ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រីនាយកដ្ឋានពន្ធនាគារខេត្ត១រូប ជិះម៉ូតូទៅប្រចាំការ ស្រាប់តែជួបគ្រោះអកុសល​តាមផ្លូវ​

3 អាទិត្យ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ មន្ត្រីនាយកដ្ឋានពន្ធនាគារម្នាក់ ខណៈជិះម៉ូតូចេញពីផ្ទះទៅកន្លែងធ្វើការត្រូវ

រាជធានីភ្នំពេញ ៖ មន្ត្រីនាយកដ្ឋានពន្ធនាគារម្នាក់ ខណៈជិះម៉ូតូចេញពីផ្ទះទៅកន្លែងធ្វើការត្រូវរថយន្តបែនដឹកខ្សាច់ធន់ធំបត់ចូលដេប៉ូបុក និង​កិនអូសទាំងម៉ូតូនិងមនុស្ស បណ្ដាលឱ្យស្លាប់បាត់បង់ជីវិតនៅក្រោមកង់រថយន្តយ៉ាងអាណោចអាធ័ម ។

ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលា​ម៉ោង៩និង១០នាទីយប់​ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ ទល់មុខច្រកចូលដេប៉ូខ្សាច់មួយកន្លែង តាមបណ្ដោយផ្លូវ៣៦៩ ភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ សួង សុភក្រ័ ភេទប្រុស អាយុ៥៥ឆ្នាំ ​ជាមន្ត្រី​វរអគ្គានុរក្សថ្នាក់លេខ២ ឋានៈ ប្រធានផ្នែក នៃពន្ធនាគារខេត្តកណ្ដាល មានស្រុកកំណើតនៅ​ភូមិអន្លង់រមៀតខាងជើង ឃុំអន្លង់រមៀត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។

ដោយឡែកអ្នកបើកបរមិនបានស្គាល់អត្តសញ្ញាណ នៅពេលបង្កគ្រោះហើយ បានរត់គេចខ្លួនបាត់ស្រមោល ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសជាជនរងគ្រោះ បានជិះម៉ូតូម៉ាក ZUSUKI VIVA ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CI-3080 បានជិះចេញពីផ្ទះ​ទៅម្ដុំព្រែកប្រា ​ក្នុង​គោលបំណងទៅប្រចាំការនៅពន្ធនាគារខេត្តកណ្ដាល ដោយបានជិះធ្វើដំណើរតាមបណ្ដោយផ្លូវ៣៦៩ ទិសដៅពី​ជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណ បានបើករថយន្តប្រភេទបែនដឹកខ្សាច់ម៉ាក DAEWOO ពណ៌ទឹកក្រូច ពាក់ស្លាកលេខ ភ្នំពេញ 3F-8731 បានធ្វើដំណើរតាមបណ្ដោយផ្លូវ ៣៦៩ ក្នុង​ទិសដៅពីត្បូងទៅជើង​បញ្ច្រាសទិសគ្នា ហើយបួងចង្កូតបត់ចូលដេប៉ូខ្សាច់ ខ្វះការប្រុងប្រយ័ត្ន ក៍ជ្រុលទៅបុកនិងកិនអូសម៉ូតូទាំងមនុស្ស ពីក្រោមរថយន្ត ដែលធ្វើឱ្យជនរងគ្រោះជាអ្នកជិះម៉ូតូ គាប់ជាប់ក្រោមកង់រថយន្តខាងក្រោយស្លាប់យ៉ាងអាណោចអាធ័មតែម្ដង ។

ក្នុងហេតុការណ៍នេះដែរ អ្នកបើកបររថយន្តបានចុះរត់គេចខ្លួនដោយបន្សល់ទុករថយន្តកិនជាប់មនុស្សនិងម៉ូតូ នៅទីតាំងកើតហេតុ ។

ពាក់ព័ន្ធករណីនេះដែរ បន្តិចក្រោយមកក៍មានកម្លាំងសមត្ថកិច្ចមូលដ្ឋានក៍ជាជំនាញចរាចរណ៍ខណ្ឌច្បារអំពៅ បានចុះទៅកន្លែងកើតហេតុ ដើម្បីពិនិត្យនិងទាក់ទងសាច់ញាតិ ឱ្យមកកន្លែងកើតហេតុដើម្បីទទួលសពយកទៅធ្វើបុណ្យផងដែរ ។

បន្ទាប់ពីទាក់ទងសាច់ញាតិបានហើយ សាច់ញាតិក៏បានមកដល់និយាយទាំងទ្រហ៊ោយំ ថា ជនរងគ្រោះទើបជិះម៉ូតូចេញពីផ្ទះនៅម្ដុំព្រែកប្រា គោលបំណងទៅប្រចាំការនៅពន្ធនាគារខេត្តកណ្ដាល ក៏ទទួលដំណឹង​មកថាជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់បាត់បង់ជីវិត​បែបនេះ​តែម្តង​ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញសម្រេចធ្វើលិខិតប្រគល់សពជនរងគ្រោះ​ឱ្យសាច់ញាតិយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។ ចំណែកមធ្យោបាយទាំងអស់ត្រូវបានធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីរង់ចាំដំណោះស្រាយតាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ