ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះផ្ទះ១ខ្នងក្រោយវិទ្យាល័យជាស៊ីម សាមគ្គី ពន្លត់​រួច ប្រទះឃើញម្ចាស់ផ្ទះត្រូវភ្លើងឆេះស្លា.ប់

3 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ផ្ទះមួយខ្នងធ្វើអំពីឈើលើ ថ្មក្រោម ស្ថិតនៅ​ក្រោយវិទ្យាល័យជាស៊ីម សាមគ្គី ក្នុង

រាជធានីភ្នំពេញ ៖ ផ្ទះមួយខ្នងធ្វើអំពីឈើលើ ថ្មក្រោម ស្ថិតនៅ​ក្រោយវិទ្យាល័យជាស៊ីម សាមគ្គី ក្នុង សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ​រាជធានីភ្នំពេញ ត្រូវបានអគ្គីភ័យ​ឆាបឆេះយ៉ាងសន្ធោសន្ធៅ បណ្តាលអោយរងការខូចខាតអស់​ទាំងស្រុង និងបណ្តាលអោយបុរសជាម្ចាស់​ផ្ទះ​​ម្នាក់ ស្លា.ប់យ៉ាងអាណោចអាធ័ម។

ហេតុការណ៍គ្រោះអគ្គិភ័យខាងលើ​នេះបង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងជាង៣រសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ ២០២៤ ហើយរថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿងបានចុះ​ទៅអន្តរាគមន៍បាញ់ពន្លត់ ។

ជនរងគ្រោះដែលបានស្លាប់ក្នុងគ្រោះអគ្គិភ័យនេះឈ្មោះ សំ សារិន ភេទប្រុស អាយុ​៥៦ឆ្នាំ ជាម្ចាស់ផ្ទះ ។

តាមប្រភព​ព័ត៌មាន​បាន​ឱ្យ​ដឹងថា នៅមុនពេលកើតហេតុ គេឃើញភ្លើងបានឆាបឆេះយ៉ាង​សន្ធោសន្ធៅ​ចេញពីផ្ទះ​ជាន់ទី១ ហើយ​បានឆេះរាលដាលយ៉ាងឆាប់​រហ័ស ។ ភ្លាមៗនោះ​ រថយន្តពន្លត់អគ្គីភ័យ ជាច្រើនគ្រឿងបានចុះ​ទៅអន្តរាគមន៍បាញ់ទឹក​ពន្លត់ ហើយភ្លើងបានរលត់ទៅវិញ ។ លុះក្រោយមក ក៍មានការភ្ញាក់ផ្អើលប្រទះឃើញបុរសម្នាក់ដែលជាម្ចាស់ផ្ទះ ត្រូវ​ភ្លើងឆេះស្លា.ប់។

តាមប្រភពពី​ក្រុមគ្រួសារស.ពជនរងគ្រោះ​បានអោយដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះ ព្រមទាំងកូនចៅបាននៅខាងក្រោមផ្ទះ ក្រោយមកជនរងគ្រោះក៍បានឡើងទៅលើផ្ទះ ស្រាប់តែ ភ្លើងបានឆាបឆេះ បណ្តាលអោយជាប់ជនរងគ្រោះឆេះស្លា.ប់។

តាម​ប្រភព​ព័ត៌មានខ្លះមានការសង្ស័យថា ជនរងគ្រោះ​បានដុ.តខ្លួន​ឯងនៅក្នុងផ្ទះ ហើយ​បណ្តាលអោយឆេះរាលដាល់ដល់លំនៅឋានតែម្តង ។ ទោះបីជាយ៉ាងណា សមត្ថកិច្ចកំពុងតែស្រាវជ្រាវ និងហៅកូនចៅម្ចាស់ផ្ទះ​ទៅសាកសួរ។

តាមប្រភព​ព័ត៌មាន​បាន​អោយដឹងថា កន្លងមក ជនរងគ្រោះ ធ្លាប់មានជំងឺ​ប្រចាំកាយ​ផងដែរ។

តាមប្រភព​ពី​នគរបាល​បាន​ឱ្យ​ដឹងថា នៅក្នុងហេតុការណ៍នេះ រថយន្ត​ពន្លត់អគ្កីភ័យ​ចំនួន​១៨​គ្រឿងបានទៅអន្តរាគមន៍បាញ់ពន្លត់ ហើយ​ភ្លើង​បានរលត់ទៅវិញ ។

ទាក់ទិនមូលហេតុពិតនៃការកើតមានអគ្គីភ័យនេះ គេពុំទាន់ដឹងពីមូលហេតុអ្វីនៅ​ឡើយទេ ខណៈសមត្ថកិច្ច​កំពុងតែធ្វើការ​ស្រាវជ្រាវ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ