លទ្ធផលបឋម នៃការបោះឆ្នោតក្រុមប្រឹក្សា នៅខេត្តព្រះសីហនុ គណបក្សប្រជាជន ទទួលបាន១៧១សំឡេង កើន១០សំឡេង
ខេត្តព្រះសីហនុ ៖ លទ្ធផលបឋម នៃការ បោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សា ខេត្ត ក្រុមប្រឹក្សា ក្រុង…
ខេត្តព្រះសីហនុ ៖ លទ្ធផលបឋម នៃការ បោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សា ខេត្ត ក្រុមប្រឹក្សា ក្រុង…
ខេត្តព្រះសីហនុ ៖ លទ្ធផលបឋម នៃការ បោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សា ខេត្ត ក្រុមប្រឹក្សា ក្រុង និងក្រុមប្រឹក្សា ស្រុក នៅខេត្តព្រះសីហនុ បានបង្ហាញថា គណបក្សប្រជាជនកម្ពុជា ទទួលបាន១៧១សំឡេង កើនឡើង១០សំឡេង។ នេះបើតាមរបាយការណ៍របស់លោក គួច ចំរើន អភិបាល ខេត្តព្រះសីហនុ ។
របាយការណ៍ដដែលបានបញ្ជាក់ថា ដំណើរការបោះឆ្នោតជ្រើសរើស ក្រុម ប្រឹក្សា ខេត្ត ក្រុមប្រឹក្សា ក្រុង និងក្រុមប្រឹក្សា ស្រុក នៅខេត្តព្រះសីហនុ នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤នេះ ត្រូវបានបិទបញ្ចប់ដោយរលូន ។
លទ្ធផលបោះឆ្នោត ជ្រើសរើស ក្រុម ប្រឹក្សាខេត្ត ក្រុមប្រឹក្សា ក្រុង និងក្រុមប្រឹក្សា ស្រុកនៅខេត្តព្រះសីហនុ ដូចខាងក្រោម ៖
-ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត មានអង្គបោះឆ្នោតសរុបចំនួន១៧៧នាក់ អាសនៈ ចំនួន ១៩ ក្នុងនោះអង្គបោះឆ្នោតគណបក្សប្រជាជន ១៦១នាក់ អាសនៈ ១៨/១៩, អង្គបោះឆ្នោតគណបក្ស ភ្លើងទៀន ១៦នាក់ អាសនៈ ១/១៩។ ជាលទ្ធផល គណបក្ស ប្រជាជនទទួលបាន ១៧១សំឡេង (កើន១០សំឡេង ) អាសនៈ ១៩/១៩, គណបក្ស ឆន្ទៈ ខ្មែរ ទទួលបាន ៦សំឡេង អាសនៈ ០/១៩។
-ការបោះឆ្នោតជ្រើសរើសក្រុម ប្រឹក្សា ក្រុង ស្រុក ១-ក្រុង ព្រះសីហនុ មានអង្គបោះឆ្នោតសរុបចំនួន៤២នាក់ អាសនៈ ចំនួន ១៩៖ អង្គបោះឆ្នោតគណបក្ស ប្រជាជន ៣៦នាក់ អាសនៈ១៧/១៩ អង្គបោះឆ្នោតគណបក្ស ភ្លើងទៀន ៦នាក់ អាសនៈ ២/១៩។ លទ្ធផល គណបក្ស ប្រជាជន ទទួលបាន ៤០សំឡេង អាសនៈ ១៩/១៩ គណបក្ស ឆន្ទៈ ខ្មែរទទួលបាន ២សំឡេង អាសនៈ ០/១៩។
២-ស្រុក ព្រៃនប់ មានអង្គបោះឆ្នោតសរុបចំនួន៨៣នាក់ អាសនៈ ចំនួន ១៩ ៖ អង្គបោះឆ្នោតគណបក្ស ប្រជាជន ៧៦នាក់ អាសនៈ ១៨/១៩, អង្គបោះឆ្នោតគណបក្ស ភ្លើងទៀន ៧នាក់ អាសនៈ ១/១៩។ ជាលទ្ធផល គណបក្ស ប្រជាជន ទទួលបាន ៧៩សំឡេង អាសនៈ ១៩/១៩ គណបក្ស កម្លាំងជាតិទទួលបាន ៣សំឡេង អាសនៈ ០/១៩ និងមិនបានការ ១ សំឡេង ។
៣-ស្រុក ស្ទឹងហាវ មានអង្គបោះឆ្នោតសរុបចំនួន២២នាក់ អាសនៈ ចំនួន ១១៖ អង្គបោះឆ្នោតគណបក្ស ប្រជាជន ២១នាក់ អាសនៈ១១/១១ អង្គបោះឆ្នោតគណបក្ស ភ្លើងទៀន ១នាក់ អាសនៈ ០/១១។ ជាលទ្ធផល គណបក្ស ប្រជាជនទទួលបាន ២២សំឡេង អាសនៈ ១១/១១។
៤-ស្រុក កំពង់សិលា មានអង្គបោះឆ្នោតសរុបចំនួន២០នាក់ អាសនៈ ចំនួន ១១៖ អង្គបោះឆ្នោតគណបក្ស ប្រជាជន ១៨នាក់ អាសនៈ១០/១១ អង្គបោះឆ្នោតគណបក្ស ភ្លើងទៀន ២នាក់ អាសនៈ ១/១១។ ជាលទ្ធផល គណបក្ស ប្រជាជន ទទួលបាន ២០សំឡេង អាសនៈ ១១/១១។
៥-ក្រុងកោះរ៉ុង មានអង្គបោះឆ្នោតសរុបចំនួន១០នាក់ អាសនៈ ចំនួន ១១៖ អង្គបោះឆ្នោតគណបក្ស ប្រជាជន ១០នាក់ អាសនៈ ១១/១១។ ជាលទ្ធផល គណបក្ស ប្រជាជន ទទួលបាន ១០សំឡេង អាសនៈ ១១/១១ ៕
ចែករំលែកព័តមាននេះ