ក្រុមហ៊ុនចិនជាង១០ចង់រកស៊ីនៅកម្ពុជា
- ភ្នំពេញ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឲ្យដឹងនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ ថា គណៈ ប្រតិភូក្រុមហ៊ុនចិនចំនួន១១ មកពីទីក្រុងសៀងហៃ នឹងទូហាងចូវ និងខេត្តចេជាង…
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឲ្យដឹងនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ ថា គណៈ ប្រតិភូក្រុមហ៊ុនចិនចំនួន១១ មកពីទីក្រុងសៀងហៃ នឹងទូហាងចូវ និងខេត្តចេជាង…
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឲ្យដឹងនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ ថា គណៈ ប្រតិភូក្រុមហ៊ុនចិនចំនួន១១ មកពីទីក្រុងសៀងហៃ នឹងទូហាងចូវ និងខេត្តចេជាង បានមកសិក្សាឱកាសវិនិយោគក្នុងវិស័យចំនួន៧នៅកម្ពុជា ។
ប្រភពដដែលបានឲ្យដឹងថា គណប្រតិភូក្រុមហ៊ុនចិននេះ គឺបានដឹកនាំដោយ លោក ជូ ចាងជីន ប្រធានក្រុមហ៊ុន ចេជាង អេសអ៊ីហ្សេត ឯ.ក (KOH KONG ZHEJIANG SEZ CO., LTD.) ហើយបានចូលជួប លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជារួមជាមួយសហការី។
ប្រភពដដែលបានបន្តថា អាជីវកម្មដែលក្រុមហ៊ុនទាំងនេះចាប់អារម្មណ៍គឺរួមមានវិស័យសណ្ឋាគារ ថ្នាំពេទ្យ សម្ភារៈវេចខ្ចប់ ឧស្សាហកម្មគីមី អេប៉ុង ផលិតខ្មៅដៃ និងគ្រឿងសង្ហារិម។
នាឱកាសនោះ លោក ជា វុទ្ធី បានជម្រាបជូនគណៈប្រតិភូពីស្ថានភាពវិនិយោគច្បាប់ និងបទបញ្ញត្តិពាក់ព័ន្ធនឹងវិស័យដែលមានសក្តានុពល ការផ្តល់កិច្ចសម្រួលវិនិយោគ និងបានធ្វើការកត់សម្គាល់ពីកំណើនវិនិយោគចិននៅកម្ពុជា។ លោកបានបន្តទៀតថា បន្ថែមពីនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក៏បានរៀបចំឲ្យមានអ្នកទទួលខុសត្រូវខាងទំនាក់ទំនងនឹងចិន (China Desk) សម្រាប់រង់ចាំផ្តល់ការប្រឹក្សា និងកិច្ចសម្រួលនានាជូន វិនិយោគិនចិនផងដែរ។
តាមរបាយការណ៍មួយរបស់ធនាគារជាតិនៃកម្ពុជាបានឲ្យដឹងថា នៅក្នុងរង្វង់៦ឆ្នាំចុងក្រោយចុងក្រោយពោលគឺពីឆ្នាំ២០១៨ ដល់២០២៣ កម្ពុជាទាក់ទាញវិនិយោគទុនពីបរទេសបាន ប្រមាណជា ៤៨,៤ ពាន់លានដុល្លារ នៅក្នុងនោះវិនិយោគទុនចិនមានទុនប្រមាណជា ៤៥,៦ភាគរយ។
ចែករំលែកព័តមាននេះ