កម្មវិធីទំនាក់ទំនងសង្គម CoolApp របស់ខ្មែរ ដាក់ដំណើរការហើយ ក្រោយចំណាយពេលបង្កើតជាង៣ឆ្នាំ
រាជធានីភ្នំពេញ ៖ យោងតាមបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញពីកម្មវិធី…
រាជធានីភ្នំពេញ ៖ យោងតាមបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញពីកម្មវិធី…
រាជធានីភ្នំពេញ ៖ យោងតាមបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញពីកម្មវិធី CoolApp ជាបណ្តាញទំនាក់ទំនងសង្គម Chat លើកដំបូងរបស់កម្ពុជា ដែលមានលក្ខណៈស្តង់ដារបរទេសដូច Telegram និង WhatsApp បច្ចុប្បន្នបានដាក់ដំណើរការនៅលើ App Store និង Play Store ហើយ ។
CoolApp មានលក្ខណៈស្តង់ដារដូចអន្តរជាតិ ធ្វើឡើងដោយក្រុមជំនាញបច្ចេកទេសខ្មែរជាច្រើននាក់ ដែលជាអ្នកជំនាញផ្នែកបច្ចេកវិទ្យា IT។ កម្មវិធីទំនាក់ទំនងឆាត CoolApp នេះបានចំណាយពេលជាង៣ឆ្នាំមកហើយ ចាប់តាំងពីឆ្នាំ២០២១ មកដល់ឆ្នាំ២០២៤នេះ ដែលទើបចេញរូបរាងនៅពេលនេះ ។
CoolApp មានមុខងារជាច្រើនរួមមាន Chat និង Call និង Video Call ដោយប្រើប្រាស់តាមស្តង់ដារអន្តរជាតិ ទិន្នន័យ Data និង Call ស្ថិតក្នុងលក្ខណៈ Encryption និងសុវត្ថិភាពទាំងអស់ ដោយប្រើប្រាស់ប្រព័ន្ធ Internet Local (Dix) ដែលធ្វើឲ្យ Call ស្តាប់សំឡេងច្បាស់ និង Chat ផ្ញើរូបភាព វីដេអូ មានភាពរហ័ស ព្រោះ Internet មិនចេញទៅក្រៅប្រទេស ។
បណ្តាញទំនាក់ទំនងសង្គមឆាត CoolApp ជាមោទនភាពរបស់ជាតិយើង ដែលជាកម្មវិធីដំបូងជារបស់ខ្មែរ និងប្រើប្រាស់ក្នុងដែនសុវត្ថិភាពរបស់ខ្មែរ ។
ទាញយកកម្មវិធី CoolApp តាមរយៈតំណភ្ជាប់ខាងក្រោម ៖
1. iOS version (iPhone & iPad)
https://apps.apple.com/kh/app/coolapp-messenger/id1617434516
2. Android version
https://play.google.com/store/apps/details…
3. Desktop version
https://coolapp.chat/desktop/
4. Mac iOS
https://coolapp.chat/desktop/
ចែករំលែកព័តមាននេះ