ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

EPL ៖ Man City បង្កើតប្រវត្តិសាស្ត្រថ្មី ក្រោយប្រជែងជើងឯកឈ្នះ Arsenal

2 ខែ មុន

ចក្រភពអង់គ្លេស ៖ អបអរ ក្រុមបាល់ទាត់មេឃខៀវ Manchester City ដែលប្រជែងឈ្នះពិន្ទុ

ចក្រភពអង់គ្លេស ៖ អបអរ ក្រុមបាល់ទាត់មេឃខៀវ Manchester City ដែលប្រជែងឈ្នះពិន្ទុជាមួយនឹងក្រុមកាំភ្លើងធំ Arsenal នៅក្នុងការប្រកួតសប្តាហ៍ចុងក្រោយ នៃសប្តាហ៍ទី៣៨ ដើម្បីគ្រងតំណែងជើងឯកពានរង្វាន់លីគកំពូលអង់គ្លេស Premier League រដូវកាល ២០២៣-២៤ កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤។

ជ័យជម្នះរបស់ម្ចាស់ផ្ទះ Man City លើក្រុមញញួរយក្ស West Ham United នៅកីឡដ្ឋាន Etihad ដោយលទ្ធផល ៣-១ បានជួយក្រុមលោក Pep Guardiola បញ្ចប់រដូវកាលនេះ ជាមួយសិ្ថតិឆ្លងកាត់៣៨​ប្រកួត ឈ្នះ២៨ ស្មើ៧ និងចាញ់៣ មាន៩១ពិន្ទុ ដាច់២ពិន្ទុពីក្រុមលេខ ២ Arsenal ដែលឈ្នះ២៨ ស្មើ៥ និងចាញ់៥។ រដូវកាលនេះ គឺជារដូវកាលឌ៏ពិសេសបំផុតរបស់ Man City ដោយពួកគេបានក្លាយជាក្រុមដំបូងបំផុតនៅក្នុងប្រវត្តិសាស្ត្រ ដែលបានឈ្នះពានរង្វាន់ English Premier League ៤រដូវកាលជាប់ៗគ្នា។

ក្រោយបញ្ចប់រដូវកាលនេះ Man City, Arsenal, Liverpool និង Aston Villa ទទួលបានកៅអីលេងពានរង្វាន់ UEFA Champions League រដូវកាលក្រោយ។ ចំណែក Tottenham Hotspur បានកៅអីលេងពានរង្វាន់ UEFA Europa League ខណៈ Chelsea បានកៅអីលេងពានរង្វាន់ UEFA Conference League ប៉ុន្តែករណីពិសេស Chelsea អាចបានកៅអីលេង Europa League ប្រសិនបើក្រុម Man City អាចយកឈ្នះក្រុម Man United វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FA Cup នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ ឆាប់ៗខាងមុខនេះ ហើយក្រុមសារិកាព្រៃ Newcastle United ដែលនៅចំណាត់លេខ ៧បានកៅអីលេងពានរង្វាន់ Conference League។

ដោយឡែក ក្រុម Luton Town, Burnley និង Sheffield United ត្រូវធ្លាក់ទៅលេងនៅក្របខណ្ឌលីគលំដាប់ទី ២ EFL Championship។

កីឡាករអន្តរជាតិន័រវែស Erling Haaland ខ្សែប្រយុទ្ធក្រុម Man City ឈ្នះពានស្បែកជើងមាស ក្រោយស៊ុតបញ្ចូលទីបានច្រើនជាងគេពោល ២២គ្រាប់។ កីឡាករអង់គ្លេស Ollie Watkins ខ្សែប្រយុទ្ធក្រុម Aston Villa ឈ្នះពាន Playmaker ក្រោយបញ្ជូនបាល់ឱ្យមិត្តរួមក្រុមសម្រេចគ្រាប់បញ្ចូលទីច្រើនជាងគេពោល ១៣ដង ខណៈកីឡាករអន្តរជាតិអេស្ប៉ាញ David Raya អ្នកចាំទីក្រុម Arsenal ឈ្នះពានស្រោមដៃមាស ក្រោយការពារសំណាញ់ទីជាប់ចំនួន ១៦ដង៕ (ប្រភព ៖ BBC រូបភាព ៖ Manchester City)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ