ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តា​ប៊ុ​យទម្លាយ​មូលហេតុ​2 ​ដែល​នាំឱ្យ​ខ្លួន​បាត់​មុខ​ពី​វិស័យ​កម្សាន្ត​តាម​ទូរទស្សន៍

1 អាទិត្យ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ៖ ពិធីករ​តា​ប៊ុ​យ បាន​ទម្លាយ​មូលហេតុ​ផ្ទាល់ខ្លួន​ចំនួន​២ ដែល​នាំ​អោយ​លោក​បាន​បាត់​មុខ​ពី​វិស័យ​កំសាន្ត​តាម​ទូរទស្សន៍​អស់​រយៈ​ពេល​ជិត​១០​ឆ្នាំ​ចុង​ក្រោយ​នេះ ។ ចំណុច​ពីរ​សំខាន់​នោះ ត្រូវ​បានតា​ប៊ុ​យបញ្ជាក់​ថា គឺ​ដោយសារ​អារម្មណ៍​ធុញទ្រាន់ និង​គិត​ច្រើន អំឡុង​ពេល​ដែល​លោក​បាន​កាន់​កម្មវិធី…

រាជធានីភ្នំពេញ៖ ពិធីករ​តា​ប៊ុ​យ បាន​ទម្លាយ​មូលហេតុ​ផ្ទាល់ខ្លួន​ចំនួន​២ ដែល​នាំ​អោយ​លោក​បាន​បាត់​មុខ​ពី​វិស័យ​កំសាន្ត​តាម​ទូរទស្សន៍​អស់​រយៈ​ពេល​ជិត​១០​ឆ្នាំ​ចុង​ក្រោយ​នេះ ។ ចំណុច​ពីរ​សំខាន់​នោះ ត្រូវ​បានតា​ប៊ុ​យបញ្ជាក់​ថា គឺ​ដោយសារ​អារម្មណ៍​ធុញទ្រាន់ និង​គិត​ច្រើន អំឡុង​ពេល​ដែល​លោក​បាន​កាន់​កម្មវិធី និង​ពិធីករ​កម្មវិធី​កំសាន្ត​មួយ​នៅ​ស្ថានីយទូរទស្សន៍ MY TV ។

ការ​ទម្លាយ​មូលហេតុ​ដែល​ធ្វើ​អោយ​បាត់​មុ​ច​ពី​ទូរទស្សន៍​របស់តា​ប៊ុ​យនា​ពេល​នេះ​ធ្វើ​ឡើង បន្ទាប់​ពី​តារា​រូប​នេះ​បាន​បង្ហើប​ពី​តម្រុយ​នៅ​ក្នុង​ការ​វិល​ចូល​សិ​ល្បៈ​ជា​ថ្មី ខ​ណៈ​ពេល​ដែល​លោក​កំពុង​ស្ថិត​ក្នុង​ការ​ពិចារណា​ថា​ តើ​ចូល​ធ្វើ​ជា​ពិធីករ ឬ​ទាំង​ផលិតករ​ដូច​មុន ។

តា​ប៊ុ​យបាន​បង្ហោះ​សា​រលើ​បណ្តាញ​សង្គម​ថា សំនួរ​ដែល​ខ្ញុំ​បាន​សួរ​ខ្លួនឯង​ជា​ច្រើន​ខែថា ​តើ​ការ​
ត្រលប់​ទៅ​វិស័យ​កំសាន្ត​TV​របស់ខ្ញុំ​វិញ តើ​គួរ​ធ្វើ​តែ​ពិធីករ ​ឬ​ទាំង​ផលិតករ?

លោក​ថា បើ​ត្រឹម​ពិធីករ​ខ្ញុំ​សប្បាយ​ចិត្តច្រើន​ ទោះបី​សំដី​មិន​មាន​power តែបើ​ទាំង​ផលិតផល​ករ​សំដី​មាន​power​តែ​ខ្ញុំ​គិត​ច្រើន​រហូត​ពិ​បា​.​ក​គេង​។ លោក​បញ្ជាក់​ថា ការ​ដែល​បា​.​ត់​ខ្ញុំ​មួយ​រយៈពី​TV​គឺ​ខ្ញុំ​មាន​អារម្មណ៍​ធុ​.​ញ​នឹង​គិត​ច្រើន​។

យ៉ាងណា​ បើ​តាមតា​ប៊ុ​យ អ្វី​ដែល​ជា​មោទនភាព​គឺ​ធ្វើ​អោយ​មនុស្ស​ជុំវិញ​ខ្លួន​ល្បី​ និង​បងប្អូន​ស្គាល់​ច្រើន តែ​សម្រាប់​ខ្លួន​ខ្ញុំ​គឺ​គិត​ច្រើន​តែ​ម្នាក់ឯង​ ពិសេស​ត្រូវ​រក​អ្វី​ថ្មី​ៗ​មករ​ហូត ថត​កម្មវិធី​ច​.​ប់ម្នាក់​ៗ​សម្រាក​បាន តែ​ខ្ញុំ​ត្រូវ​គិត​បន្ត​ទៀត​ថា​ធ្វើ​យ៉ាងណា​មាន​អ្វី​ថ្មី​។

ជា​ការ​កត់សម្គាល់ កាលពី​ពេល​ថ្មី​ៗ​​​នេះ​ ពិធីករតា​ប៊ុ​យ បាន​ប្រកាស​ថា ​ចាប់ពី​ពេល​នេះ​ទៅ​លោក​នឹង​ទទួល​ការងារ​ទាំងអស់​មិន​ថា ​តូច ឬ​ធំ​នោះ​ឡើយ​។ ថ្លែងប្រាប់​សារព័ត៌​មាននៅ​ក្នុងស្រុក​មួយ​ពិធីករ​រូប​នេះ​បញ្ជាក់​ថា រយៈពេល​ប្រមាណ១០​ឆ្នាំមកនេះ មាន​ផលិតកម្ម និង​ម្ចាស់​ផលិតផល​ខ្លះ​បាន​ទាក់ទង​លោក​ដើម្បី​ថត​ដែរ ប៉ុន្ដែ​មាន​ខ្លះ​តម្លៃ​មិន​ត្រូវ​គ្នា ហើយ​ម្យ៉ាង​លោក​រវល់​នឹង​ការងារ​នៅ​កម្មវិធី​ទូរទស្សន៍ មាន​ពេល​តិចតួច​ផង ក៏​សម្រេច​បដិសេធ​តែ​ម្ដង​ទៅ​។

​ប៉ុន្តែ​បច្ចុប្បន្ន​ លោក​លែង​ជាប់​កុងត្រា​ជាមួយ​ស្ថានីយទូរទស្សន៍ ឬ​ក្រុមហ៊ុន​ណា​ទៀត​ទេ ដូច្នេះ​លោក​អាច​បំពេញការងារ​ក្រៅ​បានជា​ធម្មតា ហើយ​សុំ​ឲ្យ​មហាជន​នៅ​តែ​បន្ដ​គាំទ្រ​រូប​លោក​៕​

អត្ថបទសរសេរ ដោយ