ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាវុធហត្ថ​ខេត្តក្រចេះ ឃាត់​ក្រុម​ឈ្មួញ​ស្រី្ត​ជើង​ខ្លាំង​ប្រចាំ​ខេត្តស្ទឹងត្រែង ល្បី​ខាង​ដឹក​ជញ្ជូន​គ្រឿងសង្ហារិម និង​បទល្មើស​ព្រៃឈើ

3 ខែ មុន

ខេត្តក្រចេះ ៖ ក្រុម​ឈ្មួញ ដែល​ជា​ស្ត្រី​ជើង​ខ្លាំង ប្រចាំ​ខេត្តស្ទឹងត្រែង ពាក់ព័ន្ធ​ក្នុង​បទល្មើស​ព្រៃឈើ និង​គ្រឿងសង្ហារិម ដែល​ដឹក​ជញ្ជូន​ចេញពី​ខេត្តស្ទឹងត្រែង ទៅ​កាន់​ភ្នំពេញ ចែកចាយ​បន្ត​តាម​ដេប៉ូ​នានា…

ខេត្តក្រចេះ ៖ ក្រុម​ឈ្មួញ ដែល​ជា​ស្ត្រី​ជើង​ខ្លាំង ប្រចាំ​ខេត្តស្ទឹងត្រែង ពាក់ព័ន្ធ​ក្នុង​បទល្មើស​ព្រៃឈើ និង​គ្រឿងសង្ហារិម ដែល​ដឹក​ជញ្ជូន​ចេញពី​ខេត្តស្ទឹងត្រែង ទៅ​កាន់​ភ្នំពេញ ចែកចាយ​បន្ត​តាម​ដេប៉ូ​នានា ត្រូវ​អស់លក្ខណ៍ នៅ​វេលា​ម៉ោង​១០​និង​៤០​នាទី​យប់​ថ្ងៃ​ទី​២០ ខែមិថុនា​ឆ្នាំ​២០២៤ ដោយ​កម្លាំង​កងរាជអាវុធហត្ថ ស្នាក់​ការ​៧០៨ ស្ថិត​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ ។

ប្រភព​ព័ត៌មាន ឲ្យ​ដឹង​ថា នា​យប់​ថ្ងៃខែ​ខាងលើ មាន​រថយន្ត​សាំ​យ៉ុ​ង ពណ៌​ស ពាក់​ស្លាក​លេខ 2Y-6246 មាន​អ្នក​រួម​ដំណើរ​ចំនួន ២​នាក់​(​ប្រុស​២​នាក់ ស្រី​១​នាក់​) ក្នុង​ល្បឿន​លឿន ដោយ​មានការ​សង្ស័យ កម្លាំង​កងរាជអាវុធហត្ថ​ស្នាក់​ការ​៧០៨ ស្ថិត​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ តាម​ឃាត់​សួរនាំ តែ​រថយន្ត​ខាងលើ ពុំ​ព្រម​ឈប់ បែរជា​បន្ថែម​ល្បឿន​កាន់តែ​លឿន និង​គៀ​បាក់​កញ្ចក់​រថយន្ត​ខាងឆ្វេង​របស់​សមត្ថកិច្ច​ថែម​ទៀត ។

ក្រោយ​គៀ​ប៉ះ​រថយន្ត​អាវុធហត្ថ ដាច់​ក​ញ្ចា​ក់ ក៏​បន្ត​ឆ្ពោះទៅ​មុខ រហូត​ដល់​សួន​អាពាហ៍ពិពាហ៍ នៃ​រដ្ឋបាល​ព្រៃឈើ​សណ្ដាន់ ស្រុក​ចិត្ត​បូ​រី ដោយ
មានការ​សហការ ពី​រដ្ឋបាល​ព្រៃឈើ​ផង​នោះ ទើប​អាច​ឃាត់​ជាប់ ។

ជាក់ស្តែង​ក្នុង​រថយន្ត មាន​របស់​គួរ​អោយ​សង្ស័យ ជា​កេស ដែល​មាន​គ្រឿង​អេ​ឡិច​ត្រូ​និ​ច និង​បេ​ក្រចៅ​ជា​ច្រើន ដែល​សង្ស័យ​អាច​ជា​កាហ្វេ​គេចពន្ធ ។

មនុស្ស​ប្រុស​ស្រី​៤​នាក់​ខាងលើ មាន​ម្នាក់​ឈ្មោះ ចែ ភ​ណ្ណ័ ជា​ថៅកែ​ស្រី ដ៍​ល្បីល្បាញ ខាង​ដឹក​ជញ្ជូន​គ្រឿងសង្ហារិម លក្ខណៈ​រថយន្ត​ខ្សែ​ជា​ច្រើន​គ្រឿង ក្នុង​មួយ​យប់​មួយ​យប់ ឯ​បុរស​២​នាក់ ម្នាក់​ជា​បើកបរ​រថយន្ត និង​ម្នាក់​ទៀត​អាច​ជា​ម្ចាស់​រថយន្ត ។

ក្រោយ​សកម្មភាព​ដេញ​ឃាត់​ជាប់ កម្លាំង​អាវុធហត្ថ​៧០៨ អូស​ត្រឡប់​ទៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ​វិញ ដើម្បី​ពិនិត្យ​រក​បទល្មើស​ជាក់ ដាក់បន្ទុក​ចាត់ការ​ទៅ​តាម​នីតិវិធី ។

នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែមិថុនា ឆ្នាំ​២០២៤ កម្លាំង​កងរាជអាវុធហត្ថ​ស្នាក់​ការ​៧០៨ បាន​បញ្ជូន​ទៅ​មូលដ្ឋាន​អាវុធ​ហត្ត​ខេត្តក្រចេះ​រូ​ចរាល់​ហើយ រីឯ​នីតិ​វី​ធី​របស់​ជំនាញ បែប​ណា​នោះ នៅ​មិន​ទាន់​ដឹង​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ