ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូនស្រីរបស់មេដឹកនាំកូរ៉េខាងជើង Kim Jong-Un បង្ហាញមុខជាថ្មី ក្រោយបាត់មុខមួយរយៈធំ

2 ខែ មុន

(អន្តរជាតិ)៖ Kim Joo Ae កូនស្រីរបស់មេដឹកនាំកូរ៉េខាងជើង Kim Jong-Un បានបង្ហាញមុខជាសាធារណៈជាលើកដំបូងក្នុងរយៈពេលពីរខែ ហើយជាពិសេសសាធារណជនបានចាប់អារម្មណ៍ទៅលើរូបសម្រស់ និងការតុបតែងខ្លួនរបស់កុមារីរូបនេះ…

(អន្តរជាតិ)៖ Kim Joo Ae កូនស្រីរបស់មេដឹកនាំកូរ៉េខាងជើង Kim Jong-Un បានបង្ហាញមុខជាសាធារណៈជាលើកដំបូងក្នុងរយៈពេលពីរខែ ហើយជាពិសេសសាធារណជនបានចាប់អារម្មណ៍ទៅលើរូបសម្រស់ និងការតុបតែងខ្លួនរបស់កុមារីរូបនេះ ហើយនាងក៏ក្លាយជាប្រធានបទក្តៅនៅក្នុងប្រទេសកូរ៉េខាងត្បូង។

កាលពីថ្ងៃទី១៤ ឧសភា ប្រធានាធិបតីកូរ៉េខាងជើងលោក Kim Jong Un និងកូនស្រីរបស់គាត់ បានចូលរួមក្នុងពិធីសម្ពោធមួយនាភាគខាងជើងនៃទីក្រុងព្យុងយ៉ាង។

យោងតាមទីភ្នាក់ងារសារព័ត៌មានកូរ៉េ Yonhap កូនស្រីរបស់មេដឹកនាំ Kim Jong Un បានបង្ហាញខ្លួនជាសាធារណៈដោយស្លៀកពាក់ឈុតពណ៌ខ្មៅ ដ៏ស្រស់ស្អាតទាន់សម័យបើប្រៀបធៀបទៅនឹងម៉ូដសំលៀកបំពាក់របស់ប្រជាជនកូរ៉េភាគច្រើន។

បន្ថែមពីលើនេះ រូបភាពរបស់លោកប្រធានាធិបតី Kim Jong Una និងកូនស្រីរបស់គាត់កំពុងចុះពីរថយន្តទំនើបក៏ត្រូវបានបង្ហាញដោយទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងជើងផងដែរ៕ ប្រភព៖ https://www.mk.co.kr/en/politics/11016103

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ