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០២៤ មាន ករណី​គ្រោះថ្នាក់​ផ្ទុះ​គ្រាប់​មីនតោន​សំណល់​សង្គ្រាម នៅ​ភូមិ​សែន​ជះ ឃុំ​មរកត ស្រុក​ជាំ​ក្សាន្ត បណ្ដាល​ឱ្យ​ស្លា​.​ប់​អ្នកបើកបរ ដោយឡែក​ត្រាក់ទ័រ ត្រូវ​បំផ្លាញ​ទាំងស្រុង ។

លោក​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​មានឈ្មោះ ថោ​ង ច​ន ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជា​សមាជិក ក្រុមប្រឹក្សា​ឃុំ​រំដោះ​ស្រែ រស់នៅ​ក្នុងភូមិ​ស្វាយ ឃុំ​រំដោះ​ស្រែ ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​។

ដោយឡែក​នៅ​ថ្ងៃ​ទី​២៥ ខែ​ដដែល​នេះ នៅ​ភូមិ​អូរ​ឬ​ស្សី សង្កាត់​កូន​គ្រៀល ក្រុង​សំរោង ខេត្តឧត្តរមានជ័យ​ឯណោះ ក៏​មាន​ករណី​ត្រាក់ទ័រ បើក​កិន​គ្រាប់​មីនតោន​ដែរ តែ​សំណាង​វា​ជាប់​ផាល​ត្រាក់ទ័រ ។

លោក​បាន​បន្ត​ថា សម្រាប់​ករណី​នេះ អ្នកជំនាញ​ដោះ​មីន​ស៊ី​ម៉ាក បាន​ជួយ​អន្តរាគមន៍ និង ដោះ​បន្សាប​បាន​ជោគជ័យ ហើយ​ផ្ទៃដី​នៅ​បរិវេណ​នោះ បាន​ត្រូវ​ហ៊ុម​ព័ទ្ធ ដើម្បី​បន្ត​រុករក និង​បោស សម្អាត​បន្ត ។

ដោយ ៖ ស ផា​ន់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ