ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហាជនបួងសួងវត្ថុស័ក្តិសិទ្ធិតាមជួយថែរក្សាព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ ចូលសង្រ្គោះនៅមន្ទីរពេទ្យរស្ស៊ីភ្លាមៗ

1 អាទិត្យ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មហាជន​នាំ​គ្នា​បួងសួង​ដល់​វត្ថុ​ស័ក្តិសិទ្ធិ​តាម​ជួយ​ថែរក្សា​ព្រឹទ្ធាចារ្យ​កោសល្យ​វោហារ គង់ ណៃ បន្ទាប់​ពី​ទទួល​បាន​ដំណឹង​ថា ព្រឹទ្ធាចារ្យ​កោសល្យ​វោហារ ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ ។…

រាជធានី​ភ្នំពេញ ៖ មហាជន​នាំ​គ្នា​បួងសួង​ដល់​វត្ថុ​ស័ក្តិសិទ្ធិ​តាម​ជួយ​ថែរក្សា​ព្រឹទ្ធាចារ្យ​កោសល្យ​វោហារ គង់ ណៃ បន្ទាប់​ពី​ទទួល​បាន​ដំណឹង​ថា ព្រឹទ្ធាចារ្យ​កោសល្យ​វោហារ ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ ។

ព្រឹទ្ធាចារ្យ​កោសល្យ​វោហារ គង់ ណៃ ដែល​គេ​ស្គាល់​ថា ព្រឹទ្ធាចារ្យ​ចាប៉ី ដែល​មាន​វ័យ​ចំណាស់ ត្រូវ​បាន​ក្រុម​គ្រួសារ​ប​ញ្ចូ​ន​មក​មន្ទីរពេទ្យ​រុ​ស្ស៊ី​ភ្លាម​ៗ ក្រោយ​លោកតា​មាន​អាកា​រៈ​ពុំ​សូវ​ស្រួលខ្លួន ។ លោកតា គង់​ណៃ ដែល​ជា​មរតក​មនុស្ស​រស់ របស់​ប្រទេស​កម្ពុជា​យើង​គិត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ គឺ​មាន​វ័យ​៨០​ឆ្នាំ​ហើយ ។ ជាមួយ​គ្នា​នោះ លោក​ព្រឹទ្ធ​ចា​រ្យ​ក៏​ត្រូវ​បាន​ធ្វើទុក្ខ​ជា​ញឹកញាប់ ដោយសារ​តែ​ជំងឺ​ផង​ដែរ ។

ជាក់ស្តែង​ថ្មី​ៗ​នេះ​ព្រឹទ្ធាចារ្យ គង់ ណៃ ដែល​ជា​សិល្បករ​ចាប៉ី​ដង​វែង​ដ៏​ល្បីល្បាញ​មួយ​រូប របស់​កម្ពុជា មាន​អាកា​រៈ​មិន​ស្រួល​ភ្លាម​កូនចៅ​ក៏​បា​នប​ញ្ចូ​ន​មក​មន្ទីរពេទ្យ​រុ​ស្សី ។ នេះ​បើ​យោង​តាម​សំ​ណេ​រ​របស់ លោក គង់ សម័យ ដែល​ជា​កូនប្រុស​របស់​លោកតា​គង់​ណៃ ។

យោង​តាម​ការ​បង្ហោះ​លើ​ហ្វេ​ស​ប៊ុ​ក​ផេ​ក​ផ្លូវការ​របស់​ខ្លួន លោក គង់ សម័យ បាន​បញ្ជាក់​ថា « ថ្ងៃអាទិត្យ​ទី​០៥ ខែឧសភា ឆ្នាំ​២០២៤ នាំ​ពុក​មក​ពេទ្យ​រុ​ស្ស៊ី​សម្រាក​ព្យាបាល​ជំងឺ​» ។

តាម​រយៈ​សំ​ណេ​រទាំង​នេះ មហាជន​សម្តែង​ការ​អាណិត​ដល់​លោកតា​ដែល​ជា​ព្រឹទ្ធា ដោយ​ម្នាក់​បាន​លើក​ឡើង​ថា « សូម​ជូនពរ​លោកតា ឆាប់​ជា​សះស្បើយ​មាន​សុខភាព​ល្អ រឹង​មាំ និង​កម្លាំង​ខ្លាំងក្លា​ឡើង​វិញ​នោះ​» និង​ខ្លះ​ទៀត​ក៏​បាន​សួរសុខទុក្ខ​លោកតា​ជាដើម​នោះ ។ គិត​មក​ដល់​ថ្ងៃ​ទី​៨ ខែឧសភា​នេះ លោកតា គង់​ណៃ បាន​ចូល​សម្រាក​ព្យាបាល​ជម្ងឺ​នៅ​មន្ទីរពេទ្យ​រុ​ស្សី អស់​រយៈពេល​៤​ថ្ងៃ​ហើយ ហើយ​ក៏​ទទួល​បាន​ព័ត៌មាន​ថា ស្ថានភាព​សុខភាព​លោកតា​ក៏​ប្រសើរ​ឡើង​វិញ​ផង​ដែរ ដោយ​លោកតា​ទទួល​បានការ​យកចិត្ត​ទុក​ពី​សំណាក់​ក្រុម​គ្រូពេទ្យ​នៅ​មន្ទីរពេទ្យ​រុ​ស្សី ។ លោក​ព្រឹទ្ធាចារ្យ គឺ​មាន​សុខ​ភា​ល្អ​ប្រសើរ​ជា​មុន ដោយ​លោក​អាច​ពិសា​បាន​ទឹកបាន​ខ្លះ តែ​ពុំ​ច្រើន​នោះ​ទេ ។

តាម​រយៈ​បទ​សម្ភាសន៍​ជាមួយ​សារព័ត៌មាន​កោះសន្តិភាព អ្នកស្រី គង់ ធា​រី ដែល​ជា​កូន​ទី​៥ របស់​ព្រឹទ្ធាចារ្យ​កោសល្យ​វោហារ​គង់​និយាយ​ថា ដំបូង​ឡើយ លោក​ក្តៅខ្លួន ដាក់​សារ៉ូ​ម ហើយ​ក៏​រលាក​បំពង់​.​ក ពិបាក​ដកដង្ហើម ពោល​ក្រោយ​មាន​អាកា​រៈ​ពុំ​សូវ​សមប្រកប ក្រុម​គ្រួសារ និង​កូនចៅ បា​នប​ញ្ចូ​ន​លោកតា​មក​មន្ទីរពេទ្យ​រុ​ស្សី​ភ្លាម​ៗ ។

អ្នកស្រី គង់ ធា​រី ដែល​កំពុង​មើលថែ​ព្រឹទ្ធាចារ្យ គង់​ណៃ នៅ​មន្ទីរពេទ្យ​យ៉ាង​ដិត​ដល់​នោះ​បន្ត​ថា នា​ព្រឹក​នេះ លោកតា​ពិសា​អាហារ​បាន​ខ្លះ ដោយ​បាន​បបរ​៤​ទៅ​៥​ម៉ាត់ និង​បាយ​២​បី​៣​ម៉ាត់​ដែរ ដោយ​ការ​តែ​ជម្ងឺ​ធ្វើ​អោយ​លោកតា​បាយ​ទឹក​ពុំ​សូវ​បាន ពោល​មានការ​អស់កម្លាំង ព្រោះ​មិនសូវ​បរិភោគ​បាន​ច្រើន ។ តែបើ​ធៀប​កាលពី​ថ្ងៃ​ទៅ​មិ​ញ គឺ​ថ្ងៃនេះ​រៀង​ប្រសើរ​ណាស់ ព្រោះ​លោក​បាន​ពិសាខ​អាហារ​បាន​ខ្លះ​ៗ​នោះ ។ ជាមួយ​គ្នា​នេះ​ដែរ អ្នកស្រី គង់ ធា​រី​ថា លោកតា​មាន​ជម្ងឺ សួត ទឹកនោមផ្អែម ហើយ​ពេល​នេះ​រលាក​បំពង់​.​ក ដូច្នេះ​ការ​ពិសា​អាហារ​បាយ​ទឹក បាន​តិចតួច ។

ជា​ការ​ពិត​ណាស់ ក្រោយ​លោកតា​ព្រឹទ្ធាចារ្យ​គង់​ណៃ ចូល​មន្ទីរពេទ្យ​ភ្លាម​ៗ​នោះ គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ ក៏​បាន​ចុះ​ជួប​សួរសុខទុក្ខ​ផង​ដែរ ដោយ​បង្ហោះ​សារ​ថា « សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត និង​លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ឧបត្ថម្ភ​ដល់​ការ​ព្យាបាល​ជំងឺ​របស់​លោក​ព្រឹទ្ធាចារ្យ គង់ ណៃ នា​ព្រឹក​ថ្ងៃ​ទី​៧ ខែ ឧសភា ឆ្នាំ​២០២៤ ក្រុមការងារ​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ (TYDA) បាន​ចុះ​សួរសុខទុក្ខ និង​នាំ​យក​ថវិកា ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត និង​លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ជូន​ដល់​លោក​ព្រឹទ្ធាចារ្យ គង់ ណៃ វី​រៈ​សិល្បៈករ​ចាប៉ី ដង​វែង​ដ៏​ល្បីល្បាញ ដែល​ខណៈ​នេះ លោក​កំពុង​សម្រាក​ព្យាបាល​នៅ​ផ្នែក​បេះដូង នៃ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ។

ដោយ​មានការ​យកចិត្តទុកដាក់​ដ៏​ខ្ពង់ខ្ពស់​ពី​សំណាក់ សម្តេច​ធិ​បតី និង​លោក​ជំទាវ​បណ្ឌិត​, លោក​ទាំង​ទ្វេ​បាន​រ៉ាប់រង​រាល់​ការ​ចំណាយ​ទាំងអស់​ទាំង​ក្នុង​ការ​ព្យាបាល ស្នាក់​នៅ និង​ហូប​ចុក​របស់​លោក​ព្រឹទ្ធាចារ្យ »​។ តើ​ប្រិ​យ​មិត្ត​អ្នក​ស្តាប់​មាន​ពាក្យពេចន៍​អ្វីខ្លះ​ជូនពរ​ដល់​លោកតា​ព្រឹទ្ធាចារ្យ គង់ ណៃ ដែល​ជា​សិល្បករ​ចាប៉ី​ដង​វែង​ដ៏​ល្បីល្បាញ​មួយ​រូប​របស់​កម្ពុជា​យោង? ដោយ​៖​លី​ហួ គី​ម​ឆាយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ