ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​បៃដឹន​បញ្ចេញ​សាំង​១​លាន​បារ៉ែល​ដើម្បី​ទប់​ស្កាត់​មិន​ឱ្យ​ឡើង​ថ្លៃ

3 អាទិត្យ មុន

ទី​ក្រុង​វ៉ាស៊ីនតោន៖ ​លោក​បៃដឹន​ចាប់​ផ្ដើម​បញ្ចេញ​សាំង​១​លាន​បារ៉ែល​ពី​ក្នុង​ឃ្លាំង​​ដើម្បី​ត្រៀម​​​ទប់​ទល់​មិន​ឱ្យ​សាំង​ឡើង​ថ្លៃ​​ទៅ​រួច​នៅ​រដូវ​ក្ដៅ​ឆ្នាំ​នេះ​។ ស្ថានីយ​ប្រេង​ឥន្ធនៈ​ដែល​ទទួល​បាន​សាំង​ពី​កន្លែង​ស្តុក​ទុក​នៅ​រដ្ឋ​ញូជើស៊ី និង​រដ្ឋ​មេន (New Jersey & Maine) នឹង​ទទួល​បាន​មួយ​លើក​​ៗ​ចំនួន​មួយ​​សែន​បារ៉ែល​។ វិធី​នេះ​អាច​ជួយ​ទប់​ស្កាត់​ការ​ហក់​ឡើង​ថ្លៃ​នៃ​សាំង​មុន​ថ្ងៃ​ឈប់​សម្រាក​ទិវា​ឯក​រាជ្យ​ជាតិ​ថ្ងៃ​​​ទី​៤…

ទី​ក្រុង​វ៉ាស៊ីនតោន៖ ​លោក​បៃដឹន​ចាប់​ផ្ដើម​បញ្ចេញ​សាំង​១​លាន​បារ៉ែល​ពី​ក្នុង​ឃ្លាំង​​ដើម្បី​ត្រៀម​​​ទប់​ទល់​មិន​ឱ្យ​សាំង​ឡើង​ថ្លៃ​​ទៅ​រួច​នៅ​រដូវ​ក្ដៅ​ឆ្នាំ​នេះ​។ ស្ថានីយ​ប្រេង​ឥន្ធនៈ​ដែល​ទទួល​បាន​សាំង​ពី​កន្លែង​ស្តុក​ទុក​នៅ​រដ្ឋ​ញូជើស៊ី និង​រដ្ឋ​មេន (New Jersey & Maine) នឹង​ទទួល​បាន​មួយ​លើក​​ៗ​ចំនួន​មួយ​​សែន​បារ៉ែល​។ វិធី​នេះ​អាច​ជួយ​ទប់​ស្កាត់​ការ​ហក់​ឡើង​ថ្លៃ​នៃ​សាំង​មុន​ថ្ងៃ​ឈប់​សម្រាក​ទិវា​ឯក​រាជ្យ​ជាតិ​ថ្ងៃ​​​ទី​៤ ខែ​កក្កដា​ខាង​មុខ​នេះ​។ នេះ​បើ​យោង​តាម​ការ​ប្រកាស​របស់​ក្រសួង​ថាម​ពល​។

​កាល​ពី​ថ្ងៃ​អង្គារ​ សាំង​មួយ​ហ្កាឡុង (gallon) ​ដែល​មាន​ចំណុះ​៣,៧៨​លីត្រ​​លក់​ចេញ​តម្លៃ​៣,៦​ដុល្លារ​នៅ​ទូទាំង​ប្រទេស​​អាមេរិក​​។ មាន​ន័យ​ថា​ឡើង​ថ្លៃ​៦​សេន​ក្នុង​មួយ​ហ្កាឡុង​បើ​ប្រៀប​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​២០២៣​។ ការ​បញ្ចេញ​សាំង​សម្រាប់​ដាក់​លក់​ជា​វិធី​មួយ​នៅក្នុង​​ចំណោម​វិធី​​មួយ​​ចំនួន​ទៀត​ដែល​ប្រធានា​ធិបតី​អាមេរិក​អាច​​ធ្វើ​បាន​ដោយ​មិន​បាច់​ឆ្លង​កាត់​ការ​អនុញ្ញាត​ពី​ស្ថាប័ន​ណា​ទេ​​។

​ចំណាត់​ការ​នេះក៏អាច​ជួយ​បង្កើន​ប្រជា​ប្រិយ​ភាព​ផ្នែក​នយោ​បាយ​ផង​ដែរ​នៅ​ពេល​​រដូវ​​បោះ​ឆ្នោត​​ជិត​ចូល​មក​ដល់​។ ​លោក​បៃដឹន​​ធ្លាប់​បញ្ចេញ​សាំង​នៅ​ក្នុង​ស្តុក​យក​មក​ប្រើ​អស់​យ៉ាង​សន្ធឹក​​កាល​ពី​ឆ្នាំ​២០២២​នៅ​ពេល​សង្គ្រាម​អ៊ុយ​ក្រែន​ផ្ទុះ​ឡើងភ្លាម​ៗ​។ កាល​នោះ ​​គាត់​បញ្ចេញ​សាំង​ប្រើ​ច្រើន​ពេក​ធ្វើ​ឱ្យ​សាំង​បម្រុង​នៅ​សល់​តិច​​បំផុតមិន​ធ្លាប់​មាន​​ចាប់​តាំង​ពី​ទស​វត្ស​ទី​៨០​។ វិធាន​ការ​របស់​ប្រធានា​ធិបតី​នៅ​ឆ្នាំ​បោះ​ឆ្នោត​នេះ​ជួយ​ធ្វើ​ឱ្យ​តម្លៃ​សាំង​​ស្ថិរ​ភាព​។

តម្លៃ​នេះ​ធ្លាប់​បាន​ហក់​ឡើង​ខ្ពស់​​​ម្ដងហើយ​នៅ​ពេល​​​សង្គ្រាម​អ៊ុយ​ក្រែន​ទើប​តែ​ផ្ទុះ​ឡើង​​ភ្លាម​ៗ​។ ​ទោះ​បី​តម្លៃ​សាំង​នៅ​ថេរ​ក៏​ដោយ ក៏​អ្នក​សាធារណ​រដ្ឋ​និយម​​នៅ​តែ​មិន​ពេញ​ចិត្ត​។ ពួកគេ​ត្អូញ​ត្អែរ​ថា​លោក​បៃដឹន​យក​បញ្ហា​សាំង​មក​កេង​ចំណេញ​ផ្នែក​នយោបាយ​។​ ក្រោយ​មក​ទៀត​ លោក​បៃដឹន​ខិត​ខំ​បូម​ប្រេង​ឆៅ​មក​ចម្រាញ់​ជា​សាំង​ដើម្បី​ដាក់​បំពេញ​នៅ​ក្នុង​ស្តុក​ឡើង​​វិញ​។ គិត​ត្រឹម​ខែ​មេសា ឆ្នាំ​២០២៤​នេះ​​ ប្រទេស​អាមេរិក​មាន​ប្រេង​ឆៅ​បម្រុង​៣៦៤​លាន​បារ៉ែល​។​

ឃើញ​ថា​ចំនួន​នេះ​នៅ​តែ​តិច​ជាង​ប្រេង​បម្រុង​ទុក​កាល​ពី​ពេល​មុន​ផ្ទុះ​សង្គ្រាម​អ៊ុយ​ក្រែន​។ ប៉ុន្តែ​យ៉ាង​ហោច​ណាស់​ចំនួន​ប៉ុណ្ណឹង​ក៏​អាច​ចាត់​ទុក​ថា​គ្រាន់​បើដែរ​​​​ព្រោះ​មាន​បរិមាណ​ច្រើន​ជាង​គេ​នៅ​ក្នុង​ចំណោម​ប្រេង​បម្រុង​នៅ​ប្រទេស​ដទៃ​ទៀត​​ទូទាំង​ពិភព​លោក។ ក្រសួង​ថាម​ពល​កំណត់​ថា​អត្រា​លក់​ចេញ​នេះ​តម្រូវ​ឱ្យ​ប្រេង​ដែល​ដឹក​ជញ្ជូន​​ទៅ​តាម​ស្ថានីយ​យ៉ាង​យូរ​បំផុត​ត្រឹម​ថ្ងៃ​ទី​៣០ ខែ​មិថុនា​។ សូម​ជម្រាប​ថា​សាំង​មួយ​បារ៉ែល​បើ​គិត​តាម​រង្វាស់​រង្វាល់​របស់​ប្រទេស​អាមេរិកមាន​ចំណុះ​១៥៩​លីត្រ​។ ដូច្នេះ ១លាន​បារ៉ែល​ស្មើ​នឹង​១៥៩​លាន​លីត្រ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ