ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់ផ្ទះយំលែងចេញ ! ខណៈផ្ទះរស់នៅរាល់ថ្ងៃឆេះអស់បែបនេះ នៅស្រុកពញាក្រែក

1 អាទិត្យ មុន
  • ត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ ៖ ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​៤​ខ្នង ជាប់​ៗ​គ្នា​ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​រង​ការ​ខូចខាត​អស់ បណ្តាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​១០​និង​៤៥​នាទី ព្រឹក​ថ្ងៃ​ទី​០៧ ខែឧសភា ឆ្នាំ​២០២៤…

ខេត្ត​ត្បូងឃ្មុំ ៖ ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​៤​ខ្នង ជាប់​ៗ​គ្នា​ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​រង​ការ​ខូចខាត​អស់ បណ្តាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​១០​និង​៤៥​នាទី ព្រឹក​ថ្ងៃ​ទី​០៧ ខែឧសភា ឆ្នាំ​២០២៤ នៅ​ក្នុងភូមិ​ល្អក់ ឃុំ​ក្រែក ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ។ នេះ​បើ​តាម រដ្ឋបាល​ខេត្ត​ត្បូងឃ្មុំ បាន​ផ្សាយ ។

ប្រភព​ពី​ប្រជាពលរដ្ឋ​បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ភ្លើង​បាន​ឆាបឆេះ​ចេញពី​ខាងលើ​ផ្ទះ​ប្រជាពលរដ្ឋ​១​ខ្នង ដោយសារ​ទុ​ស្សេ​ខ្សែភ្លើង ឆ្លង​ចរន្តអគ្គិសនី ឆាបឆេះ​កាន់តែ​ខ្លាំង​ឡើង​សន្ធោសន្ធៅ​រាលដាល​ទៅ​ដល់​ផ្ទះ​ប្រជាពលរដ្ឋ​ជាប់​ៗ​គ្នា​សរុប​អស់​ចំនួន​៤​ខ្នង ។

ទន្ទឹម​នោះ បើ​តាម​ការ​បញ្ជាក់​ពី​កម្លាំង​សមត្ថកិច្ច បានឱ្យ​ដឹង​ថា អគ្គិភ័យ​ខាងលើ​ឆេះ​ផ្ទះ​អស់​ចំនួន​៤​ខ្នង រួម​មាន ៖ ទី​១- ម្ចាស់ផ្ទះ​រង​គ្រោះ ឈ្មោះ ខ្លេ​ង ម៉ៅ ភេទ​ប្រុស អាយុ​៦៨​ឆ្នាំ ផ្ទះ​ឈើ​ប្រក់​ក្បឿង ទំហំ​៧​ម៉ែត្រ x ៨​ម៉ែត្រ ។ ទី​២- ម្ចាស់ផ្ទះ​រង​គ្រោះ ឈ្មោះ ម៉ៅ ចាន់​ថេ​ន ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ផ្ទះ​ឈើ​ប្រក់​ស័ង្កសី ទំហំ​៦​ម៉ែត្រ x ៨​ម៉ែត្រ ។ ទី​៣- ម្ចាស់ផ្ទះ​រង​គ្រោះ ឈ្មោះ ម៉ៅ មឿ​ន ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ ផ្ទះ​ឈើ​ប្រក់​ក្បឿង ទំហំ​៧​ម៉ែត្រ x ៩​ម៉ែត្រ និង​ទី​៤- ម្ចាស់ផ្ទះ​រង​គ្រោះ​ឈ្មោះ នៅ សាំង ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ ផ្ទះ​ឈើ​ប្រក់​ក្បឿង​ទំហំ ៦​ម៉ែត្រ x ៧​ម៉ែត្រ ។

ហេតុការណ៍​អគ្គី​ភ័យ​ខាងលើ​កើតឡើង​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ របស់​អធិការដ្ឋាន​នគរបាល​ស្រុក​ពញាក្រែក​០១​គ្រឿង និង​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​០២​គ្រឿង ស្រុក​មេមត់​០១​គ្រឿង ក្រុង​សួង​០១​គ្រឿង និង​ស្រុក​តំបែរ​០១​គ្រឿង សរុប​ចំនួន ០៦​គ្រឿង និង​ប្រើប្រាស់​ទឹក​អស់​ចំនួន​០៦ សា​ទែន និង​រថយន្ត​ទឹក​របស់​ក្រុមហ៊ុនចំការកៅស៊ូ​ក្រែក ចំនួន ០៤​គ្រឿង បច្ចុប្បន្ន បាន​អន្តរាគមន៍​រលត់​ទាំងស្រុង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ