ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករណីឃា.ត.ក.រ.ស្រី ស៊ីណា៖​ តុលាការបំបែកសំណុំ​រឿងជាពីរធ្វើឱ្យឃា.ត.ក.រ.មានទោសកាន់​​តែធ្ងន់

3 ខែ មុន
  • ភ្នំពេញ

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៅថ្ងៃទី​២៦ មិថុនា បានគូសបញ្ជាក់អំពីជំហររដ្ឋាភិបាលកម្ពុជា នៅក្នុងការធ្វើអោយប្រាកដថា យុត្តិធម៌នឹងផ្តល់អោយដល់ជនរងគ្រោះនិងក្រុមគ្រួសារជនរងគ្រោះ ចំណែកឃាតករត្រូវតែផ្តន្ទាទោសតាមច្បាប់កំណត់យ៉ាងតឹងរឹង និងម៉ឺងម៉ាត់ដោយគ្មានការអត់ឱននោះឡើយ ។ លោក​រដ្ឋមន្ត្រី…

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៅថ្ងៃទី​២៦ មិថុនា បានគូសបញ្ជាក់អំពីជំហររដ្ឋាភិបាលកម្ពុជា នៅក្នុងការធ្វើអោយប្រាកដថា យុត្តិធម៌នឹងផ្តល់អោយដល់ជនរងគ្រោះនិងក្រុមគ្រួសារជនរងគ្រោះ ចំណែកឃាតករត្រូវតែផ្តន្ទាទោសតាមច្បាប់កំណត់យ៉ាងតឹងរឹង និងម៉ឺងម៉ាត់ដោយគ្មានការអត់ឱននោះឡើយ ។

លោក​រដ្ឋមន្ត្រី កើត រិទ្ធ បានចាត់ទុកអំពើឃាតកម្មនេះ ជាការធ្វើឃាតកម្មដ៏ឃោរឃៅ ហើយ​ជននេះត្រូវតែទទួលទោសជាអតិប្បរិមា ។ នៅក្នុងសនិ្នសីទកាសែត លោក​កើត រិទ្ធ ក៏បានអោយដឹងផងដែរ លោក ស្រី ស៊ីណា នឹងស្ថិតនៅក្នុងចូលបញ្ជីខ្មៅដោយមិនអនុញ្ញាតអោយមានការលើក​លែង ឬបន្ធូរបន្ថយទោសចំពោះលោក​ស្រី ស៊ីណា នេះ ដែលបានធ្វើអំពើឃាតកម្មដ៏ឃោរឃៅកន្លងមក ។

នៅក្នុងសំណុំរឿងនេះ លោក កើត រិទ្ធ ក៏បានបំបែកសំណុំរឿងឃាតកម្មនេះជាពីរផ្សេងគ្នា ដែលអាចធ្វើអោយ​ឃាតករនឹងទទួលទោសកាន់តែធ្ងន់ក្នុងករណីបានសម្លាប់មនុស្ស ។

ការបំបែកសំណុំរឿងនេះនឹងធ្វើអោយឃាតករអាចនឹងប្រឈមមុខជាប់ទោសរហូតដល់៣០ឆ្នាំ បើសិនជាតុលាការរកឃើញថា មានទោសក្នុងករណីសំណុំរឿងពីរផ្សេងគ្នានេះ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ