លីគកំពូលទាំង៥នៅអឺរ៉ុប រកឃើញជើងឯកអស់ហើយ ខណៈអាល្លឺម៉ង់ពិសេសជាងគេ
បរទេស ៖ ការប្រកួតលីគបាល់ទាត់កំពូលទាំង ៥ នៅទ្វីបអឺរ៉ុប ដែលរួមមាន ៖ លីគកំពូលអង់គ្លេស
បរទេស ៖ ការប្រកួតលីគបាល់ទាត់កំពូលទាំង ៥ នៅទ្វីបអឺរ៉ុប ដែលរួមមាន ៖ លីគកំពូលអង់គ្លេស
បរទេស ៖ ការប្រកួតលីគបាល់ទាត់កំពូលទាំង ៥ នៅទ្វីបអឺរ៉ុប ដែលរួមមាន ៖ លីគកំពូលអង់គ្លេស English Premier League, លីគកំពូលអេស្ប៉ាញ La Liga, លីគកំពូលអាល្លឺម៉ង់ Bundesliga, លីគកំពូលអ៊ីតាលី Serie A និង លីគកំពូលបារាំង Ligue 1 នៅរដូវកាលនេះ សុទ្ធតែរកឃើញម្ចាស់ជើងឯករៀងៗខ្លួន បើជាទោះលីគខ្លះមិនទាន់ចប់រដូវកាលក្តី។ ប៉ុន្តែទោះយ៉ាងណាក៏ដោយ នៅក្នុងចំណោមនោះ លីគកំពូលអាល្លឺម៉ង់ Bundesliga រដូវកាលនេះ គឺពិសេសជាងគេបំផុត។
Bundesliga
ក្រុម Bayer Leverkusen អបអរសាទរ ការឈ្នះជើងឯកពានរង្វាន់ Bundesliga ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ហើយអ្វីដែលកាន់តែពិសេសទៀតនោះ ក្រុមលោក Xabi Alonso ក៏បានបង្កើតប្រវត្តិសាស្ត្រថ្មីនៅលីគកំពូលអាល្លឺម៉ង់ ដោយក្លាយជាក្រុមដំបូងគេបំផុត ដែលបញ្ចប់យុទ្ធនាការ Bundesliga ដោយមិនស្គាល់ចាញ់ ពោលគឺឆ្លងកាត់៣៤ប្រកួត ឈ្នះ២៨ និងស្មើ៦។
យោងតាមប្រភពពីសារព័ត៌មាន ESPN បានបង្ហាញពីអំពីក្រុមនៅលីគកំពូលទាំង ៥ របស់ទ្វីបអឺរ៉ុប ដែលបញ្ចប់រដូវកាលពួកគេ ដោយមិនស្គាល់ចាញ់ ដែលរួមមាន ៖
-AC Milan ក្របខណ្ឌ Serie A រដូវកាល ១៩៩១-៩២
-Arsenal ក្របខណ្ឌ Premier League រដូវកាល ២០០៣-០៤
-Juventus ក្របខណ្ឌ Serie A រដូវកាល ២០១១-១២
-Bayer Leverkusen ក្របខណ្ឌ Bundesliga រដូវកាល ២០២៣-២៤
English Premier League
ក្រុមមេឃខៀវ Manchester City ម្ចាស់ជើងឯកលីគកំពូលអង់គ្លេស ក្រោយប្រជែងឈ្នះពិន្ទុជាមួយនឹងក្រុមកាំភ្លើងធំ Arsenal ក្នុងការប្រកួតសប្តាហ៍ចុងក្រោយ។ Man City ឆ្លងកាត់៣៨ប្រកួត ឈ្នះ ២៨ ស្មើ៧ និងចាញ់៣ មាន៩១ពិន្ទុ ដាច់ត្រឹម២ពិន្ទុប៉ុណ្ណោះពី Arsenal។ អ្វីដែលកាន់តែពិសេស Man City ក្រោមការដឹកនាំរបស់លោក Pep Guardiola បានក្លាយជាក្រុមដំបូងគេបំផុតក្នុងប្រវត្ដិសាស្ត្រ ដែលឈ្នះជើងឯក Premier League ៤រដូវកាលជាប់គ្នា។ Man City ឈ្នះជើងឯកសរុប ១០ ដង ដោយក្នុងនោះ ៨ដង ឈ្នះនៅពេលលីគផ្លាស់ប្តូរឈ្មោះពី First Division មក Premier League ។
La Liga
ក្រុមស្តេចស Real Madrid គឺជាម្ចាស់ជើងឯកលីគកំពូលអេស្ប៉ាញ បើទោះបីជានៅសល់១ប្រកួតទៀត ទើបបញ្ចប់លីគយ៉ាងណាក៏ដោយ។ ក្រុមលោក Carlo Ancelotti ឆ្លងកាត់៣៧ប្រកួតកន្លងមក ឈ្នះ២៩ ស្មើ៧ និងចាញ់១ មាន៩៤ពិន្ទុ ដាច់រហូតដល់១២ពិន្ទុពីក្រុមអ្នកមានបុណ្យ Barcelona ។ Real Madrid ឈ្នះជើងឯកសរុប ៣៦ដង កំពុងឈរជាក្រុមឈ្នះជើងឯកច្រើនជាងគេបំផុត។
Serie A
ក្រុម Inter Milan គឺជាម្ចាស់ជើងឯកលីគកំពូលអ៊ីតាលី បើទោះបីជានៅសល់១ប្រកួតទៀត ទើបបញ្ចប់រដូវកាលនេះយ៉ាងណាក៏ដោយ។ ក្រុមលោក Simone Inzaghi ឆ្លងកាត់៣៧ប្រកួតកន្លងមក ឈ្នះ២៩ ស្មើ៦ និងចាញ់២ មាន៩៣ពិន្ទុ តាមពីក្រោយដោយក្រុម AC Milan ដែលមានត្រឹម ៧៤ពិន្ទុ។ Inter Milan ឈ្នះជើងឯកសរុបចំនួន ២០ដង។
Ligue 1
ក្រុមអ្នកមានបារាំង Paris Saint-Germain គឺជាម្ចាស់ជើងឯកលីគកំពូលបារាំង ក្រោយឆ្លងកាត់៣៤ប្រកួតកន្លងមក ឈ្នះ២២ ស្មើ១០ និងចាញ់២ ដោយចាញ់៩ពិន្ទុពីក្រុម Monaco។ PSG ឈ្នះជើងឯកសរុបចំនួន ១២ដង និងកំពុងឈរជាក្រុមឈ្នះជើងឯកច្រើនជាងគេបំផុត៕ (រូបភាព ៖ Bayer Leverkusen)
ចែករំលែកព័តមាននេះ