ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​នឹង​ប្រែក្លាយ​កំពង់​ផែ​ក្រុងព្រះសីហនុ​ឱ្យ​ក្លាយជា​កំពង់​ផែ​តំបន់

3 អាទិត្យ មុន

រាជធានី​ភ្នំពេញ ៖ កម្ពុជា​កំពុង​តែ​ជំរុញ​ធ្វើ​យ៉ាងណា​ប្រែក្លាយ​កំពង់​ផែ​ក្រុងព្រះសីហនុ​ឱ្យ​ក្លាយទៅជា​កំពង់​ផែ​តំបន់ និង​មជ្ឈមណ្ឌល​ឡូ​ជី​ស្ទីក ឬ​ភស្តុ​ភា​កម្ម នៅ​ឆ្នាំ ២០៥០ ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់ លោក…

រាជធានី​ភ្នំពេញ ៖ កម្ពុជា​កំពុង​តែ​ជំរុញ​ធ្វើ​យ៉ាងណា​ប្រែក្លាយ​កំពង់​ផែ​ក្រុងព្រះសីហនុ​ឱ្យ​ក្លាយទៅជា​កំពង់​ផែ​តំបន់ និង​មជ្ឈមណ្ឌល​ឡូ​ជី​ស្ទីក ឬ​ភស្តុ​ភា​កម្ម នៅ​ឆ្នាំ ២០៥០ ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់ លោក ស៊ុន ចាន់​ថុ​ល ឧបនាយករដ្ឋមន្ត្រី និង​ជា​អនុប្រធាន​ទី ១ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ។

លោក​ឧបនាយករដ្ឋមន្ត្រី​បាន​លើក​ឡើង​នូវ​ផែនការ​នេះ​ប្រាប់ លោក សៃ​តូ តេ​ស៊ូ​អូ (Saito TETSUO) រដ្ឋមន្ត្រីក្រសួង​ដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹក​ជញ្ជូន និង​ទេសចរណ៍​ជប៉ុន នៅ​ព្រឹក​ថ្ងៃ ទី ២៣ ខែឧសភា ឆ្នាំ ២០២៤ ក្នុង​ឱកាស​ចូលរួម​ក្នុង​សន្និសីទ​អន្តរជាតិ​លើក​ទី ២៩ ស្ដី​ពី «​អនាគត​របស់​អាស៊ី​» ។

លោក ស៊ុន ចាន់​ថុ​ល បាន​ថ្លែងអំណរគុណ​ទៅ​កាន់​មិត្ត​ជប៉ុន​ដែល​តែងតែ​ចូលរួម​យ៉ាង សកម្ម ក្នុង​ការ​កសាង​សង្គម​សេដ្ឋកិច្ច​កម្ពុជា និង​ការ​ចូលរួម​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ក្នុង ប្រទេស​កម្ពុជា ។ ជាក់ស្តែង​នៅ​ដើម​អាណត្តិ​ទី ៧ នេះ​ផង​ដែរ រាជរដ្ឋាភិបាល​បាន​ធ្វើការ​សម្ពោធ និង​បើក​ការដ្ឋាន​ដែល​ជា​ជំនួយ​របស់​មិត្ត​ជប៉ុន​ជា​បន្តបន្ទាប់​រួម​មាន ផ្លូវជាតិ​លេខ ៥ ប្រព័ន្ធ​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​ជើងឯក និង​គម្រោង​បើក​ការដ្ឋាន​លើកកម្ពស់​កំពង់​ផែ​ក្រុងព្រះសីហនុ ដំណាក់កាល​ទី ២ ជំហាន​ទី ១ ។

ឆ្លៀត​ក្នុង​ឱកាស​នោះ លោក​ឧបនាយករដ្ឋមន្ត្រី​ក៏​បាន​សំណូមពរ​ឱ្យ​ភាគី​ជប៉ុន ជួយ​ព​ន្លឿ​ន​ការ​អនុវត្ត​គម្រោង​លើកកម្ពស់​កំពង់​ផែ​ក្រុងព្រះសីហនុ​ឱ្យ​បាន​ទាន់​ពេលវេលា និង​ជំរុញ គម្រោងការ​សិក្សា​ធ្វើ​ឱ្យ​កំពង់​ផែ​ក្រុងព្រះសីហនុ​ក្លាយជា​កំពង់​ផែ​តំបន់ និង​មជ្ឈមណ្ឌល​ឡូ​ជី​ស្ទីក នៅ​ឆ្នាំ ២០៥០ ដើម្បី​ជំរុញ​សន្ទុះ​កំណើនសេដ្ឋកិច្ច​កម្ពុជា ។

ជា​ការ​ឆ្លើយ​តប លោក​រដ្ឋមន្ត្រី​ជប៉ុន បាន​បង្ហាញ​នូវ​ការ​តាំងចិត្ត​យ៉ាង​មុតមាំ​នឹង​ជំរុញឱ្យ​ភាគី​ពាក់ព័ន្ធ​ព​ន្លឿ​ន​ការ​អនុវត្ត​គម្រោង​លើកកម្ពស់​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ នេះ​ឱ្យ បាន​កាន់តែ​ឆាប់រហ័ស​ដើម្បី​ធានា​បាន​ថា គម្រោងការ​នេះ​នឹង​អាច​បញ្ចប់​តាម​ផែនការ​ដែល​បាន​គ្រោងទុក ។

បន្ថែម​ពី​នេះ លោក​ក៏​បាន​បង្ហាញ​នូវ​ការ​តាំងចិត្ត​ថា នឹង​ស្នើ​ឱ្យ​ភាគី​ពាក់ព័ន្ធ​ពិនិត្យ​លើ​សំណើ គម្រោង​សិក្សា​ផែនការមេ​ធ្វើ​ឱ្យ​កំពង់​ផែ​ក្រុងព្រះសីហនុ ក្លាយជា​កំពង់​ផែ​តំបន់ និង មជ្ឈមណ្ឌល​ឡូ​ជី​ស្ទីក​នៅ​ឆ្នាំ ២០៥០ ឱ្យ​បាន​កាន់តែ​ឆាប់រហ័ស សំដៅ​អាច​ឱ្យ​ការ​សិក្សា គម្រោង​នេះ​អាច​ចាប់ផ្តើម​នា​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ ។

កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ គឺជា​កំពង់​ផែ​សមុទ្រ​ទឹក​ជ្រៅ​ដ៏​សំខាន់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​មាន​ផ្ទៃដី​ប្រតិបត្តិ​ការប្រមាណ ១២៥ ហិ​កតា ។ កំពង់​ផែ​ស្ថិត​នៅ​ឈូង​សមុទ្រ​កំពង់សោម ដែល​ជា​កំពង់​ផែ​ទឹក​ជ្រៅ​តែ​មួយ​គត់​សម្រួល​ដល់​ការ​ដឹក​ជញ្ជូន​តាម​សមុទ្រ​ដែល​ទទួល​បាន​ភាព​អនុគ្រោះ​ពី​ធម្មជាតិ ដូច​ជា​មាន​ជម្រៅ​ទឹក​ជ្រៅ មាន​កោះ​ជា​របាំង​ខ្យល់ និង​រលក​ធំ​ៗ ហើយ​ស្ថិត​នៅ​ចំ​ទីតាំង​ដែល​ពុំ​តម្រូវ​ឱ្យ​មានការ​បូម​ស្តារ​ឃ្ល​ង​នាវា​ជា​ប្រចាំ​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ