ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ដឹក​ខ្សាច់ បុក​រថយន្ត​អាល់​ហ្វា​ត បន្តបុក​រថយន្ត​ដឹក​ទឹក​សុទ្ធ១​គ្រឿង​ទៀត ​នៅ​ស្រុក​ស្វាយ​ជ្រំ

2 ខែ មុន

ខេត្តស្វាយរៀង ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍មួយ ដោយ​រថយន្ត​ដឹក​ខ្សាច់ បាន​បើក​បុក​រថយន្ត​ទំនើប​០១​គ្រឿង ពេញទំហឹង ​បណ្តាល​ឲ្យ​ខ្ទាត​ទៅ​មុខ​បុក​នឹង​បង្គោល​ភ្លើង ខូច​ខ្ទេច​ខាង​មុខ​យ៉ាងដំណំ ហើយ​រថយន្ត​បង្ក រេ​ចង្កូត​ទៅ​បុក​រថយន្ត​ដឹក​ទឹក​សុទ្ធ​០១​គ្រឿង​ទៀត…

ខេត្តស្វាយរៀង ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍មួយ ដោយ​រថយន្ត​ដឹក​ខ្សាច់ បាន​បើក​បុក​រថយន្ត​ទំនើប​០១​គ្រឿង ពេញទំហឹង ​បណ្តាល​ឲ្យ​ខ្ទាត​ទៅ​មុខ​បុក​នឹង​បង្គោល​ភ្លើង ខូច​ខ្ទេច​ខាង​មុខ​យ៉ាងដំណំ ហើយ​រថយន្ត​បង្ក រេ​ចង្កូត​ទៅ​បុក​រថយន្ត​ដឹក​ទឹក​សុទ្ធ​០១​គ្រឿង​ទៀត បណ្តាល​ឲ្យ​ខូចខាត​យ៉ាងដំណំ​ទៀត ។

ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០២៤ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ត្រង់​ចំណុច​ភូមិ​តា​ប៉ ឃុំ​តា​សួ​ស ស្រុក​ស្វាយ​ជ្រំ ។

បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត​ម៉ាក​អាល់​ហ្វា​ត ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2BX-6247 បើកបរ​ពី​ទឹ​ស​ខាងលិច ទៅ​កើត ខណៈនោះ ស្រាប់តែ​មាន​រថយន្ត​ដឹក​ខ្សាច់ ១​គ្រឿង បើកបរ​ស្រប​ទិស​គ្នា យ៉ាង​លឿន ហើយ​បើក​វ៉ា​ជែង ក៏​ជ្រុល​ចង្កូត​ទៅ​បុក​ជាមួយ​រថយន្ត​អាល់​ហ្វា​ត ពី​ជំ​ហៀ​ង បណ្តាល​ឲ្យ​រថយន្ត​អាល់​ហ្វា​ត រេ​ចង្កូត​ទៅ​បុក​បង្គោល​ភ្លើង នៅ​លើ​ចិញ្ចើមថ្នល​ពេញទំហឹង បណ្តាល​ឲ្យ​ខូច​បែក​ខាង​មុខ​ខ្ទេច​យ៉ាងដំណំ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​បន្ត​ថា ចំណែក​រថយន្ត​បែន​ដឹក​ខ្សាច់ រេ​ចង្កូត​ទៅ​បុក​ជាមួយ​រថយន្ត​ដឹក​ទឹក​សុទ្ធ ០១​គ្រឿង​ទៀត បណ្តាល​ឲ្យ​ខូចខាត​យ៉ាងដំណំ​ដែរ ទើប​ទៅ​មុខ​លែង​រួច ។

បន្ទាប់​មក​សមត្ថកិច្ច​បាន​មក​ធ្វើការ​វាស់វែង​រួច បាន​ស្ទូច​រថយន្ត​បង្ក រថយន្ត​អាល់​ហ្វា​ត និង​រថយន្ត​ដឹក​ទឹក​សុទ្ធ យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគ​បាល​ស្រុក​ស្វាយ​ជ្រំ ដើម្បី​ធ្វើការ​ដោះស្រាយ​តាម​ក្រោយ ។​។ ចំណែក​អ្នកបើកបរ​រថយន្ត​អាល់​ហ្វា​ត រង​របួសស្រាល ត្រូវ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ស្វាយ​ជ្រំ ដើម្បី​ព្យាបាល ។

សមត្ថកិច្ច​បាន​បញ្ជាក់​ផង​ដែរ​ថា មូលហេតុ​រថយន្ត​បែន​ដឹក​ខ្សាច់ បើកបរ​ក្នុង​ល្បឿន​លឿន ហើយ​បើក​វ៉ា​ជែង ក្នុង​ចំណុច​គ្រោះថ្នាក់ ៕

អត្ថបទសរសេរ ដោយ