ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះថ្នាក់ចរាចរណ៍២កន្លែងផ្សេងគ្នា ស្លា.ប់ម្នាក់របួសធ្ងន់២នាក់ នៅស្រុកស្វាយជ្រំនិងក្រុងស្វាយរៀង

3 ខែ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ មានគ្រោះថ្នាក់ចរាចរណ៍២កន្លែងផ្សេងគ្នា បណ្តាលឲ្យបុរសជនជាតិចិនម្នាក់ស្លា.ប់

ខេត្តស្វាយរៀង ៖ មានគ្រោះថ្នាក់ចរាចរណ៍២កន្លែងផ្សេងគ្នា បណ្តាលឲ្យបុរសជនជាតិចិនម្នាក់ស្លាប់ភ្លាមៗនៅនិងកន្លែងនិង២នាក់ផ្សេងទៀតរងរបួសធ្ងន់ធ្ងរ។

ករណីទី១-កើតឡើងនៅវេលាម៉ោង៥និង៥នាទីល្ងាចថ្ងៃទី១៩ មិថុនា ឆ្នាំ​២០២៤ នៅលើកំណាត់ផ្លូវជាតិលេខ១ ត្រង់ចំណុចភូមិស្វាយជ្រំ ឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ រវាងរថយន្តនិងម៉ូតូបណ្តាលឲ្យ២នាក់ប្តីប្រពន្ធរងរបួសធ្ងន់ធ្ងរ។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញ​បុរស​ម្នាក់ជិះម៉ូតូ១គ្រឿងម៉ាកហុងដា​សេ១២៥ ឌុបស្រ្តីម្នាក់ជាប្រពន្ធ បើកបរពីលិចទីកើតលោះមកដល់កន្លែងកើតហេតុ គេឃើញរថយន្ត១គ្រឿងម៉ាកហាយលែនឌ័រ ពាក់ស្លាកលេបន្ទាយមានជ័យ 2B-5404 បើកបរដោយ​ជនជាតិ​ចិន បើកវ៉ាជែងរថយន្តកុងតឺន័រពីកើតទៅលិច ក៏បុកម៉ូតូជនរងគ្រោះពេញទំហឹងបណ្តាលឲ្យជនរងគ្រោះ២នាក់ប្តីប្រពន្ធខ្ទាចចេញពីម៉ូតូរងរបួសធ្ងន់ធ្ងរតែម្តងរីឯម៉ូតូខូចខាតធ្ងន់ដែរចំណែករថយន្តបង្កជ្រុលទៅបុករបងផ្ទះអ្នកស្រុកទើបទៅមុខលែងរួច រថយន្តខូចខាតផ្នែកខាងមុចធ្ងន់។

បន្ទាប់មកសមត្ថកិច្ចបានមកធ្វើការវាស់វែងរួចហៅរថយន្តសាមុយដឹកជនរងគ្រោះពីនាក់ប្តីប្រពន្ធមកមន្ទីរពេទ្យខេត្តស្វាយរៀងដើម្បីសង្គ្រោះ ចំណែកជនជាតិចិនអ្នកបើកបរ និងមធ្យោបាយ រថយន្តនិងម៉ូតូយកមករក្សាទុកនៅអធិការដ្ឋាននគបាលស្រុកស្វាយជ្រំដើម្បីដោះស្រាយតាមនីតិវិធី។

ករណីទី២-កើតឡើងនៅវេលាម៉ោង៦និង៤១នាទីយប់ថ្ងៃទី ១៩ ខែ មិថុនា ឆ្នាំ ២០២៤ រវាង ម៉ូតូ និង ម៉ូតូរុឺម៉ក នៅលើកំណាត់ផ្លូវជាតិលេខ ០១ ត្រង់ចំណុច Km លេខ ១៣៣/១៣៤ ស្ថិតក្នុងភូមិ សាមគ្គី សង្កាត់​ស្វាយតឿ ក្រុង​ស្វាយរៀង ខេត្តស្វាយរៀង ។

សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញ ម៉ូតូម៉ាក្ស WAVE RSX ពណ៌ ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1FM-8654 បើកបរដោយឈ្មោះ PUT SAOHORS ភេទ ប្រុស ជនជាតិ ចិន បើកបរពីលិចទៅកើត មិនពាក់មួកសុវត្ថិភាព ( ស្លាប់នៅកន្លែងកើតហេតុ ) ម៉ូតូខូចខាតស្រាល ។បានបើកបុកជាមួយ ម៉ូតូរុឺម៉ក១គ្រឿង ចំពីក្រោយ ពេញទំហឹង បណ្តាលឲ្យជនជាតិចិនម្នាក់ស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ ។ ចំណែកម៉ូតូសណ្តោងរ៉ឺម៉ក ម៉ាក្ស WAVE ពណ៌ ក្រហម ពាក់ផ្លាកលេខ ស្វាយរៀង 1R-9783 ប៉ើងធ្លាក់ចូលប្រឡាយហាវថ្នល់ ចំណែកអ្នកបើករបួសស្រាល។ប្រភពបន្តថា ម៉ូតូរុឺម៉កមានភ្លើងបំភឺ្លគ្រប់គ្រាន់ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បើកបរពីលិចទៅកើតស្របទឹសគ្នា បាន រត់គេចពីកន្លែងកើតហេតុ ភ្លាមៗ ម៉ូតូរុឺម៉កខូចខាតស្រាល ។

បន្ទាប់មកសមត្ថកិច្ចបានមកវាស់វែងរួចហៅរថយន្តសាមុយដឹកសពជនជាតិចិនយកទៅរក្សាទុកនៅសាលខ្មោចមន្ទីរខេត្តស្វាយរៀងរង់ចាំសាច់ញាតិមកទទួលទៅធ្វើបុណ្យតាមប្រពៃណី។

រីឯមធ្យោបាយរក្សាទុកនៅការិយាល័យចរាចរណ៍ខេត្តស្វាយរៀង។

មូលហេតុ : ជនជាតិចិនអ្នកបើកបរម៉ូតូម៉ាក្ស WAVE RSX ប្រើប្រាស់ល្បឿនលឿនខ្វះការប្រុងប្រយត្ន័ ទៅបុកម៉ូតូរុឺម៉ក់ពីក្រោយបណ្តាលឲ្យស្លាប់នៅលើម៉ូតូតែម្តង​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ