ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសម្នាក់ជិះម៉ូតូសុខៗ ស្រាប់តែដួ.លផ្អើលអ្នកដំណើរជួយសង្គ្រោះដែរ តែ​ពេទ្យមកដល់ថាផុត​បាត់ទៅហើយ​

3 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរសវ័យចំណាស់ម្នាក់កំពុងជិះម៉ូតូសុខៗ ស្រាប់តែដួលម៉ូតូបង្កមានការភ្ញាក់ផ្អើល

រាជធានី​ភ្នំពេញ ៖ បុរសវ័យចំណាស់ម្នាក់កំពុងជិះម៉ូតូសុខៗ ស្រាប់តែដួលម៉ូតូបង្កមានការភ្ញាក់ផ្អើលដល់​ប្រជាពលរដ្ឋតាមផ្លូវជួយសង្គ្រោះបឋម ​និង​ទាក់ទងរថយន្តសង្រ្គោះបន្ទាន់ ឱ្យ​មកយកជនរងគ្រោះដែរ​ ។ ប៉ុន្តែជាអកុសល ពេលក្រុមគ្រូពេទ្យមកដល់ បានប្រាប់ថា ជនរងគ្រោះបានស្លា.ប់បាត់ទៅ​ហើយ ។

ហេតុការណ៍ខាងលើ​នេះបានកើតឡើងកាលពីវេលាម៉ោង​១២​នឹង​៣០នាទីថ្ងៃត្រង់​ថ្ងៃទី២៦ ខែមិថុនាឆ្នាំ២០២៥ ស្ថិតតាមបណ្តោយផ្លូវ ព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះព្រំ សំអាង ភេទប្រុស អាយុ​៥៩ឆ្នាំ ស្នាក់នៅសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

បើតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសវ័យចំណាស់ម្នាក់ជិះម៉ូតូមួយគ្រឿង​ម៉ាក​ Honda click ពណ៌សលាយក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1CB-9169 ធើ្វដំណើរតែម្នាក់ឯងក្នុងទិសដៅត្បូងមកជើង ។ លុះមកដល់កន្លែងកើតហេតុ កំពុងតែជិះម៉ូតូសុខៗ បុរសខាងលើបានដួលម៉ូតូតែម្នាក់ឯង បង្កមានការភ្ញាក់ផ្អើលដល់អ្នកធើ្វដំណើរតាមផ្លូវចុះជួយលើកម៉ូតូនឹងសង្រ្គោះបឋមនឹងបានទាក់ទងទៅរថយន្តសង្រ្គោះបន្ទាប់ដើម្បីមកយកជនរងគ្រោះ ។ ប៉ុន្តែជាអកុសល ពេលក្រុមគ្រូពេទ្យមកដល់ បានប្រាប់ថា ជនរងគ្រោះបានស្លាប់បាត់ហើយ ។ ភ្លាមៗនោះ​ដែរ ក្រុមគ្រូពេទ្យ បានទាក់ទងទៅកាន់សាច់ញាតិ​មកកាន់ទីតាំងកើតហេតុ ដើម្បីមកទទួល​ស.ពផងដែរ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន រួមនឹងសមត្ថកិច្ចជំនាញចក្ខុនឹងកោសល្យវិច័យបានមកដល់ទីតាំងខាងលើភ្លាមៗ ។ ក្រោយត្រួតពិនិត្យលើសាកសពរួច សមត្ថកិច្ចបានប្រគល់សពជូនក្រុមគ្រួសារសាច់ញា្ញតិ្ត ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯវត្តព្រះពុទ្ធមានបុណ្យ៕ ដោយ ៖ រដ្ឋា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ