ឆ្មា Max Dow ទទួលសញ្ញាបត្របណ្ឌិត ពីសាកលវិទ្យាល័យមួយនៅសហរដ្ឋអាមេរិក
7 ខែ មុន
(អាមេរិក)៖ ឆ្មាអាយុ៥ឆ្នាំមួយក្បាលដែលមានឈ្មោះថា Max ទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយសពីសាកលវិទ្យាល័យ Vermont ក្នុងសហរដ្ឋអាមេរិក សម្រាប់ការជួយដេញចាប់សត្វកណ្តុរ និងផ្តល់ភាពរីករាយ គួរឱ្យស្រលាញ់ ជាឆ្មាល្បីបំផុតសម្រាប់និស្សិតនៅទីនោះ។…
(អាមេរិក)៖ ឆ្មាអាយុ៥ឆ្នាំមួយក្បាលដែលមានឈ្មោះថា Max ទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយសពីសាកលវិទ្យាល័យ Vermont ក្នុងសហរដ្ឋអាមេរិក សម្រាប់ការជួយដេញចាប់សត្វកណ្តុរ និងផ្តល់ភាពរីករាយ គួរឱ្យស្រលាញ់ ជាឆ្មាល្បីបំផុតសម្រាប់និស្សិតនៅទីនោះ។
រដ្ឋបាលសាកលវិទ្យាល័យ Vermont បានសរសេរនៅលើបណ្តាញសង្គមថា ឆ្មានេះមានឈ្មោះពេញថា Max Dow សមាជិកជាទីស្រឡាញ់បំផុតរបស់សាកលវិទ្យាល័យអស់រយៈពេលជាច្រើនឆ្នាំ។
ការប្រកាសអំពីសញ្ញាប័ត្របណ្ឌិតកិត្តិយសរបស់ឆ្មា Max Dow បានបញ្ជាក់យ៉ាងច្បាស់ថា«ដោយមានការយល់ព្រមពីមហាវិទ្យាល័យ និងក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យ Vermont យើងបានសម្រេចចិត្តផ្តល់រង្វាន់ដល់ Max Dow នូវងារជាបណ្ឌិតកិត្តិយស»។
យោងតាមព័ត៌មានចុងក្រោយឆ្មា Max Dow នឹងមិនចូលរួមក្នុងពិធីប្រគល់សញ្ញាបត្របណ្ឌិតរបស់គាត់ទេ។ ដូច្នេះ សាលានឹងប្រគល់វាទៅឲ្យម្ចាស់វា គឺនាង Ashley Dow។
ចែករំលែកព័តមាននេះ