មកទល់ពេលនេះ! ប្រទេសអាស៊ីអាគ្នេយ៍ណាខ្លះ មានអត្តពលិកទៅអូឡាំពិកប៉ារីសឆ្នាំនេះ?
បរទេស ៖ គិតត្រឹមថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤ មានតែប្រទេសនៅអាស៊ីអាគ្នេយ៍ចំនួន៧តែប៉ុណ្ណោះ
បរទេស ៖ គិតត្រឹមថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤ មានតែប្រទេសនៅអាស៊ីអាគ្នេយ៍ចំនួន៧តែប៉ុណ្ណោះ
បរទេស ៖ គិតត្រឹមថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤ មានតែប្រទេសនៅអាស៊ីអាគ្នេយ៍ចំនួន៧តែប៉ុណ្ណោះ ដែលមានអត្តពលិកបានឆ្លងផុតវគ្គជម្រុះ ដើម្បីទទួលបានសិទ្ធិចូលរួមប្រកួតព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្ដៅទីក្រុងប៉ារីស ប្រទេសបារាំង ឆ្នាំ២០២៤ ដោយក្នុងនោះ ប្រទេសថៃកំពុងនាំមុខគេ។
យោងតាមរបាយការណ៍ចុងក្រោយបំផុតពីគេហទំព័រ Seasia Stats បានបង្ហាញថា ប្រទេសអាស៊ីអាគ្នេយ៍ចំនួន ៧ ដែលមានអត្តពលិកសម្រាប់ការប្រកួតកីឡាអូឡាំពិកឆ្នាំនេះ នៅទីក្រុងប៉ារីស។ ប្រទេសថៃនាំមុខគេនៅក្នុងតារាងមានអត្តពលិកចំនួន៣៨នាក់ តាមពីក្រោយដោយឥណ្ឌូណេស៊ី មានចំនួន២១នាក់ បន្ទាប់មកម៉ាឡេស៊ីមានចំនួន១៨នាក់ សិង្ហបុរីមានចំនួន១៧នាក់ ហ្វីលីពីនមានចំនួន១២នាក់ វៀតណាមមានចំនួន១០នាក់ និងមីយ៉ាន់ម៉ាមានចំនួន១នាក់។
ដោយឡែក ប្រទេសប្រ៊ុយណេ កម្ពុជា ឡាវ និងទីម័រខាងកើត មិនទាន់មានអត្តពលិកណាម្នាក់ឆ្លងផុតការប្រកួតវគ្គជម្រុះ ដើម្បីទទួលបានសិទ្ធិចូលរួមប្រកួតព្រឹត្តិការណ៍នៅទីក្រុងប៉ារីស នៅឡើយទេ។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្ដៅទីក្រុងប៉ារីសឆ្នាំ ២០២៤ នឹងដំណើរការចាប់ពីថ្ងៃទី២៦ ខែកក្កដា រហូតដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ ដោយមានអត្តពលិកចំនួន ១០,៥០០នាក់ ចូលរួមធ្វើការប្រកួតប្រជែងដណ្ដើមមេដាយ ដោយមានកីឡាចំនួន ៣២ប្រភេទ លើវិញ្ញាសាសរុបចំនួន ៣២៩វិញ្ញាសា មុនពេលព្រឹត្តិការណ៍កីឡាប៉ារ៉ាឡាំពិកចូលមកដល់ ដែលនឹងចាប់ផ្តើមពីថ្ងៃទី២៨ ខែសីហា ដល់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៤៕ (ប្រភព ៖ Seasia Stats រូបភាព ៖ NBCUniversal និង Inside The Games)
ចែករំលែកព័តមាននេះ