ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរ​ឆ​.​ក់​ខ្សែ​.​កបាន​ហើយ​ តែភ្លាត់ស្នៀត​ដួល​ម៉ូតូ​ត្រូវ​អ្នកស្រុក​នាំ​គ្នា​ចាប់

3 អាទិត្យ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ចាត់​ទុក​ថា ជា​ថ្ងៃ​អស់លក្ខណ៍​ដែល​ក្រុម​ចោរឆក់​ចំនួន​២​នាក់​ចេញ​ឆក់​ខ្សែ​.​ក​គេ​បាន​ហើយ បែរជា​ដួល​ម៉ូតូ ហើយ​ត្រូវ​ប្រជាពលរដ្ឋ​នាំ​គ្នា​ចាប់​ក្របួច​ជាប់​ប្រគល់​ទៅ​អោយ​សមត្ថកិច្ច ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​១៥​នាទី​ថ្ងៃ​ទី​២២ ឧសភា ស្ថិត​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១១…


ខេត្តព្រៃវែង ៖ ចាត់​ទុក​ថា ជា​ថ្ងៃ​អស់លក្ខណ៍​ដែល​ក្រុម​ចោរឆក់​ចំនួន​២​នាក់​ចេញ​ឆក់​ខ្សែ​.​ក​គេ​បាន​ហើយ បែរជា​ដួល​ម៉ូតូ ហើយ​ត្រូវ​ប្រជាពលរដ្ឋ​នាំ​គ្នា​ចាប់​ក្របួច​ជាប់​ប្រគល់​ទៅ​អោយ​សមត្ថកិច្ច ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​១៥​នាទី​ថ្ងៃ​ទី​២២ ឧសភា ស្ថិត​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១១ ត្រង់​ចំណុច​ភូមិ​បារាយណ៍​លិច សង្កាត់​បារាយ ក្រុង​ព្រៃវែង ខេត្តព្រៃ
វែង។

ក្រុម​ចោរឆក់​ទាំង​២​នាក់ ទី​១-​ឈ្មោះ វីត កក្កដា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ និង​ទី​២-​ឈ្មោះ ជា វិ​ដេ​ត ភេទ​ប្រុស អាយុ​១៨​ឆ្នាំ អ្នក​ទាំង​ពីរ​មាន​ទីលំនៅ​ភូមិ​ក្រោលគោ ឃុំ​ក្រោលគោ ស្រុក​ស្វាយ​ជ្រុំ ខេត្តស្វាយរៀង ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ឌ្រី​ម​សង់​សេ​១២៥ ពណ៌​ខ្មៅ អត់​ស្លាក​លេខ ស៊េរី​ឆ្នាំ​២០២២ ។ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ​នូវ មិ​នា ភេទ​ស្រី អាយុ​៣៣​ឆ្នាំ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​ព្រៃខ្លា ឃុំ​ព្រៃ​កណ្ដៀង ស្រុក​ពាម​រក៍ ខេត្តព្រៃវែង ។​

សមត្ថកិច្ច​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​កំពុង​ជិះ​ម៉ូតូ​ម្នាក់ឯង​សុខ​ៗ ស្រាប់តែ​ជនសង្ស័យ​ជិះ​ម៉ូតូ​មក​ពីក្រោយ ហើយ​ធ្វើ​សកម្មភាព​ឆក់​យក​ខ្សែ​ក​ពី​ក​ជន​រង​គ្រោះ តែ​ពេល​ឆក់​នោះ​ម៉ូតូ​ចោរ​បាន​ដួល ហើយ​ជន​រង​គ្រោះ​បាន​ស្រែក​ចោរ​ៗ ទើប​ផ្អើល​ដល់​អ្នកស្រុក​ដែល​នៅ​ក្បែ​នោះ នាំ​គ្នា​ចេញ​មក​មើល ហើយ​ក៏​ព្រួត​គ្នា​ក្របួច​ចាប់ចោរ​ទាំង​២​នាក់​បាន​ភ្លាម​ៗ រួច​ក៏​យក​ចោរ​ប្រគល់​ទៅ​អោយ​នគរបាល​ប៉ូ​ស្ត៍​ភ្លាម​ៗ​តែ​ម្តង ។

បច្ចុប្បន្ន វត្ថុ​តាង​និង​ជនសង្ស័យ​ត្រូវ​បាន​ឃាត់ខ្លួន នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ព្រៃវែង ដើម្បី​កសាង​សំណុំរឿង​ទៅ​តាម​នីតិវិធី ។

អត្ថបទសរសេរ ដោយ