ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការផ្លាស់ប្តូរ និងតែងតាំងអភិបាលខេត្ត៨ ៖ ប្រជាជនឆ្ងល់ មន្ត្រីពន្យល់

3 ខែ មុន

ប្រជាជន​បាន​មាន​ច​ម្ង​ល់​ទាក់ទង​នឹង​ការ​ផ្លាស់​ប្តូរ និង​តែងតាំង​ថ្មី ​អភិបាលខេត្ត​ដល់​ទៅ​៨​រូប​ក្នុង​ពេល​តែ​មួយ ។ ប៉ុន្តែ​មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​ពន្យល់​ថា ​មិន​មាន​អ្វី​ត្រូវ​ឆ្ងល់​ទេ​ ។ ការ​ផ្លាស់​ប្តូរ​ និង​តែងតាំង​ថ្មី​នេះ ​គឺ​ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​ការងារ​ថ្នាក់​ជាតិ​…

ប្រជាជន​បាន​មាន​ច​ម្ង​ល់​ទាក់ទង​នឹង​ការ​ផ្លាស់​ប្តូរ និង​តែងតាំង​ថ្មី ​អភិបាលខេត្ត​ដល់​ទៅ​៨​រូប​ក្នុង​ពេល​តែ​មួយ ។ ប៉ុន្តែ​មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​ពន្យល់​ថា ​មិន​មាន​អ្វី​ត្រូវ​ឆ្ងល់​ទេ​ ។ ការ​ផ្លាស់​ប្តូរ​ និង​តែងតាំង​ថ្មី​នេះ ​គឺ​ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​ការងារ​ថ្នាក់​ជាតិ​ និង​ក្រោម​ជាតិ​ ។

អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​បានអោយ​ដឹង​ថា ការ​ផ្លាស់​ប្តូរ​អភិបាលខេត្ត​ថ្មី​ទាំង​៨​រូប គឺជា​ការ​ពង្រឹង​ប្រសិទ្ធភាព​ការងារ ធានា​ការ​ប្រព្រឹត្ត​ទៅ​ជា​ប្រក្រតី​នៃ​ដំណើរការ​រដ្ឋបាល​ទាំង​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ ធានា​សម្រេច​គោលដៅ​ចក្ខុវិស័យ​រាជរដ្ឋាភិបាល​ឆ្នាំ​២០៥០ ​ក្លាយជា​ប្រទេស​ដែល​មាន​ចំណូល​ខ្ពស់​ ។

លោក ប៉ែន បូ​ណា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី និង​ជា​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល បានអោយ​ដឹង​ថា កម្ពុជា​តែងតែ​មានការ​ផ្លាស់​ប្តូរ ជា​យូរ​មក​ហើយ​របស់​រាជរដ្ឋាភិបាល​ដែល​ដឹកនាំ​ ដោយ​គណបក្ស​ប្រជាជន​កម្ពុជា តាំងពី​ជំនាន់​សម្តេច​តេ​ជោ ហ៊ុន សែន អតីត​នាយក​ដ្ឋ​រដ្ឋមន្ត្រី តែងតែ​មានការ​ផ្លាស់​ប្តូរ​ដូច​ជា​ អភិបាលខេត្ត​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ​ជា​រឿង​ធម្មតា​ ។ លោក ប៉ែន បូ​ណា បានអោយ​កម្មវិធី​លុយនៃ​សារព័ត៌មាន​កោះសន្តិភាព​ដឹង​ថា «​ពួក​គាត់​មិន​មាន​កំហុស​អី​ទេ ការ​ផ្លាស់​ប្តូរ​ហ្នឹង​ គឺ​ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​ការងារ​អោយ​អភិបាលខេត្ត​មួយ​ៗ​គាត់​មាន​បទ​ពិសោធ​កាន់ តែ​ច្រើន ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ​កុំអោយ​គាត់​នៅ​កន្លែង​ដដែល​។ នេះ​ជា​គោលការណ៍​ធម្មតា​ក្នុង​ការ​ដឹកនាំ ទី​២​សម្រាប់​ការ​ផ្លាស់​ប្តូរ​តែងតាំង​ថ្មី​មួយ​ចំនួននេះ​ក៏​ជា​ដំណើរការ​ធម្មតា​ដែរ​»​។

លោក ប៉ែន បូ​ណា បន្ត​ថា រាជរដ្ឋាភិបាល​កម្ពុជា​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ដល់​ដំណាក់កាល​បន្តវេន​ដល់​អ្នក​ជំនាន់​ក្រោយពី​រៀមច្បង​ទៅ​អ្នក​ជំនាន់​ក្រោយ ​។ នេះ​ជា​ការ​មិន​ចម្លែក​នោះ​ទេដែល​ការ​ផ្តល់​តំណែង​តួរ​នាទី​ដល់​យុវជន​ជំនាន់​ក្រោយ ដែល​ជា​អ្នក​បន្តវេន ​គឺជា​រឿង​ធម្មតា​ ។ ព្រះករុណា ព្រះបាទ សម្ដេចព្រះ​បរមនាថ នរោត្ដម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ត្រាស់​បង្គាប់​តែងតាំង​អភិបាលខេត្ត​ថ្មី​ចំនួន៤​រូប និង​ផ្លាស់​ប្តូរ​ទៅ​ខេត្ត​ផ្សេង​ចំនួន​៤​រូប ​។ នេះ​បើ​យោង​តាម​ព្រះរាជក្រឹត្យ ផ្សេង​ៗ​គ្នា ចុះ​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០២៤​។

លោក ម៉ាង ស៊ី​ណេ​ត អតីត​អភិបាលរង​ខេត្ត​ព្រះ​សីហ​នុ ត្រូវ​បាន​តែងតាំង​ជា​អភិបាលខេត្ត ព្រះ​សីហ​នុ​ ។ លោក សរ សុ​ពុ​ត្រា អតីត​អភិបាលរង​ខេត្តកំពង់ស្ពឺ ត្រូវ​បាន​តែងតាំង​ជា​អភិបាល​ខេត្តស្ទឹងត្រែង ​។ លោក មាន ចាន់​យ៉ា​ដា អតីត​អភិបាលរង​រាជធានី​ភ្នំពេញ​ត្រូវ​បាន​តែងតាំង​ជា​អភិបាលខេត្ត ឧត្តរមានជ័យ និង លោក នួន ផា​រ័​ត្ន ដែល​ជា​អតីត​អភិបាលរង​រាជធានី​ភ្នំពេញ ត្រូវ​បាន​តែងតាំង​ជា​អភិបាលខេត្ត​កំពង់ធំ​។

ជាមួយ​គ្នា​នេះ ​ព្រះរាជក្រឹត្យ​ក៏​បានអោយ​ដឹងផង​ដែរ​ថា លោក វ៉ី សំណាង អតីត​អភិបាលខេត្ត​កំពង់ស្ពឺ​ត្រូវ​បាន​ផ្ទេរ​ទៅ​ធ្វើ​ជា​អភិបាល​ខេត្តតាកែវ ​។ រីឯ​លោក គួ​ច ចំរើន ​អតីត​អភិបាលខេត្ត​ព្រះ​សីហ​នុ ​ត្រូវ​បាន​ផ្ទេរ​ទៅ​ជា​អភិបាល​ខេត្តកណ្តាល ​។ លោក ជាម ច័ន្ទ​សោភ័ណ អតីត​អភិបាលខេត្ត​ត្បូងឃ្មុំ ​ត្រូវ​បាន​ផ្ទេរ​ទៅ​ជា​អភិបាលខេត្ត​កំពុងស្ពឺ និងលោក ប៉ែន កុស​ល្យ អតីត​អភិបាលខេត្ត​ឧត្តរមានជ័យ ​ត្រូវ​បាន​ផ្ទេរ​ទៅ​ជា​អភិបាលខេត្ត​ត្បូងឃ្មុំ​ ។

ក្រៅពី​នេះ លោក គង់ សោ​ភ័​ណ្ឌ អតីត​អភិបាល​ខេត្តកណ្តាល​; លោក អ៊ូច ភា អតីត​អភិបាល​ខេត្តតាកែវ​; លោក ស្វាយ សំ​អ៊ា​ង អតីត​អភិបាល​ខេត្តស្ទឹងត្រែង និងលោក ងួ​ន រតនៈ អតីត​អភិបាលខេត្ត​កំពង់ធំ ត្រូវ​បាន​ដំឡើងទៅ​ជា​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ