ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ្វូងសត្វ​ដង្កូវស៊ីបំផ្លាញស្រូវនិងដំឡូងមីអស់ជាង​១០០​​ហិកតា ក្នុងស្រុកចំនួន២ នៅខេត្តកំពង់​ចាម​

3 ខែ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ ក្រោមការយកចិត្តទុកដាក់ពីមន្ត្រីជំនាញបច្ចេកទេស បានចុះពិនិត្យឃើញមាន

ខេត្តកំពង់ចាម ៖ ក្រោមការយកចិត្តទុកដាក់ពីមន្ត្រីជំនាញបច្ចេកទេស បានចុះពិនិត្យឃើញមានដង្កូវហ្វូងស៊ីបំផ្លាញដំណាំស្រូវរបស់បងប្អូនប្រជាកសិករក្នុងស្រុកចំការលើ និងស្រុកកំពង់សៀម។ចំពោះស្រុកក្រុងចំនួន៨ផ្សេងទៀត ក្នុងខេត្តកំពង់ចាម គឺមិនទាន់មានតួលេខពីការខូចខាតផលដំណាំនៅឡើយទេ។

ក្នុងវិធានការទប់ស្កាត់គឺមន្ត្រីបានចុះបាញ់ថ្នាំសម្លា.ប់ដង្កូវហ្វូងទាំងនោះដែលរហូតមកដល់រសៀល។ថ្ងៃទី២៦ ខែមិថុនាឆ្នាំ២០២៤ គឺមានការថយចុះគួរឲ្យកត់សម្គាល់ ហើយមន្ត្រីប្រចាំស្រុកនីមួយៗគឺបានត្រៀមលក្ខណៈសម្បត្តិដើម្បីទប់ស្កាត់មិនឲ្យស៊ីបំផ្លាញផលដំណាំមានទំហំច្រើននោះទេ។

លោកសិម ថាវរៈ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តបានឲ្យដឹងថា: បន្ទាប់ពីបងប្អូនប្រជាកសិកររាយការណ៍មកអាជ្ញាធរមូលដ្ឋានក៏ដូចជាការិយាល័យកសិកម្មស្រុចំការលើនិងកំពង់ សៀម ដោយទទួលបាននូវព័ត៌មាននេះភ្លាម ក្រោមការយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តមអ៊ុន ចាន់ដាអភិបាលខេត្ត បានចាត់ឱ្យក្រុមបច្ចេកទេសដឹកនាំកម្លាំងចុះបាញ់ថ្នាំសម្លាប់ដង្កូវហ្វូងជាបន្ទាន់។ ជាមួយនោះនៅមិនទាន់មានការខូចខាតផលដំណាំរបស់កសិករនៅតាមបណ្ដាស្រុកផ្សេងទៀតនៅឡើយ។

ប្រធានមន្ទីរកសិកម្មខេត្តបានឲ្យដឹងទៀតថា ជាក់ស្ដែងនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ រូបលោកបានដឹកនាំកម្លាំងមន្ត្រីក្រោមឱវាទជាច្រើននាក់ដែលអមដំណើរក្រុមការងារចម្រុះដឹកនាំ ដោយឯកឧត្តមអភិបាលខេត្តនិងឯកឧត្តមអ៊ុង សំអាត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះពិនិត្យដំណាំស្រូវដែលរងផលប៉ះពាល់ដោយសារការបំផ្លាញពីដង្កូវហ្វូងនៅឃុំជយោចំនួន ៤១ ហ.ត និងឃុំតាអុង ចំនួន៤៥ហត ស្រុកចំការលើ និងដំឡូងមីនៅឃុំអូរស្វាយ ស្រុកកំពង់សៀមចំនួន ៥៩ហត។ក្នុងឱកាសនោះ ក្រុមការ ងារមន្ទីរបានណែនាំវិធានការទប់ស្កាត់និងកំចាត់ដង្កូវហ្វូង ព្រមទាំងការបាញ់ថ្នាំបង្ហាញ ដើម្បីឲ្យមានសុវត្ថិភាព។

សូមបញ្ជាក់ថា នៅខេត្តកំពង់ចាម ដំណាំដែលរងផលប៉ះពាល់ដោសារដង្កូវហ្វូង ៖
១- ដំណាំស្រូវចំនួន ១១៨ហត( ឃុំស្ពឺ ឃុំជយោ ឃុំតាអុង) ស្រុកចំការលើ ។​
២- ដំណាំដំឡូងមី ចំនួន៥៩ហត ឃុំអូរស្វាយ ស្រុកកំពង់សៀម។

ដោយសារការយកចិត្តទុកដាក់ថ្នាក់ដឹកនាំខេត្ត ក្រសួង មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះផ្សព្វផ្សាយ ណែនាំ និងចាត់វិធានការកំចាត់ដង្កូវហ្វូងជាបន្តបន្ទាប់។

ប្រធានមន្ទីរកសិកម្មខេត្តបញ្ជាក់ថាតាមរយៈក្រុមបច្ចេកទេសចុះបាញ់ថ្នាំសម្លាប់ដង្កូវហ្វូងនៅស្រុកចំការលើនិងកំពង់សៀមរហូតមកដល់រសៀលថ្ងៃទី២៦មិថុនា ឃើញថាមានការថយចុះគួរឲ្យកត់​សម្គាល់ ជាមួយនោះមន្ត្រីជំនាញក៏បានពន្យល់បង្រៀនដល់កសិករឱ្យបានចេះដឹងពីរបៀបទប់ស្កាត់ដង្កូវហ្វូងទាំងនោះផងដែរ។ សូមបញ្ជាក់ថាដង្កូវវងទាំងនេះបានកើតឡើងដោយសារកត្តាអាកាសធាតុក្តៅហើយហប់។

យោងតាមការណែនាំរបស់ឯកឧត្តមអភិបាលខេត្តក៏ដូចជារដ្ឋលេខាធិការក្រសួងកសិកម្មគឺឲ្យមន្ត្រីកសិកម្មតាមបណ្ដាស្រុកក្នុងខេត្តកំពង់ចាមបន្តការងារយកចិត្តទុកដាក់ជាមួយបងប្អូនប្រជាកសិករធ្វើយ៉ាងណាឲ្យមានប្រសិទ្ធភាពក្នុងការសម្លាប់ដង្កូវហ្វូងទាំងនោះជៀសការរីករាលដាល ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ