ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

United ផ្តួល City ឈ្នះ FA Cup ធ្វើឱ្យ Chelsea និង Newcastle ខកចិត្តយ៉ាងខ្លាំង

3 អាទិត្យ មុន

ចក្រភពអង់គ្លេស ៖ ក្រុមបិសាចក្រហម Manchester United បានបញ្ចប់រដូវកាលនេះ ជាមួយការឈ្នះ

ចក្រភពអង់គ្លេស ៖ ក្រុមបិសាចក្រហម Manchester United បានបញ្ចប់រដូវកាលនេះ ជាមួយការឈ្នះពានរង្វាន់ FA Cup រដូវកាល ២០២៣-២៤ ក្រោយយកឈ្នះក្រុមមេឃខៀវ Manchester City នៅវគ្គផ្តាច់ព្រ័ត្រ កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅ។

ជំនួប Manchester Derby ដែលធ្វើឡើងនៅកីឡដ្ឋានជាតិ Wembley បានបញ្ចប់ដោយក្រុម Man Utd យកឈ្នះលើក្រុម Man City ដែលជាម្ចាស់ជើងឯកក្របខណ្ឌ English Premier League រដូវកាលនេះ លទ្ធផល ២-១។ ជ័យជម្នះដែលសម្រេចបានដោយកីឡាករវ័យ១៩ឆ្នាំទាំងពីររូប Alejandro Garnacho និង Kobbie Mainoo ជួយក្រុមរបស់លោក Erik ten Hag ឈ្នះជើងឯក FA Cup រដូវកាលនេះ និងជាលើកទី ១៣ តាមក្រោយក្រុមកាំភ្លើងធំ Arsenal ដែលកំពុងកាន់កំណត់ត្រាឈ្នះច្រើនបំផុតក្នុងប្រវត្តិសាស្ត្រ ពោលគឺចំនួន១៤ដង។

អ្វីដែលកាន់តែពិសេសលើសពីនេះទៀត តាមរយៈការឈ្នះជើងឯកនេះ Man Utd ដែលបញ្ចប់នៅចំណាត់ថ្នាក់លេខ ៨ នៅក្របខណ្ឌ Premier League រដូវកាលនេះ គា្មនកៅអីលេងពានរង្វាន់ទ្វីបអឺរ៉ុបនោះ បានកៅអីស្វ័យប្រវត្តិលេងពានរង្វាន់ UEFA Europa League រដូវកាលក្រោយ។ ចំណែក ក្រុមតោខៀវ Chelsea ដែលបញ្ចប់នៅចំណាត់ថ្នាក់លេខ ៦ ដែលបានកៅអីលេងពាន Europa League នោះ បានត្រឹមតែខកចិត្តប៉ុណ្ណោះ ដោយត្រូវធ្លាក់ទៅលេងពាន UEFA Conference League ជំនួសវិញ។

ស្របពេល ក្រុមសារិកាព្រៃ Newcastle United ដែលបញ្ចប់នៅចំណាត់ថ្នាក់លេខ ៧ ដែលបានកៅអីលេងពាន Conference League ខកចិត្តជាទីបំផុត ដោយអស់ឱកាសលេងនៅពានរង្វាន់អឺរ៉ុប រដូវកាលក្រោយ។ ដូច្នេះរដូវកាលក្រោយ អង់គ្លេសមានរហូតដល់ ៧ ក្រុម ដែលនឹងឡើងទៅអុកឡុកពានរង្វាន់ទ្វីបអឺរ៉ុប។

-Champions League ៖ Man City, Arsenal, Liverpool និង Aston Villa
-Europa League ៖ Tottenham Hotspur និង Man Utd
-Conference League ៖ Chelsea

ដោយឡែក ក្នុងថ្ងៃជាមួយគ្នានេះ នៅប្រទេសអាល្លឺម៉ង់ឯណោះវិញ ក្រុម Bayer Leverkusen ដែលជាម្ចាស់ជើងឯកលីគកំពូលអាល្លឺម៉ង់ Bundesliga រដូវកាលនេះ បានយកឈ្នះលើក្រុម Kaiserslautern នៅលីគលំដាប់ទី ២ (2. Bundesliga) សម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ លទ្ធផល ១-០ ដើម្បីឈ្នះពានរង្វាន់ DFB-Pokal ឬ German Cup។ ស្របពេលដែល នៅប្រទេសបារាំង ក្រុមអ្នកមានបារាំង Paris Saint-Germain ដែលម្ចាស់ជើងឯកលីគកំពូលបារាំង Ligue 1 រដូវកាលនេះ ក៏បានយកឈ្នះលើក្រុម Lyon នៅវគ្គផ្តាច់ព្រ័ត្រ លទ្ធផល ២-១ ដើម្បីឈ្នះពានរង្វាន់ Coupe de France ឬ France Cup៕ (រូបភាព ៖ Manchester United និង FA Cup)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ