ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រវឹងបើករថយន្ត​ធ្លាក់​ប្រឡាយ លង់ទឹក​ស្លា​.​ប់​តែ​ម្នាក់ឯង រំលង​១​ថ្ងៃ​២​យប់ ទើប​មាន​អ្នក​ឃើញ​ផ្អើល​ឆោឡោ

1 អាទិត្យ មុន

ខេត្តព្រៃវែង ៖ បុរស​ម្នាក់​បាន​ស្លា​.​ប់​បាត់បង់​ជីវិត ដោយសារ​តែ​បើករថយន្ត​ធ្លាក់​ចូល​ប្រឡាយ​ទឹក ហើយ​គ្មាន​អ្នកដឹង អ្នក​ជួយ ។ ករណី​នេះ បាន​កើតឡើង​កាលពី​យប់​ថ្ងៃ​ទី​០៥ ខែឧសភា…

ខេត្តព្រៃវែង ៖ បុរស​ម្នាក់​បាន​ស្លា​.​ប់​បាត់បង់​ជីវិត ដោយសារ​តែ​បើករថយន្ត​ធ្លាក់​ចូល​ប្រឡាយ​ទឹក ហើយ​គ្មាន​អ្នកដឹង អ្នក​ជួយ ។

ករណី​នេះ បាន​កើតឡើង​កាលពី​យប់​ថ្ងៃ​ទី​០៥ ខែឧសភា ឆ្នាំ​២០២៤ ហើយ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​០៧ ឧសភា​នេះ បន្ទាប់​ពី​ក្រុម​គ្រួសារ ចុះ​ទៅ​រក​ឃើញ​សាកស​.​ពនៅ​ក្នុង​ទឹក​ប្រឡាយ ដែល​ស្ថិត​នៅ​ចំណុច ផ្លូវ​ខ្នង​ប្រឡាយ​ស្ពាន​តា​បិត ស្ថិត​ក្នុងភូមិ​ព្រៃ​ទួល​ថ្មី ឃុំ​ក្របៅ ស្រុក​កំចាយមារ​ខេត្តព្រៃវែង ។

ជន​រង​គ្រោះ​មានឈ្មោះ ធ​ល ចាន់​ទូ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ចំការ​ចេក​ទី​មួយ ឃុំ​ក្រ​ញូ​ង ស្រុក​កំចាយមារ មាន​ប្រពន្ធ​ឈ្មោះ ផា​ន់ សុ​ផានិត អាយុ​២៧​ឆ្នាំ ។

យោង​តាម​ការ​រៀបរាប់​របស់​ស្ត្រី​ជា​ប្រពន្ធ បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​៥ ឧសភា ខ្លួន​បាន​ទៅ​ជួយ​ធ្វើស្រែ​នៅផ្ទះ​ម្ដាយ ក្នុងភូមិ​កណ្ដាល រហូត​ដល់​ល្ងាច ស្រាប់តែ​ប្ដី​ដែល​ជា​ជន​រង​គ្រោះ បាន​បើករថយន្ត​ទៅ​ដល់​ដែរ រួច​បាន​ផឹកស៊ី​ជាមួយ​បងប្អូន​នៅផ្ទះ​ម្ដាយ រហូត​ដល់​យប់ ដោយ​បារម្ភ​កូនចៅ​នៅផ្ទះ គ្មាន​អ្នក​មើល ស្ត្រី​ជា​ប្រពន្ធ ក៏​បាន​ជិះ​ម៉ូតូ​ត្រឡប់​មក​ផ្ទះ​មុន ចំណែក​ប្ដី​នៅ​ផឹក​បន្ត លុះដល់​កណ្ដាលអធ្រាត្រ​មិនឃើញ​ប្ដី​មក​ដល់​ផ្ទះ​វិញ ក៏​ទូរ​សព្ទ​ទៅ​សួរ​ម្ដាយ ហើយ​ម្ដាយ​បាន​ប្រាប់​ថា ជន​រង​គ្រោះ​បាន​ត្រឡប់​មក​ផ្ទះ​វិញ​យូរហើយ ។

ស្ត្រី​ជា​ប្រពន្ធ បាន​បន្ត​ថា ដោយ​បាត់​មិនឃើញ​ប្ដី​ពេញ​មួយ​យប់ ព្រឹក​ឡើង ប្រពន្ធ​ក៏​នាំ​កូនចៅ​បងប្អូន​ដើរ​ស្វែងរក​រហូត​ដល់​យប់​រក​ប្ដី​មិនឃើញ​សោះ លុះ​ព្រឹក​ឡើង​ថ្ងៃ​ទី​៧ ឧសភា ក៏​មាន​អ្នកស្រុក ឃើញ​បំណែក​កញ្ចក់​រថយន្ត​នៅ​មាត់​ប្រឡាយ ក៏​ប្រាប់​ដំណឹង​មក​ដល់​ប្រពន្ធ នាំ​គ្នា​ចុះ​ទៅ​រាវរក​ក្នុង​ប្រឡាយ​ទឹក ក៏​ប្រទះ​ឃើញ​សាកស​.​ព​អណ្ដែត​ឡើង​មក ទើប​ផ្អើល​ឆោឡោ​ឡើង និង​រាយការណ៍​ជូន​សមត្ថកិច្ច​ចុះ​អន្តរាគមន៍​ភ្លាម​ៗ​តែ​ម្ដង ។

ក្រោយ​ពី​ទទួល​បាន​ដំណឹង​សមត្ថកិច្ច​បាន​ចុះ​ទៅ​អន្តរាគមន៍​ដល់​កន្លែង​កើតហេតុ និង​បាន​ហៅ​អ្នកស្រុក​ជួយ​ស្រង់​យក​រថយន្ត​ឡើង​មក​លើគោក ពិនិត្យ​ស្ថានភាព រក​ឃើញ​ថា ជន​រង​គ្រោះ​បាន​ជិះ​រថយន្ត​ធ្លាក់​ចូល​ប្រឡាយ​លង់ទឹក​ស្លាប់​ដោយ​ខ្លួនឯង ទើប​ប្រគល់​សាកសព​ទៅ​ឲ្យ​ក្រុម​គ្រួសារ យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​តែ​ម្ដង ៕

អត្ថបទសរសេរ ដោយ