ខេត្តកំពង់ស្ពឺ ៖ អគាររោងចក្រមួយត្រូវបានអគ្គិភ័យឆាបឆេះ បង្កឱ្យបានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចជួយបាញ់ពន្លត់ ខណៈដែលឆ្លងចរន្តភ្លើងទាំងយប់ ។ ហេតុការណ៍ឆេះអគាររោងចក្រនេះ បានកើតឡើងកាលពីវេលាម៉ោង១១និង២៥នាទីយប់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ ស្ថិតនៅក្នុងភូមិកែវឧត្តម ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

នគរបាលខេត្តកំពង់ស្ពឺបានឱ្យដឹងថា មានករណីអគ្គិភ័យភើងឆេះអគារោងចក្រ១ខ្នង ដែលមានទំហំ៦៨ម៉ែត្រ គុណនិង៩៦ម៉ែត្រ ធ្វើពីថ្ម ដំបូលប្រក់ស័ង្កសី (អាគាឡៅតឿមានផ្ទុកក្រណាត់) របស់ក្រុមហ៊ុន ដាលី ហ្គានម៉ិន អិនធើណេសសិនណល ខេមបូឌាលីមីតធីត មានទីតាំងស្ថិតនៅភូមិកែវឧត្តម ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

នគរបាលបានបន្តថា ករណីឆេះអាគារោងចក្រនេះបណ្តាលឱ្យមានការខូចខាតឆេះអគា១ខ្នង (ផលិតខោលីអូ ម៉ាស៊ីនដេ ក្រណាត់ និងសម្ភារក្នុងរោងចក្រទាំងស្រុង ពុំមានអ្នករងរបួសទេ)។
នគរបាលបានបន្តទៀតថា ក្នុងកិច្ចអន្តរាគមន៍លើករណីនេះ សមត្ថកិច្ចបានប្រើប្រាស់រថយន្ដពន្លត់អគ្គឺភ័យចំនួន៧គ្រឿងរថយន្ដស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ១គ្រឿង .សំរោងទង១គ្រឿង .ច្បារមន១គ្រឿង .សាមគ្គីមុនីជ័យ១គ្រឿង .គងពិសី១គ្រឿង .ក្រុងឧដុង្គម៉ែជ័យ១គ្រឿង .បសេដ្ឋ១គ្រឿង ។

ស្ថានភាពភ្លើងបានថមថយបន្តិចហើយ ប៉ុន្តែមិនទាន់រលត់ទាំងស្រុងនោះទេ ទាល់តែមានអេស្កាវ៉ាទ័រមកជួយកាយក្រណាត់ទើបអាចបាញ់រលត់ ករណីនេះមិនរាលដល់អាគាផ្សេងទៀតទេ។បើតាមការសន្និដ្ឋានអាចបាញ់ពន្លត់បានប្រហែលម៉ោង១១ទៅម៉ោង១២ថ្ងៃត្រង់ថ្ងៃ២២ ខែឧសភា ឆ្នាំ២០២៤នេះទើបរលត់ទាំងស្រុង ។

នគរបាលខេត្តកំពង់ស្ពឺបានបញ្ជាក់ថា ករណីបណ្តាលឱ្យឆេះរោងចក្រនេះមូលហេតុ គឺឆ្លងចរន្តអគ្គិសនីក្នុងរោងចក្រតែម្តង។


ចែករំលែកព័តមាននេះ