ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​កាង​ឡាន​ដឹក​ដី​នៅ​ព្រៃ​ស្នួល ​និង​ភូមិ​ក្រាំងធ្នង់ គឺជា​ក្រុមការងារ​ក្នុង​មូលដ្ឋាន

3 ខែ មុន
  • តាកែវ

ខេត្តតាកែវ ៖ ឈ្មួញ​ដឹក​ដី​លក់​មួយ​ក្រុម​ធំ​ដែល​មាន​ខ្នងបង្អែក​ជា​មន្ត្រី​ថ្នាក់ឧត្តម​សេនីយ៍​យោធា និង​ឧត្តមសេនីយ៍​ប៉ូលិស​ចូល​និវត្ត រួម​ជាមួយ​អ្នកកាសែត​មួយ​ក្រុម កាង​មុខរបរ​គ្មាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​កំពុង​បង្ក​ការ​ក្តៅក្រហាយ​ដល់​ប្រជាពលរដ្ឋ​ពីរ​ភូមិ គឺ​ភូមិ​ព្រៃ​ស្នួល និង​ភូមិ​ក្រាំងធ្នង់ ស្ថិត​ក្នុង​ឃុំរ​វៀង ស្រុក​សំរោង…

ខេត្តតាកែវ ៖ ឈ្មួញ​ដឹក​ដី​លក់​មួយ​ក្រុម​ធំ​ដែល​មាន​ខ្នងបង្អែក​ជា​មន្ត្រី​ថ្នាក់ឧត្តម​សេនីយ៍​យោធា និង​ឧត្តមសេនីយ៍​ប៉ូលិស​ចូល​និវត្ត រួម​ជាមួយ​អ្នកកាសែត​មួយ​ក្រុម កាង​មុខរបរ​គ្មាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​កំពុង​បង្ក​ការ​ក្តៅក្រហាយ​ដល់​ប្រជាពលរដ្ឋ​ពីរ​ភូមិ គឺ​ភូមិ​ព្រៃ​ស្នួល និង​ភូមិ​ក្រាំងធ្នង់ ស្ថិត​ក្នុង​ឃុំរ​វៀង ស្រុក​សំរោង ខេត្តតាកែវ ដោយសារ​បញ្ហា​ក្រុម​អ្នក​កាង​ឈ្មួញ​ឡាន​ដឹក​ដី​ទាំងនោះ នាំ​គ្នា​ជីក​កាយ​ដី​អូ រួម​របស់​អ្នកស្រុក​កាន់កាប់​អាស្រ័យ​ដឹក​លក់​ឲ្យ​ឈ្មួយ​យក​លុយ​ចែក​គ្នា​ចាយវាយ​ខុស​គោលដៅ​មិន​បាន​អភិវឌ្ឍន៍​ភូមិ​-​ឃុំ​ឡើយ ។

បញ្ហា​ខាងលើ​នេះ បាន​កើត​មាន​ជា​បន្តបន្ទាប់ ដូច​ជា​ស្រុត​ផ្លូវ​ខូច​ជា​អន្លើរ​ៗ បែក​ទុយោ​ទឹក​អ្នក​ភូមិ ហើយ​ពេល​ប្រជាពលរដ្ឋ​ម្ចាស់​ស្រុក​ឃាត់​ឡាន​សួរនាំ​ឲ្យ​ទទួលខុសត្រូវ​គឺ​ពួក​គេ​ព្រងើយកន្តើយ​រុញ​ប្រជាពលរដ្ឋ​ឲ្យ​ទៅ​សួរ​មេ​ៗ​គេ​ចុះ ។ ប្រភព​ស្និ​ទ្ធិ​បាន​បង្ហើប​ថា អ្នក​កាង​ឡាន​ដឹក​ដី​ទាំងនោះ គឺជា​ក្រុមការងារ​ប្រចាំ​មូលដ្ឋាន​ឃុំរ​វៀង​ទៀត​ផង​ទើប​បានជា​មិន​គោរព​អ្នកស្រុក​សោះ ។ លើស​ពី​នេះ​ទៅ​ទៀត ម្ចាស់​ទុយោ​ទឹក​ដែល​រង​ការ​ខូចខាត​ជួល​ជាង​មក​ត ដើម្បី​បាន​ប្រើប្រាស់​ឡើង​វិញ តែ​ត្រូវ​ក្រុម​ឡាន​ដឹក​ដី​បើកបរ​ចង់​ជាន់​ក្រុម​ជាង​ទាំង​កំរោល​គ្មាន​គោរព​អ្នកស្រុក​ឡើយ ។

ជុំវិញ​បញ្ហា​ខាងលើ​នេះ អ្នក​ភូមិ​រិះគន់​ថា មេ​ភូមិ​ព្រៃ​ស្នួល និង​ប្រជា​ការពារ​ភូមិ​ជា​អ្នក​ឈរ​កាង​រៀបចំ​ការពារ​ក្រុម​ឈ្មួញ​ដឹក​ដី​ទាំងនោះ​ឲ្យ​ដំណើរការ​ដោយ​រលូន​មិន​ខ្វល់​ពី​សុខទុក្ខ​របស់​អ្នក​ភូមិ​ឡើយ ។ ដោយឡែក ប្រភព​បាន​ទម្លាយ​ថា មេ​ភូមិ​ក្រាំងធ្នង់​វិញ​មិន​ដូច្នោះ​ទេ គឺ គាត់​រួម​ជាមួយ​ពលរដ្ឋ​ក្នុងភូមិ​បានបញ្ចេញ​ប្រតិកម្ម​យ៉ាង​ខ្លាំង​ទៅ​លើ​ទ​ង្វើ​របស់​ឈ្មួញ​ជីកដី​អូ​រួម​របស់​ពលរដ្ឋ​លក់​ចែក​ផល​គ្នា​រៀង​ៗ​ខ្លួន​។

តែ​ជា​លទ្ធផល លោក​មេ​ភូមិ​ក្រាំងធ្នង់​ក៏​ទៅ​មិន​រួច​ដែរ គឺ​ក្រុម​ឈ្មួញ​ដែល​មាន​អ្នក​កាង​ជា​ឧត្តម​សេនីយ៍​យោធា និង​ឧត្តមសេនីយ៍​ប៉ូលិស​ចូល​និវត្តន៍ និង​អ្នកកាសែត​ខ្លះ​ផង​នោះ មិន​ឲ្យ​ខ្វល់​ឡើយ គឺ​ម្ចាស់​ឡាននីមួយ​ៗ​ដឹង​តែ​ដឹក​ឲ្យ​ទាន់​តម្រូវការ​ខ្លាច​ស្អី​អាណា​ចាប់ បើ​មេ​ភូមិ មេឃុំ មេស្រុក មេ​ខេត្ត​គេ​រត់ការ​រួចរាល់​អស់ហើយ កុំ​ខ្វល់​ពី​អ្នកស្រុក​ទុក​ពួក​គាត់​ចោល​ម្តុំ​សិន​ទៅ គឺ​ជ្រក​ក្រោម​លេស​អភិវឌ្ឍន៍​ស្តារ​អូរ ។

ជុំវិញ​បញ្ហា​ផ្ទុះ​បាតុភាព​ខាងលើ​នេះ បងប្អូន​ប្រជាពលរដ្ឋ​ក្នុងភូមិ​ព្រៃ​ស្នួល និង​ភូមិ​ក្រាំងធ្នង់ សំណូមពរ​ទៅ​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មេត្តា​ជួយ​មាន​វិធានការ​មក​ចៅហ្វាយ​ខេត្តតាកែវ និង​អាជ្ញា​ភូមិ ឃុំ ស្រុក ខាងលើ ជួយ​ទប់ស្កាត់​សកម្មភាព​អ​នា​ធិ​តេ​យ្យ​រំលោភ​យក​អូរ​រួម​របស់​អ្នកស្រុក​ជីកដី​ដឹក​លក់​ឲ្យ​ឈ្មួញ ដើម្បី​ទុបស្កាត់​រក្សា​ទុក​ផ្ទៃដី​អូ​ប្រើប្រាស់​ជា​ប្រយោជន៍​រួម​របស់​អ្នក​ភូមិ​ដូច​ដើម​ឡើង​វិញ ហើយ​បើ​មានការ​អភិវឌ្ឍ​ន៍ក៍​ស្នើ​សុំ​ឲ្យ​មាន​តម្លាភាព​ជា​ប្រយោជន៍​រួម ទើប​ប្រជាពលរដ្ឋ​ទទួលយក​បាន ។

ប្រជាពលរដ្ឋ​ត្រៀម​ធ្វើ​បាតុកម្ម​បិទ​អាជីវកម្ម​ខាងលើ បើសិនជា​អាជ្ញាធរ​ខេត្ត​នៅ​តែ​មិន​ចេញ​មុខ​ដោះស្រាយ​វិបត្តិ​ដូច​រៀបរាប់​យ៉ាង​សង្ខេប​ខាងលើ​នេះ​ទេ ។ ដោយ​៖ សហការី

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ