ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​កម្ពុជា​​​​អនុញ្ញាត​ឱ្យក្រុមហ៊ុន​បរទេសបើក​រោង​ចក្រ​​កិនស្រូវ ឬ​កែ​ច្នៃវេច​ខ្ចប់ឃ្លាំង​ស្តុក​​ទុក

1 អាទិត្យ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​កម្ពុជា បាន​ថ្លែងប្រាប់​ទូត​កា​តា​ថា កម្ពុជា មាន​គោលការណ៍​ពិសេស​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​បរទេស​បើក​រោងចក្រ​កិនស្រូវ ឬ​ក៏​កែ​ច្នៃ…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​កម្ពុជា បាន​ថ្លែងប្រាប់​ទូត​កា​តា​ថា កម្ពុជា មាន​គោលការណ៍​ពិសេស​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​បរទេស​បើក​រោងចក្រ​កិនស្រូវ ឬ​ក៏​កែ​ច្នៃ វេច​ខ្ចប់ ឃ្លាំង​ស្តុក​ទុក ហើយ​ក៏​អនុញ្ញាត​ឲ្យ​នាំ​ចេញ​ទៅ​ក្រៅប្រទេស​ផង​ដែរ​។

នា​ឱកាស​អនុ​ញ្ញា​ឲ្យ​លោក Khalid Ali Abdullah Abel ឯកអគ្គរាជទូត នៃ​រដ្ឋកា​តា ប្រចាំ​កម្ពុជា ចូល​ជួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ នៅ​វិមាន​ព្រឹទ្ធសភា នា​ថ្ងៃ​ទី​៨ ខែឧសភា ឆ្នាំ​២០២៤ សម្ដេច​តេ​ជោ បាន​រំឭក​ថា សម្តេច បាន​ជួប​រដ្ឋមន្ត្រី​ការ​បរទេស​កា​តា នៅ​ពេល​កម្ពុជា ជា​ម្ចាស់ផ្ទះ​នៃ​ប្រធាន​អាស៊ាន​ឆ្នាំ​២០២២ នៅ​ភ្នំពេញ ហើយ​ពេល​នោះ​កា​តា បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង TAC (Treaty of Amity and Cooperation) ជាមួយនឹង​អាស៊ាន ។

សម្ដ​ច​តេ​ជោ​ប្រធាន​ព្រឹទ្ធសភា បាន​លើក​ឡើង​ថា «​ប្រទេស​យើង​ទាំង​ពីរ​មាន​កិច្ចការ​ធ្វើ​ច្រើន ដោយសារ​ថា​កា​តា​ជា​ប្រទេស​ដែល​មាន​សន្តិសុខ​ថាមពល ហើយ កម្ពុជា​ជា​ប្រទេស​ធានា​បាន​នូវ​សន្តិសុខ​ស្បៀង ហើយ​មាន​ផលិតផល​កសិកម្ម​ច្រើន ជា​ពិសេស​គឺ​ស្រូវ និង​គ្រាប់ស្វាយចន្ទី​ដែល​កម្ពុជា​ជា​ប្រទេស​ផលិត​គ្រាប់ស្វាយចន្ទី​ច្រើន​ជាងគេ ហើយ​កម្ពុជា​មាន​គោលការណ៍​ពិសេស​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​បរទេស​បើក​រោងចក្រ​កិនស្រូវ ឬ​ក៏​កែ​ច្នៃ វេច​ខ្ចប់ ឃ្លាំង​ស្តុក​ទុក ហើយ​ក៏​អនុញ្ញាត​អោយ​នាំ​ចេញ​ទៅ​ក្រៅប្រទេស ជា​ពិសេស​ការ​អនុគ្រោះ​ដល់​វិនិយោគិន​ពី​បរទេស​»​។

ជាមួយ​គ្នា​នោះ​ដែរ សម្ដេច​តេ​ជោ បាន​រំឭក​ថា កា​តា គួរតែ​ចាប់ផ្ដើម​ហោះហើរ​ឡើង​វិញ​នូវ Qatar Airline បន្ទាប់​ពី​បាន​ផ្អាក​ដំណើរការ​ដោយសារ​កូ​វី​ដ​កន្លង​ទៅ ដើម្បី​ឲ្យ​ការ​ទំនាក់ទំនង​រវាង​ប្រជា​ជន​និង​ប្រជាជន ក៏​ដូច​ជា​ការ​នាំ​ភ្ញៀវ​ពី​តំបន់​មជ្ឈិមបូព៌ា​និង​អឺរ៉ុប មក​កាន់​កម្ពុជា ហើយ​ក៏​នាំ​ភ្ញៀវ​ពី​កម្ពុជា​និង​តំបន់​អាស៊ាន​ទៅ​កាន់កា​តា​វិញ​ផង​ដែរ​។

ជា​ការ​ឆ្លើយ​តប លោក​ឯកអគ្គរដ្ឋទូត បាន​ថ្លែងអំណរគុណ​ចំពោះ សម្តេច បាន​ពន្យល់​យ៉ាង​ក្បោះក្បាយ​អំពី​បរិយាកាស​វិនិយោគ លោក បាន​រំឭក​ថា​មូលហេតុ​ដែល​ឯកឧត្ដម មក​ទី​នេះ​គឺ​ដើម្បី គាស់​នូវ​អ្វី​ៗ​ដែល​ជា​ផលប្រយោជន៍​ប្រទេស​ទាំង​ពីរ​ឲ្យ​មានដំណើរ​ការ​ឡើង​វិញ​។

លោកសន្យា​ថា នឹង​ខិតខំ​ប្រមែប្រមូល​អ្នក​វិនិយោគិន ពី​កា​តា​មក​កម្ពុជា ក៏​ដូច​ជា​នាំ​វិនិយោគិន ពី​កម្ពុជា​ទៅ​កា​តា ដើម្បី​ពិនិត្យ​មើល​លទ្ធភាព​ដែល​អាច​សហប្រតិបត្តិការ​វិនិយោគ ឯកអគ្គរដ្ឋទូត​បាន​លើក​ឡើង​ថា​គាត់​កំពុង​តែ​ស្វែង​យល់​ពី​កត្តា​អនុគ្រោះ​អ្វីខ្លះ​ដែល​ធានា​ដល់​ការ​វិនិយោគ​របស់​កា​តា​នៅ​កម្ពុជា​។

កត្តាមាន​លទ្ធភាព​នៃ​ការ​វិនិយោគ​លើ​វិស័យ​ច្រើន​ដូច​ជា វិស័យ​ថាមពល ប្រេង ឧស្ម័ន វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ ការ​កសាង​មន្ទីរពេទ្យ ព្រ​លាន​យន្តហោះ និង​វិស័យ​ផ្សេង​ៗ​ជា​ច្រើន​ទៀត ហើយ​កា​តា​ក៏​កំពុង​ពិនិត្យ សិក្សា​ពី Qatar Airline ចាប់​ដំណើរការ​ឡើង​វិញ ដោយ​លើក​ពី​ភាព​អនុគ្រោះ​ដែល​ទេសចរ​កា​តា​ទៅ​តំបន់​ផ្សេង​ៗ​។

សម្ដេច​តេ​ជោ ហ៊ុន សែន បាន​លើក​ឡើង​ថា ទំនាក់ទំនង​រវាង​ប្រទេស​ពីរ គឺ​ពឹងផ្អែក​ទៅ​លើ​ទំនាក់ទំនង​ខាង​សេដ្ឋកិច្ច ពេល​ណា ទំនាក់ទំនង​សេដ្ឋកិច្ច​រឹង​មាំ ទំនាក់ទំនង​ខាង​នយោបាយ​ក៏​រឹង​មាំ​ទៅ​តាម​នោះ​ដែរ ។

សម្ដេច​តេ​ជោ បាន​ជំរុញ​ឲ្យ​ពិនិត្យ​មើល​លទ្ធភាព​រវាង​ប្រទេស​ទាំង​ពីរ ដូច​ជា ៖ ទី​១)​ធ្វើ​យ៉ាងណា​ឲ្យ​វិនិយោគិន​មាន​ទំនុកចិត្ត​គឺ​ត្រូវ​អោយ​មាន​កិច្ចព្រមព្រៀង​ការពារ​វិនិយោគ និង​ទី​២) ឲ្យ​មាន​កិច្ចព្រមព្រៀង​មិន​មាន​ពន្ធ​ត្រួតស៊ីគ្នា ហើយ​កាន់តែ​ប្រសើ​ជា​នេះ​ទៅ​ទៀត​បើ​អាច​ធ្វើ​បាន គឺ​បង្កើត​កិច្ចព្រមព្រៀង​តំបន់​សេដ្ឋកិច្ច​សេរី​(Free Trade Zone) ដូចដែល​កម្ពុជា​បាន​ធ្វើ​ជាមួយ ចិន កូរ៉េ អា​រ៉ា​ប៊ី​សា​អូឌីត​៕​​

អត្ថបទសរសេរ ដោយ