ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់​ដោយ​សារ​ជំនន់​ទឹក​ភ្លៀង​នៅ​ឥណ្ឌូ​ណេស៊ី​កើនឡើង​​ដល់​៦៧​នាក់

5 ខែ មុន

ទី​ក្រុង​ហ្សាកាតា៖ ​សំណុំ​រឿង​គ្រោះ​ទឹក​ជំនន់​សម្លាប់​មនុស្ស​រាប់​សិប​នាក់​នៅ​លើ​កោះ​ស៊ូម៉ាត្រា ប្រទេស​ឥណ្ឌូណេស៊ី​ ​​មិន​ទាន់​ចប់​នៅ​ឡើយ​ទេ​។ ថ្ងៃ​នេះ គេ​បាន​រក​ឃើញ​សាក​សព​ជន​រង​គ្រោះ​​មួយ​ចំនួន​ទៀត​។ ដូច្នេះ ចំនួន​អ្នក​ស្លាប់​សរុប​កើន​ឡើង​ដល់​៦៧​នាក់​ហើយ​គិត​ត្រឹម​ល្ងាច​ថ្ងៃ​ពុធ​នេះ​។ ក្រៅ​ពី​នេះ​មនុស្ស​​ប្រហែលរាប់​សិប​នាក់​ទៀត​​​នៅ​បាត់​ខ្លួន​នៅ​ឡើយ​។ ​អាជ្ញាធ​រ​ឱ្យ​ដឹង​ថា​ភ្លៀង​ធ្លាក់​ដើម​រដូវ​វស្សា​កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ​នេះ​​ធ្លាក់​ច្រើន​ម៉ោង​ពេក​បណ្ដាល​ឱ្យ​ដី​ភក់…

ទី​ក្រុង​ហ្សាកាតា៖ ​សំណុំ​រឿង​គ្រោះ​ទឹក​ជំនន់​សម្លាប់​មនុស្ស​រាប់​សិប​នាក់​នៅ​លើ​កោះ​ស៊ូម៉ាត្រា ប្រទេស​ឥណ្ឌូណេស៊ី​ ​​មិន​ទាន់​ចប់​នៅ​ឡើយ​ទេ​។ ថ្ងៃ​នេះ គេ​បាន​រក​ឃើញ​សាក​សព​ជន​រង​គ្រោះ​​មួយ​ចំនួន​ទៀត​។ ដូច្នេះ ចំនួន​អ្នក​ស្លាប់​សរុប​កើន​ឡើង​ដល់​៦៧​នាក់​ហើយ​គិត​ត្រឹម​ល្ងាច​ថ្ងៃ​ពុធ​នេះ​។ ក្រៅ​ពី​នេះ​មនុស្ស​​ប្រហែលរាប់​សិប​នាក់​ទៀត​​​នៅ​បាត់​ខ្លួន​នៅ​ឡើយ​។

​អាជ្ញាធ​រ​ឱ្យ​ដឹង​ថា​ភ្លៀង​ធ្លាក់​ដើម​រដូវ​វស្សា​កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ​នេះ​​ធ្លាក់​ច្រើន​ម៉ោង​ពេក​បណ្ដាល​ឱ្យ​ដី​ភក់ និង​ដុំ​ថ្ម​ទាំង​ផ្ទាំង​ៗ​ហូរ​ចាក់​ពី​តំបន់​ខ្ពង់​រាប​នៃ​តំបន់​ភ្នំ​ភ្លើ​ង ហើយ​​​បំផ្លិច​បំផ្លាញ​ផ្ទះ​របស់​អ្នក​ស្រុក​រាប់​សិប​កន្លែង​។ សូម្បី​តែ​កំណាត់​ផ្លូវ​ និង​ព្រះ​វិហារ​ឥស្លាម​មួយ​ចំនួន​ក៏​រង​ការ​ខូច​ខាត​ផង​ដែរ​។​ ​ប្រធាន​គណៈកម្ម​ការ​ជាតិ​​គ្រប់​គ្រង​គ្រោះ​មហន្ត​រាយ​​​ លោក​ស៊ូហារីយ៉ាន់​តូ (Suharyanto) ប្រាប់​ថា​ថ្ងៃ​នេះ​យើង​រក​ឃើញ​សាក​សព​ជន​រង​គ្រោះ​បន្ថែម​ទៀត​​។ ​​សមត្ថ​កិច្ច​បញ្ជាក់​មក​យើង​​​ថា​មនុស្ស​៦៧​នាក់​បាន​ស្លាប់​។

នៅ​ពេល​កម្អែ​ភ្នំ​ភ្លើង​លាយ​ដី​ខ្សាច់ និង​កូន​ក្រួស​តូច​ៗ​​​រមៀល​ធ្លាក់​ចុះ​ពី​ជម្រាល​ភ្នំ​ភ្លើង​ត្រូវ​ជន​ជាតិ​ឥណ្ឌូណេស៊ី​ហៅ​ថា​ឡា​ហា (lahar) ​មាន​ន័យ​ថា​ «កម្អែ​ភ្នំ​ភ្លើង​ត្រជាក់​»។ នៅ​ល្ងាច​នេះ អាជ្ញាធរ​បាន​បន្ថែម​កម្លាំង​ និង​គ្រឿង​ចក្រធុន​ធ្ងន់​ដើម្បី​រើ​កកាយ​គំនរ​បាក់​បែក​​​ចេញ​ពី​តំបន់​រង​គ្រោះ​។ ឥឡូវ​នេះ ស្រុក​ចំនួន​៦​មិន​ទាន់​ធ្វើ​ដំណើរ​បាន​ស្រួល​បួល​នៅ​ឡើយ​ទេ​។ នេះ​បើ​យោង​តាម​លោក​ស៊ូហារីយ៉ាន់​តូ (Suharyanto)។ ​លោក​បន្ថែម​ថា​មនុស្ស​ម្ភៃ​នាក់​ទៀត​នៅ​បាត់​ខ្លួន​នៅ​ឡើយ​។

ក្រុម​អ្នក​ជួយ​សង្គ្រោះ​ប្រាប់​ថា​សា​ក​សព​ដែល​រក​ឃើញ​ភាគ​ច្រើន​រក​ឃើញ​នៅ​ក្បែរ​ៗ​ដង​ទន្លេ​ដោយ​សារ​ពួក​គេ​ត្រូវ​ទឹក​ជំនន់​ហូរ​កួច​តាម​ខ្សែ​ទឹក​​មក​កាន់​ទី​នេះ​។ ឥឡូវ​នេះ ក្រុម​អ្នក​ស្ម័គ្រ​ចិត្ត​ជា​ច្រើន​នាក់​ក៏​ចូល​រួម​នៅ​ក្នុង​បេសក​កម្ម​ជួយ​សង្គ្រោះ​នេះ​ផង​ដែរ​។ ពួក​គេ​ត្រូវ​ដើរ​ដោយ​ថ្មើរ​ជើង​កាន់​តំបន់​ដែល​មិន​អាច​ធ្វើ​ដំណើរ​ដោយ​រថ​យន្ត​បាន​។ ចំណែក​ទឹក​ទន្លេ​ក៏​មាន​ខ្សែ​ទឹក​ហូរ​ត្របាញ់​ចូល​គ្នា​គួរ​ឱ្យ​ព្រឺ​ព្រួច​​ណាស់​​។ ដូច្នេះ​ក្រុម​អ្នក​ជួយ​សង្គ្រោះ​មិន​អាច​ធ្វេស​ប្រហែស​បាន​ឡើយ​។​

អាជ្ញាធរ​ប្រាប់ថា​មនុស្ស​ជាង​៣៣០០​នាក់​ត្រូវ​ចាក​ចោល​ផ្ទះ​សម្បែង​របស់​ខ្លួន​ដើម្បី​ទៅ​ស្នាក់​នៅ​លើ​ទីទួល​សុវត្ថិ​ភាព​។ មន្ត្រី​ម្នាក់​ប្រាប់​ថា​ដោយ​សារ​​​មាន​កំណាត់​ឈើ​ហុប​ធំ​ៗ ​រួម​ទាំង​កម្អែ​ភ្នំ​ភ្លើង​ និង​ដុំ​ថ្ម​ហូរ​ចាក់​ចូល​ទៅ​ក្នុង​ទឹក​ទន្លេ​ ដូច​នេះ​ធ្វើ​ឱ្យ​ការ​ស្វែង​រក​ជួប​នឹង​ឧប​សគ្គ​ស្មុគ​ស្មាញ​ជា​ច្រើន​។ ​លោក​ឯកា​ ពុត្រា (Eka Putra) ជា​ចៅ​ហ្វាយ​ក្រុង​ថាណា ដាតា (Tanah Datar) ប្រាប់​ថា​​ភូមិ​១​កន្លែង​ត្រូវ​កាត់​ផ្ដាច់​ពី​ទី​ដទៃ​ទៀត​ដោយ​សារ​មិន​អាច​ធ្វើ​ដំណើរ​ទៅ​ដល់​ដោយ​ឡាន និង​ម៉ូតូ​​បាន​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ