ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​នី​សាន់ ណា​វ៉ា​រ៉ា បុក​ក្របី​១​ក្បាល​ដើរ​ឆ្លងផ្លូវ​បាក់ជើង ទទួល​បាន​សំណង​៨០០​ដុល្លារ​ពី​ម្ចាស់​ក្របី

6 ខែ មុន

រាជធានី​ភ្នំពេញ ៖ រថយន្ត​ម៉ាក នី​សាន់ ណា​វ៉ា​រ៉ា (Nissan Navara) ០១​គ្រឿង បាន​បើកបរ​ក្នុង​ល្បឿន​លឿន បុក​ក្របី​ញី…

រាជធានី​ភ្នំពេញ ៖ រថយន្ត​ម៉ាក នី​សាន់ ណា​វ៉ា​រ៉ា (Nissan Navara) ០១​គ្រឿង បាន​បើកបរ​ក្នុង​ល្បឿន​លឿន បុក​ក្របី​ញី ១​ក្បាល ក្នុង​ចំណោម​ក្របី ១​ហ្វូង បណ្តាល​អោយ​បាក់ជើង ហើយ​ម្ចាស់​ក្របី ចេញ​មក​ទទួលខុសត្រូវ ដោះស្រាយ​សំណង​ការ​ខូចខាត​ចំនួន ៨០០​ដុល្លារ ទៅ​អោយ​ម្ចាស់​រថយន្ត ។

ហេតុការណ៍​គ្រោះថ្នាក់​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៤​និង​៤០​នាទី​រសៀល ថ្ងៃ​ទី​២១ ខែឧសភា ឆ្នាំ​២០២៤ នៅ​តាម​បណ្តោយ​ផ្លូវ​ឪ​កាស​ខ្ញុំ ក្នុង​សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។

រថយន្ត​ដែល​បុក​ក្របី ទទួល​បាន​សំណង ម៉ាក Nissan Navara ព​ណ៏​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2BK-8357 បើកបរ​ដោយ​បុរស​ម្នាក់ ។

បើ​តាម​សាក្សី​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត​មួយ​គ្រឿង​ខាងលើ បាន​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ដោយ​ល្បឿន​លឿន​។ ខណៈ​ពេល​មក​ដល់​កន្លែង​កើតហេតុ ក៏​បាន​ជ្រុល​ទៅ​បុក​ក្របី​ញី ១​ក្បាល ក្នុង​ចំណោម ក្របី​មួយ​ហ្វូង បាន​ដើរ​ឆ្លង់កាត់​ផ្លូវ​ក្រោយ​គេ ពេញទំហឹង​បណ្តាល​អោយ​ក្របី​ញី​បាក់ជើង ដើរ​លែង​រួច ហើយ​រថយន្ត​បាន​រង​ការ​ខូ​ខាត​ធ្ងន់ធ្ងរ ។

បន្ទាប់​ពី​កើតហេតុ ម្ចាស់​ក្របី ចេញ​មុខ​មក​សម្របសម្រួល ដោយ​ម្ចាស់​រថយន្ត​ទារ​ថ្លៃ​ខូចខាត ចំនួន ២,០០០​ដុល្លារ ហើយ​ម្ចាស់​ក្របី មាន​លទ្ធភាព​ត្រឹម ៨០០​ដុល្លារ ។ មុន​ដំបូង​ខាង​រថយន្ត ពុំ​ព្រម​ទទួល​នោះ​ទេ តែ​ក្រោយមក សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មក​ដល់ បាន​ជួយ​សម្របសម្រួល ម្ចាស់​រថយន្ត ក៍​យល់ព្រម​ទទួលយក ។

នោះ​ចាត់ទុកជា​សំណាង ដែល​ម្ចាស់​ក្របី ចេញ​មក​ទទួលខុសត្រូវ កន្លង​មក​គ្រោះថ្នាក់​ជា​ច្រើន ដែល​បង្ក​អោយ​សត្វ​គោក្របី ដែល​ម្ចាស់​លែង​ដើរ​ពេញ​ផ្លូវ ហើយ​ម្ចាស់​គេច​បាត់ មិន​ទទួលខុសត្រូវ​ឡើយ ។ ចំណែក​លើក​នេះ បាន​សំណង ៨០០​ដុល្លារ ស្ទើរ​ស្មើ​តម្លៃ​ក្របី​ទាំងមូល ទៅ​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ